ក្រុមគ្រូពេទ្យ​​​ស្ម័គ្រចិត្ដ​​​ចុះពិនិត្យ និងព្យាបាល​​​ជូនប្រជាជន​​​ដោយឥតគិតថ្លៃ​​​ នៅឃុំ​​​ជ្រៃលាស់ ស្រុកពញាឮ

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣នេះ នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល លោកស្រី ទី បូរ៉ាស៊ី សមាជិកព្រឹទ្ធសភា និងជាប្រធាន គណៈកម្មាធិការទី៥ និងជាអនុ ប្រធានគណៈ ពង្រឹងមូលដ្ឋាន ស្រុកពញាឮ ខេត្ដកណ្ដាល លោក ម៉ៅ ហាក់ ប្រធានក្រុមការងារ គណៈពង្រឹង មូលដ្ឋាន ឃុំជ្រៃលាស់ លោក តែ ណាវុធ អនុប្រធាន ក្រុមការងារ គណៈពង្រឹង មូលដ្ឋាន ឃុំជ្រៃលាស់ លោកស្រី សុង ឡេងម៉ូឡា និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដ មកពីមន្ទីរពេទ្យ មិត្ដភាព កម្ពុជា-សូវៀត ចំនួន ១៨នាក់ ចុះពិនិត្យ និងព្យាបាល ជូនប្រជាជន ដោយឥតគិតថ្លៃ ២០០ នាក់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្រុមការងារ បានឲ្យដឹងថា ប្រជាពលរដ្ឋ ខ្លះមានជម្ងឺ ប្រចាំកាយ និងខ្លះទៀត ពិនិត្យជម្ងឺ ទូទៅព្រមទាំងមានពិនិត្យ ព្យាបាល ភ្នែក និងចែកវែនតាជូន ទៅតាមកម្រិតភ្នែក ដែលមើលមិនច្បាស់ ។

ក្នុងករណី ពិនិត្យឃើញថា អ្នកជម្ងឺត្រូវពិនិត្យ តាមដានបន្ថែម និងបន្ដទៀតក្រុមគ្រូពេទ្យ បានជូនប័ណ្ណ ដើម្បីទៅ ពិនិត្យនៅមន្ទីរពេទ្យ បន្ដទៀត ។ បន្ទាប់ពីពិនិត្យរួចលោកស្រី និងក្រុមការងារ បានចែកជូនសារុងម្នាក់ មួយ និងថវិកាចំនួន ៥០០០ រៀលផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative