ប្រជាពលរដ្ឋ​​​ ប៉ះជាមួយមន្ដ្រី​​​នគរបាល​​​ចរាចរណ៍​​​ត្រួតពិនិត្យ​​​ច្បាប់តាមផ្លូវ រហូត​​​ដល់បែកក្បាល

បុរសម្នាក់ ដែលកំពុងបើកម៉ូតូ ឌុបភរិយារបស់ខ្លួន ដែលអង្គុយនៅពីក្រោយ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ នៅខាងក្រោយ ក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិ ហៅថា CDC ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ បានរងរបួសបែកក្បាល ដោយរូបគេ ចោទប្រកាន់ក្រុមមន្ដ្រី នគរបាលចរាចរណ៍ មួយក្រុម ពេលកំពុងត្រួតពិនិត្យ ច្បាប់ ចរាចរណ៍ បានវាយ បង្កមានជម្លោះកើតឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទីនោះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យ៉ាងណាក៏ដោយ​​​មន្ដ្រីនគរបាល​​​ដែលចូលរួម​​​ក្នុងប្រតិបត្ដិការ​​​ត្រួតពិនិត្យច្បាប់​​​ចរាចរណ៍​​​ជើងគោក កាលពីព្រឹក​​​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣នោះ បានចេញ មុខបដិសេធ ហើយអះអាងថា បុរសរូបនេះ បានជិះម៉ូតូ​​​បញ្ច្រាសទិស ព្រមទាំងចង់​​​បុកសមត្ថកិច្ច ដោយមិនឱ្យឆែកឆេរ និងចាប់ឃាត់​​​ការផាកពិន័យ ព្រោះតែជិះ ម៉ូតូអត់ពាក់មួក និងអត់ដាក់កញ្ចក់ ។

សេចក្ដីរាយការណ៍​​​ពីកន្លែង​​​កើតហេតុ បានឱ្យដឹងថា កាលពីព្រឹក​​​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ មានជម្លោះ​​​កើតឡើង មួយបង្កឱ្យមាន​​​ការភ្ញាក់ផ្អើល នៅតាម​​​បណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ ដោយគេឃើញ​​​បុរសម្នាក់ អាយុជិត៣០ឆ្នាំ ជិះម៉ូតូម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BA-2528 មានឈាមហូរ នៅលើក្បាល រូបគេ​​​អះអាងថា មកពីមន្ដ្រី​​​នគរបាល ដែលចុះត្រួត​​​ពិនិត្យច្បាប់ចរាចរណ៍ជើងគោក បានវាយ ។

យ៉ាងណាក៏ដោយ ចំពោះការចោទ ប្រកាន់ខាងលើនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើងគោក បានអះអាងថា មូលហេតុដែលនាំឱ្យ មានរឿងខាង លើនេះកើតឡើង គឺផ្ដើមចេញពីបុរសរូបនោះ ជិះម៉ូតូ អត់ពាក់មួក សុវត្ថិ ភាព និងពាក់កញ្ចក់ ហើយ ពេលជិតទៅដល់គោលដៅ នៃការត្រួតពិនិត្យ របស់សមត្ថកិច្ច ស្រាប់តែរូបគេ បានបើកម៉ូតូត្រឡប់ថយក្រោយ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មន្ដ្រីនគរបាល​​​ចរាចរណ៍រូបនេះ បានបន្ដ ថានៅពេលដែល​​​រូបគេជិះម៉ូតូ​​​ត្រឡប់ថយ ក្រោយ ក្នុងគោល បំណង គេចវេស​​​ពីការចាប់ ផាកពិន័យនោះ មន្ដ្រីនគរ បាលចរាចរណ៍ពីរ រូប ដែលនៅ​​​ចាំគោល ដៅខាង ក្រោយ បានចេញមកស្ទាក់ រួចក៏បានប៉ះពារ​​​គ្នាមួយប្រាវ បណ្ដាលឱ្យកើត​​​រឿងនេះតែម្ដងទៅ ។

មន្ដ្រីចរាចរណ៍​​​ដដែលនេះ បានអះអាងថា សមត្ថកិច្ច​​​មានឯកសារ និងរូបភាព​​​វីដេអូ ទាំងអស់ ដែលបុរស ខាងលើនេះ បានបើក ម៉ូតូគេចពី​​​សមត្ថកិច្ច ក្នុងគោល បំណងមិនចង់ឱ្យ​​​ចាប់ផាកពិន័យ ការដែលខ្លួន បើកម៉ូតូ គ្មានពាក់​​​មួកសុវត្ថិភាព និងពាក់កញ្ចក់ ។

គួរបញ្ជាក់ថា រឿងប្រជាពលរដ្ឋ ដែល ធ្វើដំណើរតាមផ្លូវ ជាពិសេសអ្នកជិះម៉ូតូ និង ក្រុមមន្ដ្រីនគរបាល ចរាចរណ៍ជើងគោក ដែល យាមប្រចាំការនៅ តាមគោលដៅ និង ភ្លើងស្ដុបនីមួយៗ តែងតែប៉ះពារ គ្នាជា ញយ ដង រឿងការចាប់ផាកពិន័យ ។ ខ្លះកំហុស អាចបណ្ដាលមកពីមន្ដ្រីនគរបាលមួយ ចំនួន តូច ប៉ុន្ដែខ្លះទៀត ក៏បណ្ដាល មកពីអ្នកធ្វើ ដំណើរ ដែលមិនបានចូលរួមគោរពច្បាប់ ចរាចរណ៍ជើងគោក តាម ដែលអ្វីច្បាប់កំណត់នោះ ដូច្នេះដើម្បី បង្កើនប្រសិទ្ធភាពច្បាប់ ចរាចរណ៍ជើងគោក ជាពិសេសចូលរួម កាត់អត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ននេះ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ទាំងអស់ គួរ រួមសហការគ្នា ក្នុងនោះមន្ដ្រី នគរបាលចរាចរណ៍ជើងគោក នៅចាប់ផាកពិន័យ គួរមានវិក្កយ បត្រ ត្រឹមត្រូវ ចៀសវាងការប្រឈមមុខដាក់គ្នា។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative