អារម្មណ៍ក្រុមគ្រួសារ​​​ជះឥទ្ធិពល​​​សំខាន់​​​សម្រាប់អ្នកជម្ងឺ

អ្នកឯកទេស​​​ជម្ងឺមហារីកនៃ មន្ទីរពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក បានបង្ហាញថា ៖ ជម្ងឺមហារីក​​​បច្ចុប្បន្នជា​​​មូលហេតុសំខាន់​​​ដែលបណ្តាល​​​អោយស្លាប់ សំណាងអាក្រក់កើតមហារីក ទោះបីជាអ្នកជម្ងឺខ្លួនផ្ទាល់ឬក្រុមគ្រួសារ សុទ្ធតែជារឿងឈឺចាប់បំផុត។ ឯទឹកចិត្តនិងការថែទាំរបស់ក្រុមគ្រួសារអ្នកជម្ងឺ មានសារៈសំខាន់មិនអាចធ្វេសប្រហែសបាននៅក្នុងដំណើរការព្យាបាលអ្នកជម្ងឺ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ចាប់ពីពេល​​​កើតជម្ងឺ ក្រុមគ្រួសារ​​​គឺដឹងមុនគេ​​​ពីស្ថានភាពជម្ងឺ​ ផែនការព្យាបាល​​​និងស្ថានភាព​​​ចុងក្រោយ​​​រំពឹងទុក។ បើសិន​​​ក្រុមគ្រួសារ​​​ដោយសារដឹង​​​ស្ថានភាពអ្នក​​​ជម្ងឺធ្ងន់ធ្ងរ គ្មានសង្ឃឹម​​​ក្នុងការព្យាបាល​​​ហើយបង្ហាញអារម្មណ៍​​​ទឹកចិត្តមិនល្អ​​​នៅចំពោះមុខ​​​អ្នកជម្ងឺ នោះ​​​ងាយបំផុត​​​ធ្វើអោយអ្នក​​​ជម្ងឺបង្កជា​​​ឥទ្ធិពលអស់​​​ការតស៊ូ មានផលអាក្រក់​​​សម្រាប់ការព្យាបាល​​​និងសះស្បើយ។ ដូច្នេះ ក្រុមគ្រួសារ​​​អ្នកជម្ងឺមហារីក ក្នុងជីវភាព​​​រស់នៅប្រចាំថ្ងៃ​​​គួរប្រុងប្រយ័ត្ន​​​៤ចំនុចដូច​​​ខាងក្រោម ៖

១. រក្សាការ​​​ស្ងប់ចិត្ត ព្យាយាម​​​ប្រឈមមុខ

សមាជិកក្រុមគ្រួសារបើសិនក្នុងពេលដំបូងគេរកឃើញកើតមានជម្ងឺមហារីក ដាច់ខាតមិនត្រូវភ័យស្លន់ស្លោនោះទេ ក៏មិនត្រូវឈឺចាប់យំយែកដែរ។ កើតជម្ងឺមហារីកមិនមែនមានសេចក្តីថាស្លាប់នោះទេ បច្ចុប្បន្នមហារីកជាច្រើនឆ្លងកាត់ការព្យាបាលទទួលបានប្រសិទ្ធភាពល្អប្រសើរ។ ដូច្នេះក្រុមគ្រួសារនៅពេលនោះត្រូវរក្សាទឹកចិត្តស្ងប់ស្ងាត់នឹងនរ​ ព្យាយាមស្វែងរកការព្យាបាល។​ នាំអ្នកជម្ងឺទៅពិគ្រោះនិងពិនិត្យនៅមន្ទីរពេទ្យឯកទេសមហារីក។ រួចយោងតាមដំបូន្មានលោកវេជ្ជបណ្ឌិត ជ្រើសរើសវិធីព្យាបាលដែលសមស្រប។

២. ជម្រុញលើកទឹកចិត្តអ្នកជម្ងឺ ពង្រឹងជំនឿចិត្តឆន្ទះ

នៅពេលអ្នកជម្ងឺដឹងខ្លួនឯងកើតជម្ងឺមហារីករួចមក តែងតែបង្ហាញទឹកចិត្តអារម្មណ៍អស់សង្ឃឹម និងទុក្ខសោកទុដ្ឋិនិយម នេះពន្លឿនការលូតលាស់នៃជម្ងឺ មានផលអាក្រក់សមា្រប់ការព្យាបាលនិងរំពឹងទុកនៃជម្ងឺ។ ក្នុងពេលនេះក្រុមគ្រួសារគួរពង្រឹងជំនឿចិត្តការព្យាបាល ព្រមទាំងជម្រុញលើកទឹកចិត្តបងប្អូនញាតិសន្តានជុំវិញទាំងអស់ ត្រូវមានអារម្មណ៍ទឹកចិត្តព្យាយាមសុដ្ឋិនិយមទៅជួយនិងជះឥទ្ធិពលអ្នកជម្ងឺ បន្ថែមកម្លាំងប្រឆាំងជម្ងឺរបស់អ្នកជម្ងឺ។

៣. ការថែទាំប្រចាំថ្ងៃ ជួយអោយសះស្បើយ

ទោះបីជាអ្នកជម្ងឺស្ថិតក្នុងកំលុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឬសម្រាកថែទាំនៅផ្ទះ គន្លឹះសំខាន់គឺត្រូវធ្វើការថែទាំប្រចាំថ្ងៃអោយបានល្អ។ ការថែទាំប្រចាំថ្ងៃ រួមមាន ៖ ការថែទាំគេងសម្រាក ការថែទាំបរិភោគ និងការថែទាំចិត្តសាស្ត្រ។​ ក្រុមគ្រួសារអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលរបស់អ្នកជម្ងឺ យោងតាមស្ថានភាពអ្នកជម្ងឺកំនត់វិធីថែទាំដែលសមស្រប។ អ្នកជម្ងឺមហារីកតែងតែមានស្ថានភាពចំណង់ឃ្លានបានកាត់បន្ថយ ការរំលាយអាហារមិនល្អ ដូច្នេះចំពោះការបរិភោគត្រូវពង្រឹងជីវជាតិបំប៉ន ដោយផ្តល់អាហារងាយរំលាយជាសំខាន់ ហាមមិនបរិភោគអាហារដែលរឹង ហឹរឬប្រភេទរំញោច។

៤. ព្យាយាមចូលរួមសកម្មភាពកម្មវិធី រក្សាទឹកចិត្តស្រស់ស្រាយសុទិដ្ឋិនិយម

ក្នុងស្ថានភាពដែលខ្លួនប្រាណអ្នកជម្ងឺអំណោយផល ក្រុមគ្រួសារគួរជម្រុញលើកទឹកចិត្តអ្នកជម្ងឺព្យាយាមចូលរួមសកម្មភាពសង្គម អនុញ្ញាតិអោយអ្នកជម្ងឺធ្វើការងារផ្ទះឬការងារមានកម្រិតណាមួយដែលអ្នកជម្ងឺអាចមានលទ្ធភាពធ្វើបាន។ ធ្វើអោយអ្នកជម្ងឺយល់ពីតម្លៃរស់នៅនៃជីវិត ជួយអ្នកជម្ងឺបង្កើនជំនឿចិត្តក្នុងការរស់នៅ។

អ្នកឯកទេសជម្ងឺមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ អារម្មណ៍របស់សមាជិកក្រុមគ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកជម្ងឺ និងអាចលើកកម្ពស់នូវប្រសិទ្ធភាពព្យាបាលដល់អ្នកជម្ងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative