អ្នកសុំទាន​​​ចាក់សម្លាប់​​​នាយកសាលាបឋម​​​សិក្សាទួលស្លែង ព្រោះខឹង​​​ដេញមិនឲ្យ​​​សុំទាន

អ្នកសុំទានម្នាក់ផ្ទុះអំពើហិង្សាចាក់សម្លាប់ នាយកសាលាបឋមសិក្សាទួលស្លែង ព្រោះខឹងលោកនាយក ដេញមិនឲ្យសុំទាននៅមុខសាលា កាលពីម៉ោង ២ និង ៥៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ នៅទល់ មុខសាលាបឋមសិក្សាទួលស្លែង ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកនាយក​​​សាលា ដែលស្លាប់​​​បាត់បង់ជីវិត ពេលបញ្ជូនដល់​​​មន្ទីរពេទ្យ ក្រោមចុង​​​កាំបិតអ្នក​​​សុំទានមាន​​​ឈ្មោះ ស្រ៊ី ឆៃគីម អាយុ ៦៣ឆ្នាំ។ ចំណែកជន​​​ល្មើសជា​​​អ្នកសុំទាន មានឈ្មោះ សំ ជៀន ភេទប្រុស អាយុ ៤០ ឆ្នាំ មាន ស្រុកកំណើត​​​នៅផ្ទះលេខ ១៦២ ភូមិភ្លៅ ឃុំព្រៃឈរ ស្រុកកំពង​​​ត្របែក ខេត្តព្រៃវែង។

ជុំវិញករណី​​​ឃាតកម្មនេះ សាក្សីនៅ​​​កន្លែងកើត​​​ហេតុបាននិយាយ​​​រៀបរាប់ប្រាប់​​​សមត្ថកិច្ចថា មុនពេល​​​កើតហេតុ លោក​​​នាយក ស្រ៊ី ឆៃគីម បានដើរមក​​​ខាងក្រៅសាលា ហើយឃើញ​​​ជនល្មើស សំ ជៀន កំពុងដើរ​​​សុំទានសិស្ស សាលា នៅមុខសាលា នាំឲ្យបាត់បង់​​​សណ្តាប់ធ្នាប់​​​ជិតសាលារៀននោះ លោកនាយកបានទៅនិយាយណែនាំ បុរសសុំទានកុំឲ្យមកប្រព្រឹត្តសកម្មភាពនេះ នៅមុខក្មេងៗ ជាសិស្សសាលា នឹងបាននិយាយថា រូបរាងកាយរឹងមាំ ប៉ុណ្ណឹងដែរ ហេតុអ្វីមិនទៅរកការងារ ចាំបាច់មកដើរសុំទានបែបនេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

គ្រាន់តែបាន​​​ឮសម្តីរបស់លោក​​​នាយកសាលា​​​ប្រាប់ដូច្នេះ បុរសសុំទាន សំ ជៀន ខឹងសម្បា​​​យ៉ាងខ្លាំង សម្រេចដក កូនកាំបិតពី​​​ក្នុងកាបូប​​​ស្ពាយស្ទុះ​​​មកចាក់​​​នាយកសាលា ចំក្រោម​​​ឃ្លៀកមួយ​​​កាំបិតបណ្តាលឲ្យ​​​លោកនាយក​​​រងរបួស ធ្ងន់ធ្ងរ ហូរឈាម​​​ស្រោចពេញខ្លួន និងស្លាប់ពេល​​​បញ្ជូនដល់​​​មន្ទីរពេទ្យ។ ចំណែក​​​ជនល្មើស បានរត់​​​គេចខ្លួន ឆ្ងាយ ពីកន្លែងកើតហេតុ ជិតមួយ​​​គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ច​​​មូលដ្ឋានចុះ​​​មកអន្តរាគមន៍ តាមចាប់​​​ឃាត់ខ្លួន បានយកទៅ កាន់ទីស្នាក់ការ​​​នគរបាលប៉ុស្តិ៍ទួល​​​ស្វាយព្រៃទី១ ដើម្បីធ្វើការ​​​សាកសួរ។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative