ប្រពន្ធទើប​​​ឆ្លងទន្លេ ប្តីកំហូច​​​នាំស្រីថ្មី​​​ចូលផ្ទះសំណាក់ ប្រពន្ធ​​​តាមទាន់ ឈ្លោះគ្នា​​​បែកផ្សែង

ស្ត្រីជាភរិយាម្នាក់ ដែលទើបនឹងឆ្លងទន្លេ ក្រោយពីដឹងថា ប្តីរបស់ខ្លួនមានស្រី ក៏សុខចិត្តជិះម៉ូតូឌុប តាមដាន រហូតឃើញលោកប្តី ឌុបស្រីកំណាន់ចិត្តទៅរួមរស់ ជាមួយគ្នានៅផ្ទះសំណាក់ ដែលមានយីហោម៉ាក នាងអូន ស្ថិតនៅនៅក្រុម៣៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២នឹង២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ក៏កើតការប្រទូស្តរាយគ្នា ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តាមប្រភព​​​ព័ត៌មាន​​​ពីកន្លែង​​​កើតហេតុ បានឲ្យ​​​ដឹងថា ស្ត្រីដែលតាម​​​ទាន់ប្តីកំពុង​​​ឡើងឋានសួគ៌​​​ជាមួយស្រី​​​កំណាន់ចិត្តខាងលើនេះ មានវ័យប្រហែល​​​ជា៣០ឆ្នាំ ថែមទាំងកូន​​​ខ្ចីទៀតផង បានជិះម៉ូតូឌុប​​​មួយគ្រឿងមក​​​តាមទាន់ប្តី​​​នាំស្រី មកដេក​​​ដល់ផ្ទះសំណាក់ ខណៈនោះក៏កើត​​​ការប្រទូស្តរាយ​​​គ្នាមួយសន្ទុះរហូត​​​ប្តីទ្រាំមិនបាន​​​ក៏សម្រេចចិត្ត​​​នាំស្រី ចេញទៅ​​​ខាងក្រៅបាត់ ចំណែកស្ត្រីជាប្រពន្ធដោយសារតែកូនខ្ចីហើយខឹងនឹងប្តីដែលក្បត់ចិត្តខ្លួនទៅមានស្រី ថ្មីផងនោះ ក៏បណ្តាលឲ្យ ទាស់សសៃ ប្រកាច់ត្រូវរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែកលោកប្តីនាំស្រីកំណាន់ចិត្ត ជិះម៉ូតូម៉ាកស្ទេប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AF -6087 ឌុបគ្នាទៅបាត់ដោយគ្មានក្តីអាណិតអាសូរប្រពន្ធអ្វីបន្តិចសោះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative