កូរ៉ូឡា៩៨​​​ព្រលះគ្នា ជាមួយ​​​កាមរី៨៩ របួសធ្ងន់​​​ស្រាល៩នាក់

គ្រោះថា្នក់ចរាចរ ដ៏រន្ធត់មួយរវាងរថយន្ត កូរ៉ូឡា និងរថយន្តកាមរីមួយគ្រឿង បានបណ្ដាលមនុស្សយ៉ាង   ហោចណាស់ ៩នាក់ បានរងរបួសស្រាល និងធ្ងន់ កាលពីម៉ោង ៨យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅ  ចំណុចភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក អឿន សុខុម អធិការរង​​​នគរបាលទទួល​​​បន្ទុក​​​សណ្ដាប់ធ្នាប់ និងចរាចរណ៍​​​ស្រុកត្រាំកក់ បានប្រាប់​​​ឲ្យដឹងថា រថយន្តដែល​​​បង្កគ្រោះថ្នាក់​​​ចរាចរនោះទីមួយ គឺរថយន្តកូរ៉ូឡា​​​ពណ៌ទឹកប្រាក់​​​ពាក់ស្លាកលេខ ភ្នំពេញ ២M-១៩៩៥  ស៊េរីឆ្នាំ៩៨ បើកបរដោយ​​​ស្រ្តីម្នាក់ឈ្មោះ មឿន លក្ខិណា អាយុ ២៤ឆ្នាំ មានទីលំនៅ​​​សង្កាត់ស្ទឹងមានជ័យ រាជធានី ភ្នំពេញ បានធ្វើដំណើរត្រឡប់​​​មកពីខេត្តកំពត ក្នុងរថយន្ត​​​កូរ៉ឡានេះ មានអ្នក​​​រួមដំណើរ ៨នាក់ ដែលមាន​​​ទាំងកូន  ក្មេងផង។ ដោយឡែករថយន្តកាមារីពណ៌ក្រហមពាក់ស្លាកលេខ ឆ ភ្នំពេញ ១១២៥ អ្នកបើកបរឈ្មោះ ថោង វីរៈ  អាយុ ៣៤ឆ្នាំ មានមុខរបបជាមន្រ្តីរាជការ ដែលក្នុងរថយន្តនោះ មានអ្នករួមដំណើរប្រមាណ ៧ទៅនាក់ដូចរថយន្ត  កូរ៉ូឡាដែរ។

មន្រ្តីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡា បានបើកពីទិសខាងត្បូងឆ្ពោះទៅកាន់រាជធា នីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នា និងរថយន្តធំមួយ ដែលបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យរេ ចង្កូតចុះឡើង។ ស្របពេលនោះរថយន្តកាមារី បើកពីក្រោយរថយន្តធំនោះ ក៏បុកគ្នាពេញទំហឹងតែម្ដងបណ្ដាលឲ្យ រថយន្តទាំងសងខាងខ្ទេចផ្នែកខាងមុខយ៉ាងដំណំដូចគ្នា ដោយឡែកអ្នកជិះនៅក្នុងរថយន្តកូរ៉ូឡា បានរងរបួសធ្ងន់ ម្នាក់ និងស្រាល៤នាក់ ចំណែករថយន្តកាមរីរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ រីឯរថយន្តធំនោះ ក៏បានដាក់មេប្រូចបាត់ ទៅ។

ក្រោយកើតហេតុនគរបាលស្រុកត្រាំកក់ បានទូរស័ព្វហៅរថយន្តពេទ្យខេត្តតាកែវ មកដឹកជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យ ដោយឡែករថយន្តទាំងពីរ ត្រូវបានស្ទួចមកទុកនៅអធិការស្រុកត្រាំកក់ ដើម្បីដោះស្រាយនៅពេលក្រោយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative