អ្នក​ឯកទេស​​​ជំងឺ​បេះដូង​​​​មក​ពី​​​មន្ទីរ​ពេទ្យ Sime Darby ផ្តល់​យោបល់​​​​ដល់ប្រជាជន​កម្ពុជា​​​ពី​របៀប​ការពារ​​​ជំងឺ​បេះដូង

កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៣ លោកវេជ្ជបណ្ឌិតបេធីថេ ជាគ្រូពេទ្យឯកទេស ខាងជំងឺបេះដូងមកពី មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sime Darby បានផ្តល់យោបល់ដល់ ប្រជាជនកម្ពុជាអំពីរបៀប ការពារជំងឺបេះដូង ព្រោះជំងឺនេះ ជាឃាតករទី១ លើពិភពលោកដែលបាន សម្លាប់មនុស្ស ១២លាននាក់ក្នុងមួយឆ្នាំៗ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកវេជ្ជបណ្ឌិត បាននិយាយបន្តថា ជំងឺបេះដូង ជាជំងឺដែលអាចការពារបាន ហើយប្រជាជនកម្ពុជា គួរតែសម្របខ្លួន ទៅនឹងរបៀបរស់នៅ ប្រកបដោយសុខភាព និងមានការហាត់ប្រាណ ជាទៀងទាត់ ហើយគួរតែស្វែងរក មធ្យោបាយដើម្បីមាន ទម្លាប់ល្អក្នុងការរស់នៅ ហើយអ្នកអាចនឹងរីករាយ ក្នុងជីវិតដ៏យូរអង្វែង។

លោកបន្តថា ហានិភ័យនៃជំងឺបេះដូង ចាប់ផ្តើមធ្លាក់ចុះ ក្នុងអំឡុងពេល២៤ម៉ោង នៃការឈប់ជក់បារី ក្នុងអំឡុងពេល១ឆ្នាំ នៃការឈប់ជកបារី ហានិភ័យជំងឺសរសៃឈាមបេះដូង ក៏បានធ្លាក់ចុះបាន ពាក់កណ្តាលផងដែរ ក្នុងរយៈពេល៥ឆ្នាំ វានឹងទៅដល់កម្រិត ឈប់ជក់បារី។

លោកបានបន្ថែមថា ដើម្បីការពារជំងឺបេះដូង គេត្រូវធ្វើលំហាត់ប្រាណ ជាទៀងទាត់ និងញ៉ាំអាហារដែលផ្តល់សុខភាព ពិសេសបន្លែនិងផ្លែឈើ។ ជំងឺបេះដូងបានបង្ហាញឡើង ដោយការប្រមូលផ្តុំខ្លាញ់សន្សឹមៗ ដែលបណ្តាលឲ្យចុកទ្រូង និងអាចមានការ គាំងបេះដូងធ្ងន់ធ្ងរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative