អគ្គិភ័យ​​​ឆាបឆេះ​​​បន្ទប់ខារ៉ាអូខេ​​​យីហោ អ៊‌ិចអូ

បន្ទប់ខារ៉ាអូខេ យីហោ អ៊‌ិចអូ  បានរងការឆាបឆេះនៅវេលា ម៉ោងប្រមាណ ២ និង៤០នាទីរសៀល ថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅជាប់ ភោជនីយដ្ឋានទន្លេបាសាក់ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន បង្កឱ្យមាន ការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋ និងបុគ្គលិក ដែលបម្រើការងារនៅទីនោះ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សេចក្ដី​​​រាយការណ៍ ពីកន្លែង​​​កើតហេតុ បានឱ្យដឹងថា ផ្សែងបានចាប់ផ្ដើម​​​ហុយចេញ  ពីបន្ទប់ខារ៉ាអូខេ​​​ទាំង២ ប៉ុន្ដែ ពុំទាន់មាន អណ្ដាតភ្លើង ដែលឆាបឆេះ​​​ចេញមកក្រៅ នោះឡើយ ។ យ៉ាងណាក៏ដោយ​​​ក្រោយ ទទួលព័ត៌មាន​​​នៃការឆាបឆេះ បន្ទប់ខារ៉ាអូ ខេ អ៊‌ិចអូខាងលើនេះ កម្លាំងនគរបាលពន្លត់ និងបង្កាអគ្គិភ័យរាជធានីភ្នំពេញ បានចេញ ជួយអន្ដរាគមន៍ភ្លាមៗផងដែរ ។ យ៉ាងណា ក៏ដោយ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យកើតឡើតខាងលើ នេះនៅឡើយទេ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ រហូតមកដល់វេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃដដែលនេះ អគ្គិភ័យមិនទាន់ រលត់នៅឡើយទេ ខណៈរថយន្ដពន្លត់អគ្គិ ភ័យ ប្រមាណ ១០គ្រឿង បានចេញទៅ ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុនោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative