អគ្គិភ័យ​​​ឆេះបំផ្លាញ​​​ផ្ទះលក់កាហ្វេ​​​២ខ្នង​​​ទាំងព្រឹក

ផ្ទះលក់កាហ្វេ២ខ្នង ត្រូវបានក្លាយ ជាចំណីព្រះអគ្គីទាំងព្រលឹមអុរ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ មួយចំនួនធំ តែត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ទប់ស្កាត់មិន ឲ្យឆេះ​​​រាលដាល​​​ដល់ផ្ទះ​​​ប្រជាពលរដ្ឋនៅក្បែរខាង នោះទេ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម​​​សមត្ថកិច្ច​​​មូលដ្ឋាន​​​បានឲ្យ​​​ដឹងថា នៅវេលា​​​ម៉ោងប្រមាណ​​​ជា៥ទៀបភ្លឺ អគ្គិភ័យ​​​ដ៏សន្ធោ​​​សន្ធៅ បានឆាបឆេះ ផ្ទះ​​​លក់កាហ្វេ​​​មួយកន្លែង​​​ស្ថិតនៅតាម​​​បណ្តោយ ផ្លូវ២៧១ សង្កាត់បឹង​​​សាឡាង ខណ្ឌទួលគោក។ អគ្គិភ័យនេះ បណ្តាលឲ្យ​​​ផ្ទះ២ខ្នង ត្រូវបាន​​​ឆាបអស់​​​ទាំងស្រុង និងរាលដាល​​​ដល់ផ្ទះអ្នក​​​ជិតខាង​​​បន្តិច​​​ផងដែរ។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា ក្រោយកើតគ្រោះអគ្គិភ័យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពន្លត់អគ្គិ ភ័យរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្ត៥គ្រឿង និងប្រើទឹកអស់៨រថយន្ត ទើបបាញ់ ពន្លត់អណ្តាតព្រះអគ្គីឲ្យរលត់ទៅវិញទាំងស្រុង។

ទោះជាយ៉ាណា ទំហំ នៃការខូចខាត និងមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចនៅឡើយទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative