ចោរខ្ទើយ​​​ម្នាក់ត្រូវ​​​អាវុធហត្ថ​​​ខណ្ឌចំការមន​​​ ក្របួចបាន​​​ខណៈបន្លំ​​​លួចកាបូប​​​លុយរបស់គេ

សមត្ថកិច្ច កងរាជអាវុធ ហត្ថ ខណ្ឌចំការមន បានព័ន្ធចាប់ចោរខ្ទើយ មួយបានម្នាក់ បន្ទាប់ពី ចោរខ្ទើយនេះ បានធ្វើសកម្មភាព បន្លំលូកយកកាបូបលុយ ពីបុរសម្នាក់ ដែលកំពុងដេក ក្នុងរថយន្តដឹកបន្លែ កាល ពីវេលាម៉ោង ១ នឹង ០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ នៅចំណុចផ្លូវម៉ៅសេទុង ត្រង់ស្តុបចេនឡា ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តាមប្រភព​​​ព័ត៌មាន នៅកន្លែង​​​កើតហេតុ បានឲ្យដឹងថា មុនពេល​​​កើតហេតុ គេបាន​​​ឃើញបុរស​​​រងគ្រោះ​​​ស្ពាយកាបូប​​​ដេក ក្នុងរថយន្ត​​​ដឹកបន្លែ​​​មួយគ្រឿង ដែលចត​​​ស្ងៀម នៅតាមបណ្តោយ​​​ផ្លូវព្រះមុនីរ៉េត ខណៈនោះ​​​ក៏មានស្រី​​​ខ្ទើយម្នាក់ បានមកធ្វើ​​​សកម្មភាព បន្លំលួច​​​យកកាបូប លុយនោះ​​​ពីខ្លួនបុរស ដែលកំពុង​​​ដេក តែមិនបាន​​​សម្រេច ដោយសារ ម្ចាស់គេ​​​ទាន់ស្រែក​​​ឆោឡោបង្ក​​​ឲ្យមានការ ភ្ញាក់ផ្អើល ទើបស្រីខ្ទើយ​​​រូបនោះ បានដាក់មេប្រូច​​​ក្នុងបំណង​​​រត់គេចខ្លួន តាមបណ្តោយផ្លូវម៉ៅសេទុង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌចំការមន ដែលកំពុងដើរល្បាតឃើញ ស្ទាក់ចាប់ខ្លួនបានរួចនាំយកទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ពីអត្តសញ្ញាណចោរ ខ្ទើយខាងលើនេះ បាននៅឡើយទេ ដោយសារ សមត្ថកិច្ចកំពុង ធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ដែលបុរសម្នាក់បានចោទនាងថា លូកយកកាបូបលុយ ពេល រូបគេកំពុងសម្រាក ក្នុងរថយន្តដឹកបន្លែ ។

ជនសង្ស័យស្រីខ្ទើយខាងលើនេះ បានប្រកែកយ៉ាងខ្លាំងមួយសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តអំពើដូចការ រៀបរាប់ របស់បុរសរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏សម្រេចឃុំខ្លួនរូបនាងជាបណ្ដោះអាសន្ន ដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់កាបូបលុយ ។

បច្ចុប្បន្នចោរខ្ទើយ នោះត្រូវបានកងរាជ អាវុធឃាត់ខ្លួនយក ទៅកាន់ទីបញ្ជាការកង រាជអាវុធហត្ថខណ្ឌចំការមន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative