រក្សាអារម្មណ៍​​​អ្នកជម្ងឺ​​​អោយមាន​​​ភាពស្រស់ស្រាយ​​​ជួយដល់ការ​​​ជាសះស្បើយពី​​​ជម្ងឺមហារីកសុដន់

មហារីកសុដន់ជាជម្ងឺមហារីកប្រភេទកាចដែលច្រើនកើតមានលើស្រ្តី អត្រាកើតជម្ងឺនេះមានលំដាប់ថ្នាក់ទី១ក្នុងអត្រាជម្ងឺមហារីកកើតលើស្រ្តីទាំងអស់។ មូលហេតុនៃជម្ងឺមហារីកសុដន់នៅមិនទាន់មានភាពជាក់លាក់នៅឡើយ ប៉ុន្តែអ្នកឯកទេសជម្ងឺមហារីកនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក យល់ថាការកើតជម្ងឺមហារីកសុដន់ភាគច្រើនទាក់ទងនឹងការមានសំពាធផ្លូវចិត្តអស់រយៈពេលយូរ នេះក៏ជាមូលហេតុមួយផ្នែកផងដែរ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

នៅក្នុងដំណើរការព្យាបាល អ្នកជម្ងឺមហារីកសុដន់ ភាគច្រើន​​​មិនអាចមិនរើស​​​យកការព្យាបាល​​​ដោយការវះកាត់ ហើយ​​​តាមការ​​​ស្រាវជ្រាវ​​​បង្ហាញថា ៖ អ្នកជម្ងឺខ្លះ​​​ក្រោយពីពេលធ្វើការ​​​វះកាត់ហើយច្រើនតែ​​​មានសភាពធុញថប់​​​មិនសប្បាយចិត្ត នេះជា​​​ផលប៉ះពាល់​​​យ៉ាងខ្លាំង​​​ចំពោះការជា​​​សះស្បើយ។ ដូចនេះ កិច្ចការ​​​ថែទាំផ្លូវកាយ និង ផ្លូវចិត្ត រក្សាអារម្មណ៍​​​អ្នកជម្ងឺ​​​អោយស្រស់ស្រាយ​​​អាចការពារពីការ​​​កើតជម្ងឺមហារីកសុដន់ ធ្វើអោយមាន​​​សុខភាពល្អ។ ខាងក្រោមនេះយើង​​​នឹងណែនាំពីវិធីក្នុងការ​​​ថែទាំផ្លូវកាយ និង ផ្លូវចិត្តក្រោយពី​​​ការវះកាត់​​​មហារីកសុដន់។

ការថែទាំផ្លូវកាយ

១. យកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពសុខភាព និង ស្ថានភាពឈាមហូរចេញនៅមុខរបួសដែលធ្វើការវះកាត់។ រក្សាអនាម័យនៅលើមុខរបួស ធ្វើការលាងសំអាតតាមដែលអាចទៅបាន។

២. ក្រោយពីការវះកាត់គួរសំរាកនៅលើគ្រែ។ ក្រោយពីការវះកាត់ហើយ៦ម៉ោង អ្នកជំនាញថែទាំនឹងជួយអ្នកជម្ងឺអោយធ្វើសកម្មភាពជើងទាំង២ ឬ ត្រលប់ខ្លួន។

៣. យោងតាមការព្យាបាល និង ស្ថានភាពអ្នកជម្ងឺ ណែនាំអោយធ្វើលំហាត់ប្រាណជួយអោយសះស្បើយ និង ការបរិភោគអាហារតាមបច្ចេកទេសយ៉ាងត្រឹមត្រូវ។

ការថែទាំផ្លូវចិត្ត

អ្នក ជម្ងឺមហារីកសុដន់ ភាគច្រើនក្រោយពេលធ្វើការវះកាត់ចោលសុដន់ ព្រោះថាបាត់បង់លក្ខណៈពិសេសរបស់ស្រ្តីហើយឈឺចាប់យ៉ាងខ្លាំង ថែមទាំងព្រួយបារម្ភ ឋានៈរបស់ខ្លួនទាំងក្នុងគ្រួសារ និង សង្គមមានការប្រែប្រួល ភាគច្រើនកើតមានភាពព្រួយបាររម្ភអស់សង្ឃឹម លើសពីនេះទៅទៀតអាចបាត់បង់ជំនឿជាក់ក្នុងជីវិត បដិសេធន៍ការព្យាបាលមួយកំរិតទៀតក្រោមពេលវះកាត់។ ដូចនេះ ធ្វើការថែទាំផ្លូវចិត្តរបស់អ្នកជម្ងឺអោយបានល្អ ធ្វើអោយអ្នកជម្ងឺរក្សានូវអារម្មណ៍ល្អៗពិតជាសំខាន់ណាស់។

១. នៅមុនពេលវះកាត់ត្រូវប្រាប់ព័ត៌មានទៅកាន់អ្នកជម្ងឺអោយបានច្បាស់ទាំងផលល្អនិងផលអាក្រក់ពីការវះកាត់ ធ្វើអោយអ្នកជម្ងឺជឿជាក់លើបច្ចេកវិទ្យាព្យាបាល និង គ្រូពេទ្យ ជៀសវាងក្រោយពេលវះកាត់អ្នកជម្ងឺមានអារម្មណ៍ស្តាយក្រោយ។

២. ក្រោយពីពេលវះកាត់ត្រូវទៅយកចិត្តទុកដាក់លើអ្នកជម្ងឺដោយខ្លួនឯង អាចប្រាប់ដល់អ្នកជម្ងឺថាដើមទ្រូងដែលបាត់បង់អាចឆ្លងកាត់តាមវិធីផ្សេងមកប៉ះប៉ូវ ដូចជាបំពាក់អាវទ្រនាប់ពិសេស។ ចំពោះអ្នកជម្ងឺដែលមានអារម្មណ៍មិនល្អនោះទៅធ្វើអោយពន្យល់ណែនាំជាបន្ទាន់ ណែនាំអោយអ្នកជម្ងឺអោយស្គាល់ច្បាស់ពីលក្ខណៈជម្ងឺ ហើយប្រាប់អ្នកជម្ងឺអោយមានទឹកចិត្តស្រស់ស្រាយ អាចមានប្រយោជន៍ក្នុងការជាសះស្បើយ។

៣. ត្រូវការសហការពីក្រុមគ្រួសារ និង មិត្តភកិ្តនៅជុំវិញខ្លួនអ្នកជម្ងឺ។ មិនត្រូវអោយសំពាធស្មារតីទៅអ្នកជម្ងឺ គួរអោយគាំទ្រលើកទឹកចិត្តអ្នកជម្ងឺអោយប្រយុទ្ធអោយឈ្នះជម្ងឺ ហើយជួយស្ថាបនា “រូបភាពស្រស់ស្អាត”របស់អ្នកជម្ងឺទាំងនៅក្នុងគ្រួសារ និង សង្គម ដើម្បីបង្កើនភាពជឿជាក់របស់អ្នកជម្ងឺ។

៤. យោងតាមស្ថានភាពសុខភាពអ្នកជម្ងឺ លើកទឹកចិត្តអ្នកជម្ងឺធ្វើលំហាត់ប្រាណអោយបានសមស្រប ដូចជា ការដើរ ឡើងភ្នំ-ល-។

អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា ៖ ការរក្សាអារម្មណ៍អ្នកជម្ងឺអោយមានភាពស្រស់ស្រាយជាកត្តាចំបងក្នុងការការពារមហារីកសុដន់មិនអោយលាប់ឡើងវិញ ក៏ជាកត្តាធ្វើអោយឆាប់ជាសះស្បើយពីជម្ងឺផងដែរ។ តាមការពិសោធន៍ក្នុងផ្នែកវេជ្ជសាស្រ្តជាច្រើនឆ្នាំឃើញថា រក្សានូវអារម្មណ៍ល្អស្រស់ស្រាយ ពេលវេលាដែលជាសះស្បើយក្រោយការវះកាត់ក៏កាន់តែលឿនយ៉ាងគួរអោយកត់សំគាល់។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative