លែងលះ​​​ជាង៣ខែ នឹកកូនពេក ស្កាត់មក​​​ជួបប្រពន្ធ ឈ្លោះគ្នា​​​បែកផ្សែង

ដោយសារតែចិត្ដមិនដាច់ និង នឹកកូនប្រុសអាយុជាង១ឆ្នាំពេក បានធ្វើឱ្យ បុរសជាប្ដី ដែលបានលែងលះ ជាមួយប្រពន្ធ របស់ខ្លួនអស់ រយៈពេលជាង៣ខែទៅហើយ នោះ បានសុខចិត្ដធ្វើដំណើរពីតាមខេត្ដមក រាជធានីភ្នំពេញ ដើម្បីតាមស្វែងរកប្រពន្ធ និងកូនប្រុស ក្នុងគោល បំណងចង់ត្រូវរ៉ូវនិង រស់នៅជាមួយគ្នាជាប្ដីប្រពន្ធឡើងវិញ ។ ប៉ុន្ដែ ផ្ទុយពីក្ដីស្រម៉ៃរបស់ខ្លួន នៅពេលដែលស្វះ ស្វែងរកស្ដ្រីជាប្រពន្ធ និងកូនប្រុស អាយុជាង ១ឆ្នាំ នៅម្ដុំផ្សារឯករាជ្យ៣ តាមបណ្ដោយ ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ស្រាប់តែប្រពន្ធដែលលែងលះគ្នាមិន ទាន់ដាច់ ស្រេច បានប្រកែកមិនព្រមជានា ឡើងវិញ សុខចិត្ដធ្វើជាកម្មការិនីកាត់ដេរ យកលុយចិញ្ចឹមកូនប្រុស ដោយមិនចាំបាច់ ពឹងផ្អែកលើកម្លាំងញើសឈាមបុរសជាប្ដី។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ដោយសារតែ​​​ស្ដ្រីជាប្រពន្ធ មិនព្រម​​​ត្រូវ រ៉ូវឡើងវិញ បុរសជាប្ដី​​​បានចាប់​​​ប្រពន្ធក្នុង គោលបំណង​​​យកទៅ​​​ផ្ទះវិញ នៅឯស្រុក កំណើត រហូត​​​ដល់មាន ការទាស់ទែង​​​គ្នាបែក ផ្សែង បង្កឱ្យមាន​​​ការភ្ញាក់ផ្អើល​​​យ៉ាងខ្លាំង ដល់ប្រជា​​​ពលរដ្ឋ និងសមត្ថកិច្ច​​​មូលដ្ឋានចុះ ទៅជួយ​​​អន្ដរាគមន៍ ហើយ​​​សម្រប សម្រួល ឱ្យពួកគេ​​​ទាំងពីរនាក់ ត្រឡប់ទៅ​​​កាន់ស្រុក កំណើតវិញ ហើយធ្វើការ​​​លែងលះ​​​សាជាថ្មី ឬយកគ្នា​​​ជាប្ដីប្រពន្ធ​​​ឡើងវិញ គឺអាស្រ័យ ទៅលើការ សម្រេចចិត្ដ​​​របស់ពួកគេ​​​ទាំងពីរ នាក់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៣ ស្ថិតនៅមុខតូបលក់ដូរ មួយកន្លែង ក្នុងផ្សារឯករាជ្យ៣ មានបុរស និងស្ដ្រីពីរនាក់ ឈ្លោះប្រកែកគ្នា ដែលមុន ដំបងឡើង គេនឹកស្មានថា ជាករណី បទល្មើស អ្វីមួយ ប៉ុន្ដែពេលសួរនាំទៅ ទើបដឹងថា ជា ការទាស់ទែងគ្នា រវាងប្ដីប្រពន្ធដែលបានលែង លះ អស់រយៈពេលជាង៣ខែ ដោយបុរសជា ប្ដីបានទៅធ្វើជាកម្មករដាំដំឡូង នៅខេត្ដបន្ទាយ មានជ័យ រីឯស្ដ្រីជាភរិយា មកធ្វើជាកម្មកា រិនីកាត់ដេរ នៅភ្នំពេញ ដោយនាំយកកូនប្រុស ម្នាក់ ដែលជាចំណងអាពាហ៍ពិពាហ៍របស់ពួក គេទាំងពីរ មកនៅជាមួយ ដើម្បីចិញ្ចឹមបី បាច់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រជាពលរដ្ឋ​​​បានបន្ដថា តាមរយៈ​​​ការ សួរនាំ​​​បុរសជាប្ដី​​​ឈ្មោះស៊ីណាត អាយុ២៥ឆ្នាំ មានស្រុកកំណើត​​​នៅភូមិពាម​​​កោះស្នា ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម រីឯស្ដ្រី​​​ភរិយា ឈ្មោះរិទ្ធ និមល អាយុ២១ឆ្នាំ មានស្រុក​​​កំណើតនៅភូមិ​​​ចាន់ល្ហុង ឃុំឈូក ខ្សាច់ ស្រុក​​​បារាយណ៍ ខេត្ដកំពង់ធំ ហើយ ពួកគេ​​​ទាំងពីរនាក់ ដោយសារតែ​​​មានជម្លោះ ក្នុងគ្រួសារ និងមិនអាចរស់​​​នៅជាមួយគ្នា បានសម្រេច​​​លែងលះ ដែលរហូត​​​មកដល់ ពេល ការលែងលះ​​​របស់ពួកគេ អស់រយៈ ពេលជាង​​​៣ខែមកហើយ ។ ក្រោយពីការ លែងលះ បុរសជាប្ដី បានធ្វើដំណើរទៅធ្វើ ការជាកម្មករដាំដំឡូង ក្នុងខេត្ដបន្ទាយមាន ជ័យ រីឯស្ដ្រីជាភរិយាមកធ្វើការជាកម្មការិនី កាត់ដេរ នៅភ្នំពេញ ។

បុរសជាប្ដី ដោយសារតែនឹកកូនប្រុសខ្លាំង ពេក ទើបខំស្កាត់មកភ្នំពេញ ក្នុងគោលបំណង សុំភ្ជាប់និស្ស័យឡើងវិញ ជាមួយប្រពន្ធ ប៉ុន្ដែដោយ សារតែមិនត្រូវរ៉ូវគ្នា ទើបបង្កឱ្យ មានជម្លោះកើតឡើងតែម្ដង ។

ទាក់ទិនការឈ្លោះទាស់ទែងគ្នារវាងប្ដី ប្រពន្ធទាំងពីរនាក់ខាងលើនេះ នាយនគរ បាល ប៉ុស្ដិ៍ស្ទឹងមានជ័យ លោកម៉ៅ សាវឿន បានឱ្យដឹងថា ក្រោយ ពីមានរឿង នេះកើត ហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់ លោក បានចុះទៅជួយសម្របសម្រួលនិងអន្ដរាគមន៍ រហូតដល់ពួកគេទាំងពីរ នាក់ បានឈប់ឈ្លោះគ្នា ហើយសុខចិត្ដធ្វើដំណើរទៅស្រុកកំណើត ដោយធ្វើការលែងលះសារជាថ្មីនៅទីនោះ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ដែលឈរមើលហេតុការណ៍ខាងលើនេះ បានផ្ដល់ជាយោបល់ឱ្យពួកគេទាំងពីរនាក់ គួរតែយកគ្នាវិញរស់នៅ ដើម្បីចិញ្ចឹមកូន ប្រុស ដែលមានអាយុ ជាង ១ឆ្នាំ ដែលគ្នាមិន បានដឹងអ្វីនោះឡើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative