រថយន្តដឹក​​​កម្មករ​​​ក្រឡាប់ចាក់​​​មនុស្ស រងរបួស​​​ធ្ងន់ស្រាល​​​១៧នាក់

រថយន្តកូរ៉េ ចំណុះ១តោនកន្លះ ដឹកកម្មករ ពេញបើកគេចម៉ូតូ ធ្លាក់ជង្ហុក ផ្អៀងចាក់កម្មករ ចោលក្នុង វាលស្រែ បណ្តាលឲ្យ រងរបួស ធ្ងន់ស្រាលចំនួន១៧នាក់ ក្នុងនោះមាន ស្រ្តីពោះធំម្នាក់ ត្រូវសាច់ញាតិបញ្ជូន ទៅព្យាបាល ដោយខ្លួនឯង។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឲ្យមាន អ្នករងគ្រោះដល់អាយុជីវិតនោះទេ គឺគ្រាន់តែបាក់ ដៃបាក់ជើងប៉ុណ្ណោះ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលំ ក្នុងភូមិស្ពានថ្ម សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាលដែល​​​ទៅដល់ កន្លែងកើតហេតុ​​​បានឲ្យដឹងថា រថយន្តដឹក​​​កម្មករ មានម៉ាក​​​គារក្បាល ខៀវ ចំណុះ១តោន​​​កន្លះ ពាក់ស្លាក​​​លេខ ភ្នំពេញ 2K-2541បើកបរ​​​ក្នុងទិសដៅ ពីកើតទៅលិច អ្នកបើកបរ​​​ត្រូវបាន គេស្គាល់ឈ្មោះ ម៉ាប់ ហាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុង ភូមិជ្រៃលាស់ ឃុំតាពែក ស្រុកពញាឮ ខេត្តកណ្តាល ។

កម្មករសរុប​​​ចំនួនប្រហែល​​​ជាជាង៣០នាក់ រងរបួសធ្ងន់​​​៨នាក់ ស្រាល៨នាក់ ប៉ុន្តែមានស្រ្តីពោះធំម្នាក់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅ សង្គ្រោះមិនដឹងថា ធ្ងន់ឬស្រាលនោះទេ ហើយក្រុមកម្មករទាំងអស់ រស់នៅក្នុង ភូមិកន្លែងគង់ សង្កាត់ពន្សាំង ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលទៅធ្វើការនៅ រោងចក្រខូសស្មូ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាលបាន​​​បន្តទៀតថា​​​មុនពេលកើត រថយន្តបើកបរ តាមបណ្តោយ​​​ផ្លូវខាងលើ លុះដល់ចំណុច​​​កើតហេតុមាន ម៉ូតូមួយគ្រឿង បើកពីខាងមុខជ្រៃ ចុះជ្រៃឡើង​​​ដោយសារ តែរថយន្ត​​​បើកក្នុងល្បឿន ក៏ប្រឹងបួងចង្កូត​​​គេចជ្រុល ទៅធ្លាក់ច្រឡោទ ទៅគែមថ្នល់ជ្រាល​​​ដៅដីក្រឡាប់ ផ្អៀងខ្លួន​​​ចូលក្នុងស្រែ ចាក់កម្មករ​​​ចោលរាល បណ្តាលឲ្យ​​​រងរបួស ធ្ងន់ស្រាល​​​តែម្តងទៅ ចំណែកឯម៉ូតូ​​​នោះបានបន្ថែម​​​ល្បឿនគេច​​​ខ្លួនបាត់។

ប្រភពបានបន្តថា កម្មករទាំងអស់នោះពុំ មាននរណារងគ្រោះដល់អាយុជីវិតនោះទេ គឺគ្រាន់តែបាក់ដៃ និងបាក់ជើងប៉ុណ្ណោះ ត្រូវក្រុមស រថយន្តង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកមកកាន់ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ចំនួន៧នាក់ស្រាលទាំងអស់ និងដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ចំនួន៩នាក់ ក្នុងនោះស្រាល ម្នាក់ជាបុរស ប៉ុន្តែកម្មករបាននិយាយថា មានស្រ្តីពោះធំម្នាក់ ត្រូវបានក្រុមគ្រួសារដឹក បញ្ជូនទៅសង្គ្រោះដោយខ្លួន ឯងនោះមិនដឹងជា ទៅមន្ទីរពេទ្យណា ហើយស្ថានភាព បែបណានោះទេ ។

ចំណែកឯអ្នកបើកបរ រថយន្តវិញពុំមាន រងរបួសនោះទេ ។ បច្ចុប្បន្នរថយន្ត ត្រូវនគរបាលយកទៅរក្សាទុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative