អ្នកឯកទេស​​​មហារីក​​​ណែនាំ​​​នូវវិធីសាស្ត្រ​​​ថែរក្សា​​​ការឈឺចាប់​​​ជម្ងឺមហារីក

ក្នុងដំណើរការព្យាបាល អ្នកជម្ងឺមហារីកពិបាកក្នុងការទ្រាំទ្រនឹងការឈឺចាប់ណាស់ ជាទូទៅគេតែងតែជ្រើសរើសវិធីប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។ អ្នកឯកទេសមហារីកនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បង្ហាញថា ៖  ចំពោះអ្នកជម្ងឺមហារីកមួយចំនួនដែលមានកំរិតនៃជម្ងឺរយៈពេលវែង និងការឈឺចាប់ធូរស្រាល ពេលដែលសំរាកក្នុងផ្ទះ អាចជ្រើសរើសប្រសិទ្ធភាពនៃការបំបាត់ភាពឈឺចាប់ណាមួយដែលស័ក្តិសមក្នុងជីវភាពគ្រួសារ វាអាចបង្កើននូវជំនឿទុកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវនេះ និងលើកកំពស់ភាពសប្បាយរីករាយក្នុងជីវិតផង។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

វិធីថែរក្សា​​​ការឈឺចាប់​​​ជម្ងឺមហារីក​​​ក្នុងជីវភាព​​​គ្រួសារ​​​មាន៖

១. វិធីសំរន់​​​ការឈឺចាប់៖

ការសំរន់​​​ពេញរាង្គកាយ​​​អាចមាន​​​ភាពសម្រាល​​​លឿន សំរន់​​​សាច់ដុំ អាចបង្ខាំង​​​ប្រតិកម្មនៃ​​​ការឈឺចាប់។ អាចឲ្យ​​​អ្នកជម្ងឺ​​​បិទភ្នែក​​​ទាំងសង​​​ខាង ដកដង្ហើម និងធ្វើសកម្មភាព​​​ផ្សេងៗទៀត ក្រោយពី​​​សណ្តូកចង្កេះ និងជង្គង់​​​ទៅត្រង់ស្មើ បន្ទាប់មក​​​បន្ធូរ​​​សាច់ដុំពោះ សាច់ដុំខ្នង ដកដង្ហើម​​​ចេញពី​​​ក្នុងពោះ​​​យឺតៗ។ ឬក៏ហៅ​​​អ្នកជម្ងឺ​​​ឲ្យបិទភ្នែក​​​នៅក្នុង​​​បរិវេណមួយ​​​ដែលស្ងប់ស្ងាត់​​​ដើម្បីធ្វើការ​​​ទទួលស្រូប​​​យកខ្យល់​​​អាកាស និងដកដង្ហើម​​​ចេញខ្យល់​​​អាកាស ដើម្បីធ្វើឲ្យ​​​ខ្យល់អាកាស​​​បរិសុទ្ធចូល​​​ទៅក្នុងសួត និងឈានទៅដល់គោលដៅមួយបំបាត់ភាពឈឺចាប់។

២. វិធីព្យាបាលដោយផ្តល់យោបល់ទាក់ទងនឹងចិត្ត ៖

វិធីនេះ បញ្ហាសំខាន់គឺបង្កើនជំនឿចិត្តក្នុងការតទល់នឹងជម្ងឺដោយខ្លួនឯង។​ អាចបញ្ចូលជាមួយគ្នាជាមួយនឹង វិធីព្យាបាលមហារីក  គ្រប់ប្រភេទទៀត អ្នកជម្ងឺដែលផ្តល់យោបល់ ប្រសិនបើធ្វើការចាត់ចែងខ្លួនឯង សូមប្រាប់ពួកគាត់ថា បើសិនគួបផ្សំនឹងការព្យាបាលវាអាចប្រឆាំងទប់ទល់នឹងជម្ងឺបានយ៉ាងពិតប្រាកដ ដើម្បីឲ្យគាត់បង្កើនភាពក្លាហានក្នុងជីវិត ធ្វើឲ្យបាននូវអាហារបីពេល និងចាំបាច់ធ្វើការហ្វឹកហាត់សុខភាពរាង្គកាយ ដើម្បីរួបរួមគ្នាឡើងនូវសមត្ថភាពរបស់ខ្លួនឯងក្នុងការបំផ្លាញកោសិកាមហារីក និងឈានទៅដល់គោលដៅមួយបំបាត់ភាពឈឺចាប់។

៣. វិធីប្តូរកន្លែងឈឺចាប់ ៖

នៅពេលដែលមនុស្សម្នាក់ផ្តោតទៅលើរឿងរ៉ាវអ្វីមួយ នោះគឺបំភ្លេចរឿងរ៉ាវផ្សេងៗទៀត ជាពិសេសគឺរួមមានការឈឺចាប់ នេះគឺជាវិធីប្តូរកន្លែងឈឺចាប់។

(១) អង្គុយលើកៅអីមួយដ៏សុខស្រួល ហើយបិទភ្នែកសងខាង នឹករលឹករឿងរ៉ាវសប្បាយរីករាយកាលពីនៅកុមារភាព ឬក៏នឹកគិតរឿងអ្វីមួយដែលអ្នកចង់គិត នឹកគិតរាល់ពេល១៥នាទីម្តង ជាទូទៅប្រតិបត្តិការរយៈពេល២ម៉ោងក្រោយពេលទទួលទានអាហារហើយ ក្រោយពេលនឹកគិតហើយត្រូវបិទភ្នែកអង្គុយស្ងៀមរយៈពេល២នាទី។

(២) យោងទៅតាមចំនង់ចំនូលចិត្តខ្លួនឯង ជ្រើសរើសបទចម្រៀងដែលមានចង្វាក់ញាប់ ទស្សនាបណ្តើរ គោះតាមបទភ្លេងបណ្តើរ និងទះដៃតាមចង្វាក់ភ្លេង-ល-។

(៣) មើលរឿងកំប្លែងខ្លះ ប្រលោមលោកកំប្លែង និយាយពាក្យគួរឲ្យអស់សំណើចមួយម៉ាត់ដើម្បីផ្គាប់ចិត្តខ្លួនឯង។

(៤) វិធីបំបាត់ភាពឈឺចាប់បែបធម្មជាតិ។

វិធីបំបាត់ភាពឈឺចាប់បែបធម្មជាតិ បញ្ហាសំខាន់គឺឆ្លងកាត់ភាពរំញោចការឈឺចាប់ជុំវិញស្បែកដើម្បីឈានទៅដល់គោលដៅបំបាត់ភាពឈឺចាប់។ វិធីរំញោចអាចជ្រើសរើសការម៉ាស្សា ថ្នាំបំបាត់ការឈឺចាប់-ល- ឬក៏អាចជ្រើសរើសភាពរំញោចនៃសីតុណ្ហភាពគ្រប់ប្រភេទ ឬយកទឹកក្តៅកំរិត65℃ដាក់ចូលក្នុងដបហើយដាក់ពីលើកន្សែងសើមសំរាប់តំបន់ដែលមានកំដៅ ធ្វើវារៀងរាល់២០នាទីម្តង វាអាចទទួលបានប្រសិទ្ធភាពបំបាត់ភាពឈឺចាប់បានយ៉ាងពិតប្រាកដ។

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដាស់តឿនថា ៖ វិធីថែរក្សាការឈឺចាប់ជម្ងឺមហារីកអាចបានតែពន្យាពេលការឈឺចាប់តែប៉ុណ្ណោះ ជម្ងឺមហារីកក៏នៅតែគួរតែទៅមន្ទីរពេទ្យស្តង់ដាធ្វើការព្យាបាល ដូច្នេះទើបអាចប្រយុទ្ធប្រឆាំងមហារីកដោយមានប្រសិទ្ធភាព។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative