ប្រដេញចាប់​​​រថយន្ត​​​យុវតីម្នាក់ ក្រោយបើក​​​បុកម៉ូតូ​​​ប៉ើងជិត​​​១០ម៉ែត្រ ហើយរត់គេច

យុវតីម្នាក់ និង រថយន្ត របស់គេមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ រួមទាំងអ្នកកាសែត ប្រដេញឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពេលដែល ក្មេងស្រីម្នាក់នេះ បានបើករថយន្ត បើកម៉ូតូស្ត្រីម្នាក់ កាលពីម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែមិថនា ឆ្នាំ២០១៣ នៅចំណុចផ្លូវកែង ៣០៧និង៥៩០ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បណ្តាលឱ្យខ្ទាត ប្រមាណ៤-១០ម៉ែត្រ ហើយរត់គេច ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​លោក ជួន សុជាតិ អ្នករាយការណ៍​​​ព័ត៌មាន របស់​​​មជ្ឈមណ្ឌល​​​ព័ត៌មាន ដើមអម្ពិល ដែលបាន​​​ចូលរួម ដេញ​​​តាមឃាត់ រថយន្ត​​​បង្កខាងលើ ជាមួយ​​​ប្រជាពលរដ្ឋ បានឱ្យ​​​ដឹងថា រថយន្ត​​​បង្ក ម៉ាកបាឡែន ពណ៌ស ស្លាកលេខ​​​បណ្តោះ​​​អាសន្ន ហើយ​​​បើកបរ ដោយយុវតី​​​ម្នាក់ វ័យប្រមាណ​​​១៦-១៧ឆ្នាំ ក្នុងសម្លៀក​​​បំពាក់ជា​​​សិស្ស បើករត់គេច​​​ពីចំណុច​​​កើតហេតុ រហូតដល់​​​ម្តុំរង្វង់មូល ទួលគោក​​​ទើបចាប់បាន ។ រហូតមក​​​ទល់ពេលនេះ គេពុំទាន់ដឹង​​​ពីអត្តសញ្ញាណ យុវតី​​​រូបនោះ នៅឡើយ គ្រាន់តែ​​​ដឹងថា យុវតី​​​បង្កហេតុ រួមទាំងរថយន្ត​​​របស់នាង ត្រូវបាន​​​គេបញ្ជូន ទៅអធិការដ្ឋាន​​​នគរបាល ខណ្ឌទួលគោក ។

ដោយឡែក ស្រ្តីរងគ្រោះ ដែលជិះម៉ូតូម៉ាក ស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1506 ត្រូវបានគេបញ្ជូនភ្លាមៗដែរ ទៅកាន់ មន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative