ថវិកាចំណាយ​​​ប្រយុទ្ធនឹង​​​អេដស៍​​​លើកទី៤ មានជាង​​​៥៣លាន​​​ដុល្លារ នៅឆ្នាំ២០១១-២០១២

ឆ្លងតាមលទ្ធផល នៃការអង្កេតជាតិ ស្តីពីការចំណាយ ប្រយុទ្ធនឹងអេដស៍ លើកទី៤ ក្នុងឆ្នាំ២០១១- ២០១២ បានបង្ហាញឲ្យឃើញថា ថវិកាដែលបាន ចំណាយសរុប គឺមានចំនួនប្រមាណជា ៥៣លានដុល្លារអាមេរិក បើធៀបនៅក្នុង ឆ្នាំ២០១០-២០១១ មានជាង ៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក ស៊ឹម គឹមសែន ទីប្រឹក្សា​​​សម្តេចអគ្គ​​​ធម្មពោធិសាល ជា ស៊ីម ប្រធាន​​​ព្រឹទ្ធសភា និងជា​​​អនុប្រធាន​​​អាជ្ញាធរ ជាតិប្រយុទ្ធ​​​នឹងជំងឺ​​​អេដស៍ បានថ្លែងក្នុង “កិច្ចប្រជុំ​​​ផ្ទៀងផ្ទាត់​​​លទ្ធផលនៃ ការអង្កេត​​​ជាតិការចំណាយ លើ មេរោគអេដស៍ និងជំងឺ​​​អេដស៍ លើកទី៤ ឆ្នាំ២០១១-​​​២០១២” នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នាសណ្ឋាគារ ហ៊ីម៉ាវារី ថា សរុបទាំងថវិកាជាតិ និងអន្តរជាតិ គឺមិនមានការខុសគ្នាច្រើនធៀបទៅនឹងជុំមុនៗទេ គឺវាមានន័យថា កម្ពុជាហាក់ដូចជាមានចេរភាពលើទំហំថវិកាសម្រាប់ចំណាយទៅលើជំងឺអេដស៍។ ប៉ុន្តែបើយើង ក្រឡេកមើល ថវិកាជំនួយអន្តរជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញ គឺជារៀងរាល់ឆ្នាំមាន រហូត ដល់ជាង ៦០លានដុល្លារអាមេរិក ពោលគឺគ្រាន់តែថវិកាជំនួយតែប៉ុណ្ណោះ។

លោកបានបន្តថា «គំលាតថវិការវាងថវិកាចុះបញ្ជី និងថវិកាចំណាយលើការឆ្លើយតបនេះគឺមានគំលាតធំណាស់ ដែលសបញ្ជាក់ឲ្យឃើញថា យើងនៅមានការខ្វះខាតចន្លោះក្នុងការប្រមូលទិន្នន័យ ឬអាចជាវិធីសាស្ត្រ ក្នុងការ ប្រមូលទិន្នន័យប្រើប្រាស់មិនទាន់បានទូលំទូលាយ ឬដោយសារដៃគូរបស់យើង មួយចំនួនមិនចង់បង្ហាញ ពី របាយការណ៍ចំណាយទាក់ទងនឹងការចំណាយទៅលើការគ្រប់គ្រងរដ្ឋបាល ការចំណាយទៅលើប្រាក់បៀវត្ស»។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម លោក តែងគន្ធី អគ្គលេខា​​​ធិការអាជ្ញាធរ​​​ជាតិប្រយុទ្ធនឹង​​​ជំងឺអេដស៍ ក៏បាន​​​លើកឡើង​​​ដែរថា ជំងឺអេដស៍ នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​កន្លងមក ទទួលបាន​​​ជោគជ័យ​​​គួរជាទី មោនៈ​​​តាមរយៈ​​​ការកាត់ បន្ថយអត្រាផ្ទុកមេរោគ អេដស៍ ឲ្យធ្លាក់ចុះ​​​ជាបន្តបន្ទាប់​​​ពីអត្រា​​​ខ្ពស់បំផុត ១,២ ភាគរយ ក្នុងឆ្នាំ​​​២០១៣ មកនៅ​​​ត្រឹមតែ ០,៧ ភាគរយ នៅឆ្នាំ២០១២ និងជាពិសេសការចូលរួមរបស់លោកស្រី Marie-Odile Emond នាយកកម្មវិធីប្រយុទ្ធ នឹងជំងឺ អេដស៍ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការអង្កេតពីការចំណាយ ទៅលើការឆ្លើយតបជាតិ ប្រយុទ្ធនឹង មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាតាំងពីលើកទីមួយ រហូតដល់លើកទីបួននាពេលនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Marie-Odile Emond នាយកកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសហប្រជា ជាតិប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ថា លទ្ធផលដែលបានមកពីការអង្កេត ស្តីពី ការចំណាយទៅលើការ ឆ្លើយតបជាតិប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍កន្លងមក និងទាំងពេលនេះ បានផលិតចេញនូវព័ត៌មាន ដែលមានតម្លៃសម្រាប់ប្រើប្រាស់ក្នុងការតាមដាន ពីប្រសិទ្ធភាពនៃការចំណាយ ក្នុងការអនុវត្តផែនការ យុទ្ធ សាស្ត្រ ជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងប្រើប្រាស់ផងដែរ សម្រាប់ការរៀបចំផែនការថវិកា និងការស្វែងរកកាគាំទ្រដល់ការធ្វើចលនាប្រភពធនធានជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative