ស្បែកគ្រប​​​​ក្បាលលិង្គ

ជម្រាបសួរ​​​លោកវេជ្ជបណ្ឌិត។ ខ្ញុំមាន​​​សំណួរមួយ​​​ដែលវា​​​​ជាបញ្ហា​​​របស់ខ្ញុំផ្ទាល់ គឺស្បែកលិង្គ​​​របស់ខ្ញុំលាត​​​​ចេញពី​​​ក្បាលលិង្គ ដោយបច្ចុប្បន្ន​​​ខ្ញុំមានអាយុ​​​៣០ឆ្នាំ និងមាន​​​ប្រពន្ធរួចហើយ។ តើខ្ញុំត្រូវធ្វើ​​​ដូចម្ដេច? ខ្ញុំឮគេថា ករណីដូចខ្ញុំ​​​គឺត្រូវកាត់​​​ស្បែកលិង្គ​​​ដែលលើស​​​នោះចេញ តើពិតទេ? តើករណី​​​កាត់ស្បែកលិង្គ​​​នេះយ៉ាងណាដែរ? តើអាចមាន​​​ថ្នាំណាដែលលេប​​​ទៅធ្វើឱ្យ លិង្គលូត​​​ផុតស្បែក​​​​នោះដែរឬទេ? សូមថ្លែង​​​អំណរគុណ​​​យ៉ាងខ្លាំង​ចំពោះ​​​ការឆ្លើយតប​​​​របស់លោក​​​វេជ្ជបណ្ឌិត។ លោក ក. ស. អាយុ៣០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អ្វីដែលប្អូនបានឮ​អំពីដំបូន្មានថា ឱ្យកាត់ស្បែកលិង្គ​ដែលគ្របដណ្ដប់ក្បាលលិង្គនោះចេញ គឺជា រឿងពិតមួយដែលត្រូវធ្វើតាម។ តាមពិតទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយជាអត្ថបទ​លម្អិតជាច្រើនអំពីបញ្ហាស្បែកគ្រប ក្បាលលិង្គនេះដល់មិត្ដអ្នកអានជាច្រើនភាគ កាលពីពីរបីឆ្នាំមុន។ ករណីរបស់ប្អូនប្រុស​ដែលមានស្បែកគ្របពីលើក្បាលលិង្គ ធ្វើឱ្យ ក្បាលលិង្គមិនលាតចេញ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយ​ដោយការវះកាត់ចេញដោយ​អ្នកជំនាញត្រឹមត្រូវ។ សូមបញ្ជាក់មិនមាន ឱសថលេបឬចាក់ឬវិធីណា​ដែលធ្វើឱ្យរួញស្បែកគ្របក្បាលលិង្គ​នោះក្រៅពីវះកាត់ដើម្បីយកស្បែកគ្របក្បាលលិង្គ​នោះចេញនោះទេ។ ដូចនេះប្អូនត្រូវទៅជួបគ្រូពេទ្យវះកាត់​ដែលមានជំនាញណាម្នាក់​ឬមន្ទីរពេទ្យដើម្បីធ្វើការវះកាត់​ដោយសុវត្ថិភាព។ ជាទូទៅការវះ កាត់មិនបង្កជាគ្រោះថ្នាក់​ដល់អាយុជីវិតនោះទេ។ សូមប្អូនប្រុស​មានសំណាងល្អៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative