ជិះកង់​​​ដើរលក់​​​បន្លែ រថយន្ត​​​បុកស្លាប់​​​នៅលើស្ពាន

ស្រ្តីវ័យចំណាស់ម្នាក់ជិះកង់ ដើរលក់បន្លែនៅតាមភូមិ ដោយជិះទៅដល់លើស្ពាន ក្នុងស្ថានភាពតូចចង្អៀត ក៏មានរថយន្តមួយគ្រឿង ប្រភេទដឹកទំនិញ ធុបធំ បើកមកដល់ឡើងលើស្ពានដែរ ក៏ប៉ះកញ្ឆេបន្លែ ដួលចូលកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។ ភ្លាមៗនោះអ្នកបើកបរ រថយន្តចុះចេញពី រថយន្តគេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលំ លើស្ពានវត្តពោធិ៍ ភូមិវត្តពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល​​​ចរាចរ​​​ស្រុកស្អាង បានឲ្យ​​​ដឹងថា ស្រ្តីរងគ្រោះ​​​មានឈ្មោះ បាវ គី អាយុ ៦២ឆ្នាំ មានមុខ​​​របរដើរ​​​លក់បន្លែ រស់នៅ​​​ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត កណ្តាល ស្លាប់ភ្លាមៗ​​​នៅនឹង​​​កន្លែង​​​តែម្តង ។ ចំណែកឯ​​​រថយន្តបង្ក ម៉ាក​​​ពុយហ្យ៊ូ​​​ពណ៌ខៀវ លាយលឿង ប្រភេទ ៨តោន ពាក់ស្លាកលេខ 3B-0921 អ្នកបើកបរពុំត្រូវ បានគេស្គាល់​​​អត្តសញ្ញាណ​​​នោះទេ បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះកង់និងដឹកកញ្ឆេបន្លែ ដើរលក់ក្នុងភូមិមួយទៅភូមិ លុះដល់ចំណុច លើស្ពានកើតហេតុ ក៏មានរថយន្ត មួយគ្រឿងធុនធំ បើកច្រាសទិសគ្នា ពីត្បូងទៅជើង ដោយស្ថានភាពស្ពានតូចចង្អៀត ក៏បានប៉ះជាមួយនឹងកញ្ឆេដឹកបន្លែ របស់ជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាត ជន រងគ្រោះ ចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកឯអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្តគេចខ្លួន ទៅ បាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ត្រូវបានគរបាលអូស យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ផ្នែកចរាចរ និងសណ្តាប់ធ្នាប់ខេត្ត រីឯសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative