ជម្លោះជាមួយ​​​ប្រពន្ធ ប្តីដុត​​​រថយន្ត​​​បាឡែន​​​មួយគ្រឿង​​​ឆេះម៉ត់

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ដោយសារតែ ជម្លោះជាមួយគ្នា រឿងអ្វីមួយ បានបណ្តាលឲ្យប្តី មិនគិតស្តាយ ទ្រព្យសម្បត្តិ បានដុតរថយន្តរបស់ខ្លួន ម៉ាកបាឡែនចោល កាលពីយប់ទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ ខណ្ឌឫស្សីកែវ ទល់មុខស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបាឡែន ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ដោយសារតែលោកប្តី បានដុត ខណៈមានជម្លោះ ជាមួយប្រពន្ធ របស់ខ្លូន។ ក្រោយមានករណីនេះកើតហេតុ ត្រូវបានសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងមកបាញ់ពន្លត់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative