មន្ទីរពេទ្យ​​​កាល់ម៉ែត​​​ទទួល​​​ឧបករណ៍​​​វេជ្ជសាស្រ្ត និងសម្ភារៈ​​​បរិក្ខាពេទ្យ​​​របស់​​​មូលនិធិ​​​ក្រុមហ៊ុន G.E

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ មូលនិធិ ក្រុមហ៊ុន G.E បានផ្តល់ជូន មន្ទីរពេទ្យ កាល់ម៉ែត នូវឧបករណ៍ វេជ្ជសាស្រ្ត និងសម្ភារៈ បរិក្ខាពេទ្យ តាមរយៈ ពិធីចុះហត្ថលេខា លើកំណត់ហេតុនៃ កិច្ចប្រជុំរវាង ក្រសួងសុខាភិបាល និងមូលនិធិ ក្រុមហ៊ុន G.E សម្រាប់គម្រោង បណ្តុះបណ្តាល អ្នកបច្ចេកទេស ផ្នែកបរិក្ខា ជីវវេជ្ជសាស្រ្ត ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមមួយភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើននាក់ទៀត។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក​​​សាស្រ្តាចារ្យ ឈាង រ៉ា បានមាន​​​ប្រសាសន៍ ថា មន្ទីរពេទ្យ​​​កាល់ម៉ែត បានទទួល​​​ឧបករណ៍ វេជ្ជសាស្រ្ត និងបរិក្ខាពេទ្យ ដែលជា​​​អំណោយដ៏​​​វិសេសវិសាល របស់ ក្រុមហ៊ុន GE ។ លោកអគ្គ​​​នាយក មន្ទីរពេទ្យ កាល់ម៉ែត បានមាន​​​ប្រសាសន៍​​​ទៀតថា ឧបករណ៍​​​វេជ្ជសាស្រ្ត និងសម្ភារៈ បរិក្ខាពេទ្យ របស់មូលនិធិ ក្រុមហ៊ុន G.E បានផ្តល់ជូន​​​មន្ទីរពេទ្យ​​​កាល់ម៉ែត នាពេលនេះគិតជាទឹកប្រាក់ ប្រមាណ 927,261.25 ដុល្លារ។

លោកថា មូលនិធិ ក្រុមហ៊ុន G.Eផ្តល់ ជូនមន្ទីរពេ្យកាល់ម៉ែតនេះ ជាគុណប្រយោជន៍ ដ៏ធំធេងមិនអាចខ្វះបាន ព្រោះថា ជម្ងឺចូលមកពិនិត្យ និងសម្រាកព្យាបាលមានការកើនឡើង និងចំពេលដែលមន្ទីរពេទ្យ ត្រូវការចាំបាច់ ក្នុងការជួយសង្រ្គោះ និង ព្យាបាល អ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ហើយម្យ៉ាងទៀត ជាឱកាស សម្របសម្រួលអាច ឲ្យគ្រូពេទ្យមានលទ្ធភាព អនុវត្តការងារតាមជំនាញ របស់ខ្លួនផង។

លោកអគ្គនាយកមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា ពិធីចុះហត្ថលេខា លើកំណត់នៃកិច្ច ប្រជុំរវាង ក្រសួងសុខាភិបាល និងមូលនិធិ ក្រុមហ៊ុន GE ជាចំណុចចាប់ផ្តើម រួមគ្នាដ៏ល្អ មួយជួយបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកជួសជុល បរិក្ខាជីវវេជ្ជសាស្រ្ត សម្រាប់ឆ្លើយតបបាន យ៉ាងល្អ និងរហ័ស ឲ្យមន្ទីរពេទ្យ ទាំងឡាយនៅកម្ពុជា អាចដោះស្រាយបាននូវ រាល់ឧបសគ្គ កើតមានដោយការ ខូចសម្ភារៈ បរិក្ខារពេទ្យ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក William E.Todd ឯកអគ្គរដ្ឋទូត អាមេរិក​​​នៅកម្ពុជា​​​បាន មានប្រសាសន៍​​​ថា មន្ទីរពេទ្យ កាល់ម៉ែត ជាមិត្តរបស់ សហរដ្ឋអាមេរិក ហើយ​​​បានធ្វើ​​​ការងារដ៏ល្អ ក្នុងការសង្រ្គោះ​​​អាយុជីវិត ប្រជាជន​​​កម្ពុជា ។ វិស័យវេជ្ជសាស្រ្ត​​​កម្ពុជា មានការ​​​រីកចំរើន បន្តបន្ទាប់ ហើយគេឃើញ​​​ភាពរីចម្រើន ចេញពីមន្ទីរ ពេទ្យកាល់ម៉ែត នេះតែម្តង ដែលជាមន្ទីររពេទ្យ​​​ដ៏ល្អ នៅកម្ពុជា ។ លោក​​​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានជនជាតិអាមេរិក2នាក់ ត្រូវបានជួយសង្រ្គោះនៅមន្ទីរពេទ្យ ។

លោក បានកោតសសើរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាបុរសល្អបំផុតដែលបានដឹក នាំវិស័យសុខាភិបាល នៅកម្ពុជាអោយមានការីកចំរើន ដូច្នេះគាត់ចង់អោយ វិស័យសុខាភិបាលល្អបំផុត ប្រចាំនៅតំបន់អាស៊ី តែវាគឺជាការងារ ដ៏ពិបាកដោយសារ ថវិកា សម្រាប់ប្រើប្រាស់ ក្នុងវិស័យសុខាភិបាល មានកំណត់។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៏ថា នេះជាជំហានថ្មី មួយទៀតនៅឆ្នាំ២០១៣ នេះ ដែលក្រសួង សុខាភិបាលបាន ធ្វើកិច្ចសហការ ជាមួយមូលនិធិ ក្រុមហ៊ុន G.E ក្នុងគោលបំណងលើក កំពស់បន្ថែមនូវ ការអភិវឌ្ឍ ធនធានមនុស្ស លើផ្នែកបច្ចេកទេសបរិក្ខាជីវៈវេជ្ជសាស្ត្រ ហើយបានជ្រើសយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងបំពាក់សម្ភារៈ បរិក្ខាជីវៈវេជ្ជសាស្រ្ត សម្រាប់ កម្មសិក្សាការី ការិនី មកពីបណ្តាមន្ទីរពេទ្យនានា ធ្វើការអនុវត្តជាក់ស្តែង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative