ក្មេងទំនើង​​​ពីរក្រុម​​​ជិះម៉ូតូ​​​ដេញវាយគ្នា​​​ពេញផ្លូវ ត្រូវនគរបាល​​​៣គោលដៅ​​​សហការគ្នា​​​ដេញចាប់​​​បានភ្លាមៗ

ភាពបង្កអនាធិបតេយ្យ របស់ក្មេងទំនើងពីរក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើល អ្នកធ្វើដំណើរ តាមផ្លូវយ៉ាងខ្លាំង ដោយសារ តែក្មេងទាំងនេះ បានបង្កភាពចលាចល ដោយជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ដូចជាជនអន្ធពាលនៅក្នុងរឿង ចិន នគរបាលបី គោលដៅសហការគ្នា ដេញឃាត់ខ្លួនបានភ្លាមៗ។ ហើយបាននាំខ្លួនក្មេងទាំងនេះ ទៅកាន់ប៉ុស្តិ៍ នគរបាលចោមចៅ ដើម្បីធ្វើ ការសាកសួរ អ្នកណាខុសអ្នកណាត្រូវ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ និងសហព័ន្ធរុស្ស៊ី ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល​​​បានឲ្យដឹងថា ក្រុមក្មេង​​​ទំនើង​​​ទាំងអស់​​​ពីរក្រុម ដែលក្រុម​​​ទី១មាន​​​៣នាក់ ជិះម៉ូតូ​​​មួយគ្រឿង​​​ម៉ាកស្មាស់ ពណ៌​​​ក្រុម លាយខ្មៅ ពាក់ស្លាក​​​លេខភ្នំពេញ​​​1BN-8997 ហើយក្មេង​​​ទាំងនេះ ពុំត្រូវបាន​​​គេស្គាល់​​​ឈ្មោះនោះ មានអាយុ​​​ប្រហែល​​​ជាង ២០ឆ្នាំ ទាំងអស់ ក្នុងចំណោម​​​អ្នកទាំងបីនេះ ម្នាក់រងរបួស​​​ត្រង់ខ្នង​​​បន្តិច ចំណែកឯ​​​ភាគីម្ខាងទៀត មានគ្នា​​​២នាក់ ពុំប្រាប់​​​ឈ្មោះ នោះដែរ មានអាយុ​​​ប្រហែលជាង​​​២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-4996 ពុំមានរងរបួសនោះទេ ។

នគរបាលបានឲ្យដឹងទៀតថា មុនដំបូងក្រុមទាំងអស់ បានបង្កទំនាស់គ្នា ជិះម៉ូតូដេញវាយគ្នា នៅម្តុំមុខសាលាជម្ពូវ័ន្ត ហើយក្នុង ទិសដៅទៅកើតទាំងអស់គ្នា លុះដល់ចំណុច រង្វង់មូលចោមចៅ ក្រុមម្ខាងមានគ្នា៣នាក់ បានចូលប្តឹងនគរបាល ឲ្យជួយ អន្តរាគមន៍ ថាភាគីជិះម៉ូតូស្កុបពី វាយពួកគេនឹងខ្សែក្រវាត់ ភ្លាមៗនោះ នគរបាលបានដេញតាម មានបីគោលដៅដែលជាគោល ដៅពង្រឹងសន្តិសុខ នៅពេលយប់ រហូតដល់ស្តុប ២០០៤ ទើបឃាត់ខ្លួនក្មេងទំនើងទាំងនេះបាន ហើយក៏នាំមកកាន់ប៉ុស្តិ៍ កាកាប  រួចក៏បញ្ជូនទៅកាន់ប៉ុស្តិ៍ចោមចៅបន្ត ពីព្រោះបង្កហេតុនៅដីចោមចៅ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល​​​បានបន្តថា ក្រុមទាំងនេះ គ្មាន​​​នរណា​​​ខុស គ្មាននរណា​​​ត្រូវនោះទេ គឺពួកនេះ​​​តែងតែ​​​បង្កភាព អនាធិបតេយ្យ ស្ទើរតែ រាល់យប់ ដោយដោយ​​​ពួកគេ បានណាត់គ្នា​​​មកជិះម៉ូតូ ដេញ​​​វាយគ្នា ដែលជា​​​សកម្មភាពរើយៗ នៅខាងមុខ​​​សាលាជម្ពូវ័ន្ត ប៉ុន្តែ នគរបាល​​​ដេញតាមស្ទាក់​​​ចាប់ពុំបាន ហើយ​​​ពេលនេះ ដេញចាប់បាន គឺដោយសារ​​​តែកម្លាំង​​​នគរបាល មាននៅ​​​គ្រប់កន្លែង ទាំង អស់ ។ ដូច្នេះ​​​ហើយ ក្រុមក្មេង​​​ទំនើង បើហ៊ាន​​​បង្កភាព​​​អនាធិបតេយ្យ គឺមិនអាចគេចរួច ពីកណ្តាប់នគរបាលបាននោះទេ។

នគរបាលបានបន្ថែមថា បច្ចុប្បន្នក្រោមការបញ្ជាដ៏តឹងរ៉ឹង របស់លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បី រក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃនោះទេ គឺកម្លាំងនគរបាល ដើរល្បាតជាប្រចាំ គ្រប់ច្រកល្ហក ទាំងអស់ ដូច្នេះហើយទើបសភាពការណ៍កើតឡើង យើងធ្វើការបង្រ្កាបបានឆាប់រហ័សនោះ ដោយសារតែកម្លាំងនគរបាល មាននៅគ្រប់កន្លែងទាំងអស់។

បច្ចុប្បន្នក្រុមក្មេងទំនើង ទាំង៥នាក់ ត្រូវនាំមកសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿង ចាត់ការទៅតាមនីតិវិធី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative