ជនជាតិរុស្សី និងអ៊ុយក្រែន​​​ចាប់ចោរលួច ចងធ្វើ​​​ទារុណកម្ម ហើយកាត់​​​មេដៃចោល

ជនសង្ស័យជាចោរ មាន បំណងចូលលួច ក្នុងផ្ទះជនបរទេសម្នាក់ត្រូវ បានម្ចាស់ផ្ទះនិងមិត្ដភក្ដិប្រទះឃើញ ហើយ ចាប់ចងធ្វើទារុណកម្ម អស់មួយយប់មួយថ្ងៃ ដោយថែមទាំងយកកន្ដ្រៃយកាត់ដែក មក កាត់មេដៃបោះចោលថែមទៀតផង ទើប អ្នកជិតខាងដឹង ប្ដឹងសមត្ថកិច្ចចូលទៅរំដោះ យកចេញមកវិញទាំងយប់ ហើយក៏បាន ឃាត់ខ្លួនជនបរទេសដែលជាអ្នកប្រើអំពើ ឃោរឃៅនោះផងដែរ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ករណីចូល​​​រំដោះយក​​​ជនរងគ្រោះ​​​ដែល ជាមុខសញ្ញា​​​ចោរលួចចេញពី​​​ក្នុងផ្ទះជនជាតិ បរទេស​​​ខាងលើនេះ បានប្រព្រឹត្ដ​​​ទៅកាលពី វេលាម៉ោង​​​៧យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៣​​​កន្លងទៅនេះ ស្ថិតនៅ​​​ក្នុងផ្ទះរបស់ ជនជាតិអ៊ុយក្រែន​​​ម្នាក់ ដែលមាន​​​ឈ្មោះ សាន់ ដារ៉ូវវ៉ាឌីម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ​​​ក្រុមទី៤០ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ នៅចំណុច​​​ខាងក្រោយ ផ្ទះពស់។ ចំណែក​​​ជនរងគ្រោះ​​​ដែលជាមុខ សញ្ញាចោរលួច ត្រូវជនបរទេស​​​ខាងលើចាប់ ធ្វើទារុណកម្មនោះ ត្រូវបានគេ​​​ស្គាល់ឈ្មោះ មុំ រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិ ខ្មែរ មានទីលំនៅបណ្ដោះអាសន្ន ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពព័ត៌មាន​​​ពីសមត្ថកិច្ច​​​នគរបាលខេត្ដ ព្រះសីហនុ បានឱ្យ​​​ដឹងថា ដើមហេតុ​​​ដែលនាំ ឱ្យជនជាតិ​​​បរទេស​​​ខាងលើនេះ ចាប់ជនរង គ្រោះ​​​ចងវាយធ្វើ​​​ទារុណកម្ម រហូតដល់កាត់ មេដៃចោល​​​ខាងលើនេះ គឺផ្ដើមចេញ​​​កាលពី វេលាម៉ោង២៣​​​និង៣០នាទី​​​ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៣​​​កន្លងទៅនេះ ជនរងគ្រោះ ឈ្មោះមុំ រិទ្ធ បានលបលួច ចូលទៅក្នុង បរិវេណផ្ទះរបស់ជនជាតិអ៊ុយក្រែន មាន បំណងលួចយកទ្រព្យសម្បត្ដិ ហើយក៏ត្រូវ បានមិត្ដភក្ដិម្ចាស់ផ្ទះដែលជាជនជាតិរុស្សី សរុបទាំងម្ចាស់ផ្ទះមានគ្នាចំនួន៣ ចាប់ជាប់ ហើយក្រោយពេលឃាត់ខ្លួនបាន ជនបរទេស ទាំងបីនាក់នេះ មិនបានបញ្ជូនជនសង្ស័យ ទៅឱ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់ នោះឡើយ គឺបែរជាចាប់ជនសង្ស័យចង ស្លាបសេកទៅក្រោយ រួចហើយយកបំពង់ ទីបជ័រ ដាក់ចូលក្នុងមាត់ឱ្យខាំចង ដូចបង្ហៀរ សេះ រួចហើយយកច្រវ៉ាក់ទាក់ក ធ្វើសកម្ម ភាពវាយធ្វើទារុណកម្មតាមអំពើចិត្ដ រហូត ដល់ម៉ោង១រំលងអាធ្រាត្រ ស្រាប់តែម្ចាស់ ផ្ទះបានយកកន្ដ្រៃយ៍កាត់ដែក មកកាត់មេ ដៃស្ដាំរបស់ជនរងគ្រោះបោះចោល ហើយ ចងជនរងគ្រោះនៅគៀនផ្ទះ ទុកចោលហាល ភ្លៀងហាលខ្យល់ រហូតដល់ព្រលប់ ថ្ងៃទី១៨ ខែមិថុនា  ដោយជនរងគ្រោះស្រែក យំឮដល់ អ្នកជិតខាង លួចមើលឃើញក៏បានប្ដឹងទៅ សមត្ថកិច្ច រហូតដល់ឈានចុះទៅធ្វើការ ឆែកឆេរនិង រំដោះជនរងគ្រោះចេញមកវិញ ដោយមានការដឹកនាំពីព្រះរាជអាជ្ញាផងដែរ ហើយជនជាតិបរទេសទាំងបីនាក់ ដែលវាយ ធ្វើទារុណកម្មយ៉ាងឃោរឃៅមកលើជនរង គ្រោះខាងលើនេះ ក៏ត្រូវបានសមត្ថកិច្ចធ្វើ ការឃាត់ខ្លួនយកមកធ្វើការសួរនាំ ដើម្បី កសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative