ក្មួយប្រសារប្រុស​​​កាប់ឪពុកមា៥ខ្វែវ ធ្លាយពោះវៀន គ្រាន់តែឪពុកមា​​​ស្តីបន្ទោស

ដោយសារតែខឹងការស្តី ប្រដៅ របស់ឪពុកមា សាច់ថ្លៃ បុរសជាក្មួយប្រសារ បានយកកាំបិត ខ្វែវកាប់ទៅ លើឪពុកមា ជាច្រើនកាំបិត បណ្តាលឲ្យធ្វាយពោះវៀនចេញក្រៅ ប៉ុន្តែមិនស្លាប់ ត្រូវដឹកមកសង្គ្រោះ ទាន់ពេលវេលា នៅមន្ទីរ ពេទ្យខេត្តកំពង់ចាម ចំណែកក្មួយប្រសារដៃដល់ បានរត់គេចខ្លួនបាត់បន្ទាប់ ពីបានធ្វើសកម្មភាព កាប់ជនរងគ្រោះ កាលពី វេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិក្បាលថ្នល់ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តកំពង់ចាម។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មេប៉ុស្តិ៍នគរបាល ឃុំទួលសុភី លោក សេង ឃុន បានប្រាប់ដើមអម្ពិល​​​ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះអឿន អ៊ិត ភេទប្រុស អាយុ៣៨ឆ្នាំ (ជាឪពុកមា) មានទីលំនៅ​​​ភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ច្រាច ខេត្តព្រៃវែង ចំណែក បុរស​​​ជាក្មួយប្រសារ មានឈ្មោះ ស៊ាង ចាន់ស៊ី អាយុ៣៤ឆ្នាំ មានទីលំនៅ​​​ក្នុងភូមិកើតហេតុ ។

លោក នាយប៉ុស្តិ៍ដដែល បានឲ្យដឹង​​​ទៀតថា មុនកើតហេតុ បុរសជា​​​ឪពុកមា បានមកស្នាក់នៅ​​​ផ្ទះបងស្រី​​​របស់ខ្លួន នៅក្នុង​​​ភូមិកើតហេតុ មួយរយៈដើម្បី​​​រកផ្លែសសក់ យកទៅធ្វើសសក់ចាវ ។ លុះនៅយប់កើតហេតុ ខណៈដែល ក្មួយប្រសារ និងឪពុកមា នោះកំពុងអង្គុយក្រោមផ្ទះ ខាងឪពុកមា ក៏បាននិយាយ ប្រដៅក្មួយប្រសា ឲ្យចេះគោរពម្តាយក្មេកខ្លះផង ។ ហើយការស្តី ប្រដៅដោយពាក្យសម្តីច្រើនទៀត ធ្វើឲ្យមានការតបត ពីខាងក្មួយប្រសាទៅវិញ ទៅមក រហូតដល់ខាងឪពុកមា ស្ទុះទៅ ប្រុងវាយក្មួយប្រសារ ទើបក្មួយប្រសារនោះ បានយកកាំបិតខ្វែវ ពីលើម៉ូតូ កាប់ទៅលើឪពុកមា ត្រូវចំនួន៥កាំបិត បណ្តាល ឲ្យធ្លាយពោះវៀន ចេញមកក្រៅ ហើយជនដៃដល់រូបនោះ ក៏បានកាន់កាំបិតរត់គេចខ្លួន ចូលក្នុងព្រៃកៅស៊ូបាត់ទៅ ។ ចំណែក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ជួយសង្គ្រោះរួចផុតពី សេចក្តីស្លាប់ ។

ចំពោះ ជនល្មើស សមត្ថកិច្ចនគរបាល ស្រុកអូរាំងឪ បានកសាងសំណុំរឿង ទៅតាមនិតិវិធី និងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative