បង្រ្កាបទីតាំង​​​ម៉ាស្សា បង្កប់សេវា​​​ផ្លូវភេទ នៅសណ្ឋាគារប៉ារីស

នៅរសៀលម៉ោង៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ តំណាងអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទនៅសណ្ឋាគារប៉ារីស ស្ថិតក្នុងទឹកដីខណ្ឌ ៧មករា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការ​​​ជួញដូរមនុស្ស និងការពារ​​​អនីតិជន នៃស្នងការដ្ឋាន នគរបាល​​​រាជធានីភ្នំពេញ បានមាន​​​ប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល​​​តាមទូរស័ព្ទថា ក្រោយពីទទួល​​​បានបទបញ្ជា​​​ពីលោកស្នងការ និងស្នងការរង​​​នគរបាល រាជធានីភ្នំពេញ ប៉ែន រ័ត្ន រួចមក លោកក៏បានដឹកនាំ កម្លាំង ចុះធ្វើការបង្ក្រាបជា បន្ទាន់ដោយ ក្នុងនោះបានឃាត់ខ្លួនថៅកែ ឈ្មោះ គួយ គាក់ អាយុជាង៣០ឆ្នាំ អ្នកគិតលុយម្នាក់ អ្នកអនាម័យ៣នាក់ និងនារីម៉ាស្សា៣៥នាក់ទៀត។

លោកបន្តថា ថៅកែរូបនេះស្ថិតនៅ ក្រោមការសាកសួរពីកក្រុមសមត្ថកិច្ច របស់លោក ហើយចំណែកអ្នកអនាម័យ ព្រមទាំងនារីម៉ាស្សា ទាំង៣៥នាក់នោះ អាចនឹងធ្វើការដោះលែងវិញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative