ជនជាតិ​​​បរទេសម្នាក់ របួសធ្លាយ​​​ក្បាល ខណៈជិះម៉ូតូ​​​សង់កូរ៉េ បុកម៉ូតូ​​​អ៊ែប្លែក នៅមុខ​​​វត្តទួលទំពូង

ជនជាតិបរទេសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសាររូបគេ បានជិះម៉ូតូសង់កូរ៉េ ឆ្លងផ្លូវ ម៉ៅសេទុង ហើយត្រូវម៉ូតូអ៊ែប្លែក បើកបុកយ៉ាងពេញទំហឹង កាលពី វេលាម៉ោង ២១នឹង៣០នាទីយប់ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិតនៅមុខវត្តទួលទំពូងផ្លូវលេខ ១១៣ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល​​​ចរាចរណ៍ ដែលចុះ​​​ទៅពិនិត្យ ដល់កន្លែង​​​កើតហេតុ បានឲ្យដឹងថា ហេតុការណ៍​​​ខាងលើនេះ គេសង្កេត​​​ឃើញ ជនជាតិ​​​បរទេសម្នាក់ បានជិះម៉ូតូ​​​មួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ធ្វើដំណើរតាម​​​បណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីលិចទៅកើត ដោយបានជិះ​​​យ៉ាងលឿន ឆ្លងកាត់ផ្លូវ​​​ម៉ៅសេទុង ក៏ស្រាប់តែ​​​មានម៉ូតូ អ៊ែប្លែក មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7235 ដែលកំពុងជិះបញ្ច្រាសទិសគ្នានោះ បានជ្រុលបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ជនជាតិបរទេស ត្រូវដួលបោកក្បាល នឹងថ្នល់រងរបួសធ្ងន់ដឹកបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវនូវការខូចខាតទាំងសងខាង ។

បន្ទាប់ពីកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ សហការ ជាមួយ នគរបាលមូលដ្ឋាន ចុះវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ពីអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយទេ ដោយសារ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែក អ្នកជិះម៉ូតូបង្ក កំពុងស្ថិតនៅក្រោមការសួរនាំ របស់សមត្ថកិច្ច។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative