មនុស្សជាង​​​៥០០នាក់ស្លាប់នៅ​​​ឥណ្ឌា ដោយសារ​​​កម្តៅខ្លាំង

មនុស្សច្រើនជាង ៥០០នាក់ បានស្លាប់ ពីការរងនូវកម្តៅខ្លាំង នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា នៅ ចំពេល ដែលរលកកម្តៅកំពុងតែបន្តកើនឡើង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ទីភ្នាក់ងារ​​​ព័ត៌មាន​​​ចិនស៊ិនហួ បានឲ្យដឹង​​​នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣​​​ថា សីតុណ្ហភាព​​​នៅក្នុងតំបន់ បាន​​​រងវាយប្រហារ ដោយមិនផ្លាស់ប្តូរ ក្នុងកម្រិត ៤០ដឺក្រេ សម្រាប់​​​រយៈពេល​​​ជិត២ខែ​​​ចុងក្រោយនេះ។ សីតុណ្ហ ភាពនេះ បាន​​​បង្កឲ្យមាន​​​គ្រោះរាំងស្ងួត ដោយមាន​​​អណ្តូងទឹកជាច្រើន បានកំពុងរីងស្ងួត។

ក្មេងមួយចំនួន បានចុះទៅក្នុងអណ្តូងទឹកដើម្បីព្យាយាមដងទឹក។ រដ្ឋបាលក្នុងតំបន់ បានរងនូវការរិះគន់សម្រាប់ ការមិនចាត់វិធានការគ្រប់គ្រាន់ឲ្យបានរហ័ស ដើម្បីប្រយុទ្ធប្រឆាំងនូងការខ្វះទឹក និងជួយអ្នកដែលត្រូវការតម្រូវ ការចាំបាច់។

មន្រ្តីរដ្ឋករទឹកក្នុងស្រុក បានឲ្យដឹងថា ពួកគេបានជីកអណ្តូងទឹកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនអាច ស្វែងរកនូវប្រភពទឹកថ្មីបានទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative