FAO ថា​តម្លៃ​​​​ស្បៀង​​​ក្នុង​ខែ​​​​ឧសភា ធ្លាក់​ចុះ​​​​បន្តិច

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣នេះថា អង្គការ ស្បៀង និងកសិកម្មសហប្រជាជាតិ ហៅកាត់ថា (FAO)បានឲ្យដឹងថា ក្នុងខែឧសភា តម្លៃស្បៀងអាហារនៅទូទាំងពិភពលោក បានថយចុះបន្តិច ក្នុងនោះមានតម្លៃស្ករស និងទឹកដោះគោ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នៅក្នុងតារាង​​​តម្លៃស្បៀង អាហារ​​​ពិភពលោក ដែលចេញ​​​ដោយFAO នោះបាន​​​ឲ្យដឹងថា ការវាយតម្លៃ​​​ជារៀងរាល់ខែ គឺគិតជា​​​មធ្យមក្នុង​​​ខែឧសភា មានចំនួន​​​២១៥,២ពិន្ទុ ធៀប នឹងខែមុន គឺមានចំនួន​​​២១៥,៨ពិន្ទុ ។ បើគិតក្នុង​​​តារាងតម្លៃ គិតចាប់​​​ពីខែកក្កដា ឆ្នាំ២០១២ គឺតម្លៃ មានចន្លោះ​​​ពី២១០ ដល់​​​២១៦ពិន្ទុ ។

នៅក្នុង​​​របាយការណ៍ បាន​​​បញ្ជាក់ថា តម្លៃម្សៅ​​​ទឹកដោះគោ គិតក្នុងខែឧសភា បានធ្លាក់ចុះ១២ ភាគរយ ។ រីឯទឹកដោះគោវិញ គឺបានធ្លាក់ចុះ ៣,៥ ភាគរយ ។

ដោយឡែកតម្លៃសាច់ និងតម្លៃបេ្រងវិញ គឺបានកើនឡើង ខណៈដែលតម្លៃស្ករស បានធ្លាក់ចុះ ១ភាគរយ ដោយសារការប្រមូលផល របស់ប្រេស៊ីល ច្រើនសន្ធឹកសន្ធាប់ ជាងពេលមុនៗ ។

ប៉ុន្តែអង្គការខាងលើបានបញ្ជាក់ និងព្យាករណ៍ថា តម្លៃស្បៀងនឹងអាចកើនឡើងវិញ នៅក្នុងអំឡុង ពេល២ ឬ៣ខែបន្ទាប់ ព្រោះថាផលិតកម្ម នៃគ្រាប់ធុញ្ញជាតិ គឺបានធ្លាក់ចុះជាងមុន និង ដោយសារបញ្ហាអាកាសធាតុ មិនសូវអំណោយផលផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative