សំណុំរឿង​​​ប្ដឹងកូន​​​មេគយ ខេត្ដកំពង់ចាម មានគេ​​​អន្ដរាគមន៍ ចង់ប្ដឹងបក

រឿងក្ដីជនរងគ្រោះ ប្ដឹងជន សង្ស័យឈ្មោះឃុន ដូរ៉េ ដែលគេស្គាល់ថា គឺ ជាកូនប្រុស របស់លោកឃុន រ៉ាន់ ប្រធាន សាខាគយខេត្ដកំពង់ ចាម ទៅតុលាការរាជ ធានីភ្នំពេញ ពីបទហិង្សាដោយចេតនា ធ្វើឱ្យ ខូចដោយចេតនា និងពីបទលួចនោះ ឥឡូវ តាមប្រភពដែលគួរឱ្យទុកចិត្ដ ចេញពីសាលា ដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា រឿងក្ដី នេះ កំពុងត្រូវបានអ្នកមានឥទ្ធិពលមួយរូប ដែលធ្លាប់រកស៊ីរត់ការរឿងក្ដីធំៗ លូកដៃចូល អន្ដរាគមន៍ ធ្វើឱ្យមន្ដ្រីតុលាការ ដែលជាស្ថា ប័នឯករាជ្យ ពិបាកក្នុងការចាត់ការសំណុំរឿង រួចហើយបង្គាប់ភាគីជនសង្ស័យ ឱ្យប្ដឹងបក វិញថែមទៀត ផង ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សូមបញ្ជាក់ថា បន្ទាប់ពីក្រុម​​​កូនលោក ឃុន រ៉ាន់ លើកគ្នា​​​ទៅប្រើ​​​អំពើហិង្សា​​​លើភាគី រងគ្រោះ រួមទាំង​​​វាយកំទេច​​​រថយន្ដ​​​និងលូក យកលុយ​​​អស់ ១៦០០ ដុល្លារ​​​រួចមក ភាគីរង គ្រោះ ដែលមាន​​​ស្ដ្រីឈ្មោះជា គឹមឡាយ បានដាក់​​​ពាក្យបណ្ដឹង​​​ទៅសមត្ថកិច្ច​​​កងរាជ អាវុធហត្ថ​​​រាជធានីភ្នំពេញ ដោយ ចោទប្រកាន់ បីបទល្មើស​​​ប្រឆាំងនិង​​​ឈ្មោះឃុន ដូរ៉េ ដោយ ទី១ ចោទប្រកាន់ពីបទហិង្សាដោយចេតនា ទី២ ចោទពីបទធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិ ដោយចេតនា និងទី៣ ចោទពីបទលួច ហើយ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការរាជធានីភ្នំពេញ ក្នុងសំណុំរឿង ព្រហ្ម ទណ្ឌ លេខ១៧០៨ ហើយក៏ត្រូវបានអ្នកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាកោះឱ្យជនសង្ស័យ ខាងលើ ចូលខ្លួន ទៅ បំភ្លឺកាលពីថ្ងៃទី០៣ ខែ ឧសភា ផងដែរ តែជនសង្ស័យមិនបានចូល ខ្លួននោះទេ ទើបព្រះរាជអាជ្ញាបញ្ជូនសំណុំ រឿងឱ្យចាត់ការតាម នីតិវិធីច្បាប់ ។ ប៉ុន្ដែ ខណៈដែលសមត្ថកិច្ចតុលាការ កំពុងតែចាត់ ការនោះ ស្រាប់តែមានលេចឮនូវព័ត៌មានថា រឿងក្ដីខាងលើនេះ ត្រូវបានអ្នកមានឥទ្ធិពល មួយរូប ដែលធ្លាប់រត់ការរឿងក្ដីធំៗនៅតុលា ការ ហើយធ្លាប់ដើរអួតអាងថា រូបគេមាន កូនចៅធ្វើការនៅតុលាការនោះបានចេញមុខ អន្ដរាគមន៍នៅ ក្នុង សំណុំរឿងនេះ ធ្វើឱ្យមន្ដ្រី តុលាការ ដែលជាស្ថាប័នឯករាជ្យ ពិបាកនឹង ចាត់ការ ព្រោះតែខ្លាចឥទ្ធិពលអ្នកដែលរត់ ការសំណុំរឿង ។ មិនតែ ប៉ុណ្ណោះ អ្នកដែល មានឥទ្ធិពលខាងលើនេះ ថែមទាំងដើរអួត អាងនៅមុខតុលាការថែមទៀតថា ពួកគេ មានលុយ បើភាគីដើមបណ្ដឹងខ្លាំងនឹងឱ្យចុង បណ្ដឹងដាក់ពាក្យប្ដឹងបកវិញ ចាំមើលអ្នកណា ឈ្នះអ្នកណាចាញ់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សូមបញ្ជាក់ថា កាលពីយប់​​​ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៣​​​កន្លងទៅនេះ នៅតាម បណ្ដោយផ្លូវ​​​ព្រះសីហនុ ស្ថិតនៅក្នុង​​​សង្កាត់ បឹងព្រលិត ខណ្ឌ៧ មករា មានកើតករណី ហិង្សាមួយ ដោយមាន​​​យុវជនមួយ​​​ក្រុមដែល ក្នុងនោះគេ​​​ស្គាល់ថា មានឈ្មោះ​​​ឃុន ដូរ៉េ បានព្រួតគ្នា​​​វាយទៅលើ​​​ភាគីម្ខាងទៀត ដែល មានឈ្មោះជា គឹមឡាយ ភេទស្រី អតីតជា សង្សារ​​​របស់ខ្លួន បណ្ដាលឱ្យ​​​រងរបួស​​​រួមទាំង វាយកំទេច​​​រថយន្ដម៉ាក​​​លុច្សស៊ីស Rx300 ដែលជា របស់បងស្ដ្រី​​​ខាងលើ ហើយ​​​ក៏បណ្ដាល ឱ្យបាត់លុយ​​​អស់ចំនួ​​​១៦០០ដុល្លារ ផងដែរ។ ក្រោយបង្កហេតុហើយ ក្រុមជនសង្ស័យទាំង អស់ ក៏បាននាំ គ្នាបើករថយន្ដគេចអស់ទៅ ដោយ បន្សល់ទុករថយន្ដម៉ាកឡង់រ៉ូវ៉ែមួយ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-3277 នៅកន្លែង កើត ហេតុ ។ បន្ទាប់មក សមត្ថកិច្ចក៏នាំយក រថយន្ដខាងលើនេះ ទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ក្នុងនោះយោង តាមពាក្យបណ្ដឹង របស់ស្ដ្រីរងគ្រោះ ដែលប្ដឹងឈ្មោះឃុន ដូរ៉េ និងបក្ខពួក បានរៀប រាប់ ថា នៅមុនពេល កើតហេតុ រូបនាង រួមជាមួយមិត្ដភក្ដិ៣-៤ នាក់ឈ្មោះពិសី ឈ្មោះនួន ល្អង និងបង ប្អូន ជីដូនមួយឈ្មោះទី បាននាំគ្នាចូលទៅផឹកស៊ី លេង នៅក្នុងក្លឹប C2 ដែលមានទីតាំងនៅ ក្បែរកន្លែង កើតហេតុ ។ ខណៈមិនទាន់បាន ហូបចុកផង រូបនាងក៏ចេញមកខាងក្រៅ ទូរស័ព្ទហៅមិត្ដភក្ដិបន្ថែមទៀត ស្រាប់តែ លេចឈ្មោះឃុន ដូរ៉េ មកឈរក្បែររួចហើយ លូកដៃដកយកទូរស័ព្ទខ្លួន ដែលកំពុងនិយាយ  ដោយសួរថា ទូរស័ព្ទទៅនរណា? ពេលឃើញ ដូច្នេះខ្លួនក៏បានប្រកែកចុះឡើង ធ្វើឱ្យភាគី ម្ចាស់ហាង ចេញមកដេញពួកគេ ហើយក៏នាំ ឱ្យកើតជម្លោះឡើង ដែលពេលនោះរូបនាង ក៏បានទូរស័ព្ទហៅឪពុកម្ដាយ ដើម្បីឱ្យមក ដោះស្រាយគ្នា ដោយរូបនាងថែមទាំងឃាត់ ឈ្មោះឃុន ដូរ៉េ មិនឱ្យទៅណាផងដែរ ស្រាប់ តែមួយសន្ទុះក្រោយមក លេចមុខប្អូនប្រុស របស់គេ រួមទាំងបក្ខពួក៤-៥នាក់ទៀត ជិះ រថយន្ដទំនើប មកដល់ ក៏រករឿងហើយព្រួត វាយមកលើខ្លួន បងប្រុស និងឪពុក បណ្ដាល ឱ្យរងរបួស និងបាត់លុយ អស់១៦០០ដុល្លារ រួមទាំងយកដុំថ្ម គប់កំទេចរថយន្ដរបស់បង ប្រុសខ្លួនទៀត ។

សូមបញ្ជាក់ថា ការប្រើអំពើហិង្សារបស់ ឈ្មោះឃុន ដូរ៉េ មកលើស្ដ្រីឈ្មោះជា គឹម ឡាយ និងបងប្អូននេះ មិនមែនជាលើក ទី១នោះទេ គឺធ្លាប់កើតមាន ពីរបីលើករួចមក ហើយ ហើយកន្លងទៅរូបនាង និងក្រុម គ្រួសារ ក៏ធ្លាប់ប្ដឹងសមត្ថកិច្ចអន្ដរាគមន៍ឃាត់ខ្លួនឈ្មោះ ឃុន ដូរ៉េនេះ នៅទីបញ្ជាការ អាវុធហត្ថខេត្ដ កណ្ដាល និងអាវុធហត្ថលើផ្ទៃប្រទេសផង ដែរ តែរាល់លើកឪពុករបស់គេ គឺលោកឃុន រ៉ាន់ តែងតែ ចេញមុខ សុំសម្រួលនិងបញ្ចប់ រឿងរាល់លើក ដោយក្រុមគ្រួសាររបស់ស្ដ្រី រងគ្រោះ មិនចង់មានរឿង វែងឆ្ងាយ ចេះតែ សម្របសម្រួលបញ្ចប់ទៅ ។ ប៉ុន្ដែលើកនេះ ទំនងរឿងហេតុកើតឡើងធ្ងន់ធ្ងរ ទើបរូបនាង សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅតុលាការ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative