សម្រេច​​​ដាក់ទោស ស្ដ្រីនិស្សិត​​​ពេទ្យ៣ឆ្នាំ តែអនុវត្ដ​​​៣ខែ១៥ថ្ងៃ

ស្ដ្រីនិស្សិតពេទ្យ ដែលបើក រថយន្ដបុករះ បណ្ដាលឱ្យស្លាប់ជីវិតមនុស្ស ៣នាក់ និងរបួស៦នាក់ កាលពីជាង៣ខែមុន ត្រូវបានចៅក្រម ជំនុំជម្រះ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្ដក្នុង គុក៣ខែ១៥ថ្ងៃ ទោសដែលនៅសល់ត្រូវបាន ព្យួរ រួមទាំងពិន័យ ចំនួន៦លានរៀល បង់ចូល ថវិការដ្ឋ ហើយធ្វើការហាមឃាត់មិនឱ្យបើក បរយានយន្ដគ្រប់ប្រភេទអស់មួយជីវិត ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ការសម្រេច​​​ផ្ដន្ទាទោស​​​ខាងលើនេះ បាន ធ្វើឡើងនៅ​​​រសៀល​​​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣នេះ ដោយចៅក្រម​​​ជំនុំជម្រះ​​​លោក កោ វណ្ឌី បន្ទាប់ពីធ្វើ ការបើក​​​សវនាការកាល ពីថ្ងៃទី០៦ ខែមិថុនា​​​រួចមក ។

សូមបញ្ជាក់ថា កាលពីរសៀល​​​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣​​​កន្លងទៅនេះ នៅតាម បណ្ដោយផ្លូវ​​​ព្រះនរោត្ដម ចំណុច​​​មុខក្រសួង មហាផ្ទៃ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន និស្សិតស្រីម្នាក់​​​នៃសាលាពេទ្យ ឆ្នាំ ទី៦ ដែលគេ​​​ស្គាល់ឈ្មោះគាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ បានបើករថយន្ដ ម៉ាកកាមរី បាឡែន មួយគ្រឿង ដោយមានដឹកប្អូនប្រុស ចំនួនពីរនាក់ ចេញពីសាលារៀន បានបង្ក គ្រោះថ្នាក់ចរាចរ ដោយបុករះអ្នកជិះម៉ូតូ កង់ បណ្ដាលឱ្យស្លាប់មនុស្សចំនួន៣នាក់និង រងរបួសចំនួន៦នាក់ ដោយក្នុងនោះអ្នកស្លាប់ សុទ្ធតែជាកូនក្មេង ដែលទើបតែចេញពីសាលា រៀន ហើយ ធ្វើដំណើរតាមម៉ូតូនិងកង់ទៅ ផ្ទះ។ ក្រោយបង្កគ្រោះថ្នាក់ខាងលើនេះ សមត្ថ កិច្ចបានធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបាន តុលាការ សម្រេចចេញដីកាឃុំ ខ្លួន នៅមន្ទីរឃុំឃាំង ភ្ញ ដើម្បីធ្វើការស៊ើប អង្កេតនិងឈានទៅដល់ការបើកសវនាការ ដើម្បីកាត់ក្ដី លើសំណុំរឿងបង្ក គ្រោះថ្នាក់ ចរាចរ បណ្ដាលឱ្យជីវិតមនុស្សស្លាប់និងរបួស ជាច្រើននាក់នេះ ។ ក្រោយមក គឺនៅរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ លោកចៅ ក្រមកោ វណ្ឌី បានបើកសវនាការ ដោយមាន លោកស្រី ស៊ី វណ្ណី ជាតំណាងអយ្យការ ។

នៅក្នុងសវនាការ និស្សិតពេទ្យបង្កខាងលើ បានសម្ដែងការសោកស្ដាយ ចំពោះសកម្មភាព របស់ខ្លួន ដោយរូបនាងអះអាងថា មុនពេល បង្កហេតុ រូបនាងមានអាការៈវិលមុខស្រវាំង ភ្នែក ព្រោះតែនាងមានជំងឺដុះ សាច់ ក្នុងខួរ ក្បាល ហើយនាងក៏លែងដឹងខ្លួន លុះពេល រថយន្ដប៉ះទង្គិចខ្លាំង នាងដឹងខ្លួនវិញ អ្វីៗវា បានកើតឡើង គួរឱ្យរន្ធត់ដែលនាងមិននឹក  ស្មាន ដល់ ។ មិនតែប៉ុណ្ណោះ ខណៈដែលកំពុង ស្ថិតនៅក្នុងការស៊ើបអង្កេត ក្រុមគ្រួសារ របស់នាង ក៏បានធ្វើការសម្របសម្រួលជា មួយក្រុមគ្រួសារជនរង គ្រោះទាំងអស់ ដោយ ផ្ដល់សំណង ហើយបានដកពាក្យបណ្ដឹងអស់ ទៅហើយផងដែរ ។ ក្រោយមកតុលាការក៏ បានសម្រេចលើកពេលប្រកាស សាលក្រម ទៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣វិញ ។

នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៣ លោកចៅក្រម កោ វណ្ឌី បានសម្រេចប្រកាសសាលក្រម ដោយផ្ដន្ទា ទោសស្ដ្រីនិស្សិត ពេទ្យ ខាងលើនេះ រយៈ ពេល៣ឆ្នាំ តែអនុវត្ដក្នុងពន្ធនាការ៣ខែ១៥ ថ្ងៃ ទោសដែលនៅសល់ត្រូវព្យួរ បង្គាប់ឱ្យ បង់ប្រាក់ពិន័យចូលថវិកា រដ្ឋចំនួន៦លាន រៀល និងធ្វើការហាមឃាត់មិនឱ្យបើកបរ យានយន្ដគ្រប់ប្រភេទអស់មួយជីវិត និយាយ រួមក្រោយពីប្រកាសសាលក្រមនេះ ស្ដ្រី និស្សិតពេទ្យខាងលើ នឹងត្រូវគេធ្វើការដោះ លែងចេញពីមន្ទីរឃុំឃាំងវិញហើយ ព្រោះ គិតចាប់ពីថ្ងៃឃុំខ្លួន រហូតមកដល់ថ្ងៃប្រកាស សាលក្រម គឺមានរយៈពេលជិត៣ខែ ១៥ថ្ងៃ ល្មម។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative