ទំនិញដ៏​​​មហន្តរាយ​​​ជាច្រើន​​​តោនត្រូវ​​​បំផ្លាញចោល ក្រោយពី​​​សម្លាប់មនុស្ស​​​ជាច្រើននាក់​​​នៅកម្ពុជា

អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ត្រី ឡុង ស្រេង បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃ២៤ មិថុនាថាកន្លងមកសមត្ថកិច្ច ធ្លាប់បំផ្លាញចោល ទំនិញខូចគុណភាព ចំនួន១០លើកមកហើយ ក្រោយពីចរាចរ នៅលើទីផ្សារបន្ទាប់ ពីបង្ករផលប៉ះពាល់ សុខភាព ប្រជាពលរដ្ឋ ឬឈានទៅដល់ ការបាត់បង់ជីវិត ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក បញ្ជាក់ថា ក្រោយពីបង្រ្កាប​​​បានកាល​​​ពីដើម ខែមីនារួចមក ទំនិញជាច្រើន​​​មុខក៏ត្រូវ បានដុត​​​បំផ្លាញចោល ផងដែរ កាលពីព្រឹក ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៣ នៅទីលាន​​​ចាក់សំរាម បឹងជើងឯក ។

យោងតាម​​​របាយការណ៍របស់ នាយកដ្ឋាន​​​នគរបាលប្រឆាំង បទល្មើស​​​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទំនិញ ខូចគុណភាព ជាង៣០តោន ត្រូវបានដុតបំផ្លាញចោល ជាករណីលើកទី១១ ក្នុងនោះរួមមានម្សៅ ពណ៌ស ៣២បាវស្មើ ៨០០គីឡូក្រាម ទឹកខាប់ពណ៌ស ៣៨ធុង ៤១០០គីឡូក្រាម ឧបករណ៍សម្រាប់ច្រក៣៩ដើម គីមីផ្សំ១៦មុខស្មើ ៣៦៨ កេស គីមីផ្សំ៧មុខស្មើ ៣៧០កេស រួមនិង សំភារៈពាក់ព័ន្ធ មួយចំនួនទៀត ។

របាយការណ៍ដដែលបានបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់បង្ក្រាប និងដុតបំផ្លាញ ទំនិញចំនួន១០លើក មកហើយ កាលពី ឆ្នាំ២០១០ ក្នុងនោះរួមមានសាច់បក្សី ខូចគុណភាព៣៧តោន ស្មើ៥០០គីឡូក្រាម ឱសថបុរាណ និងសម័យ ខូចគុណភាព ១៩តោន ស្មើ២៨០គីឡូក្រាម ប្រេងម្រះព្រៅ ៤៧ធុង ស្មើ១៥៩៨លីត្រ CD VCD ក្លែងក្លាយ ៧ម៉ឺន ៩ពាន់៥១២បន្ទះ និងសាប៊ូទឹកដោះជូ គ្រឿងសំអាង ស្រាក្លែងក្លាយ មួយចំនួនធំ ទៀតជាដើម។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative