ជំងឺមិន​​​ស្គាល់មុខ សម្លាប់​​​កុមារ​​​ជាង១០០នាក់ នៅក្នុង Benin

យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងថា មានមនុស្សជាង ១០០នាក់ ដែលភាគច្រើនជាកុមារ ដែលមានអាយុ ចន្លោះពីបួនទៅ១៧ឆ្នាំ ពួក គេបានស្លាប់កាលពី ៤សប្តាហ៍ចុងក្រោយនេះ ដោយសារជំងឺមួយ ដែលមិនទាន់ត្រូវ បានកំណត់អត្តសញ្ញាណ តាមវិទ្យាសាស្រ្ត នៅទីក្រុងBenin នៅឡើយទេ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម​​​សេចក្តី​​​រាយការណ៍​​​ស្ថានីយទូរទស្សន៍​​​ឯកជន នៅក្នុងស្រុក​​​មួយបាន​​​ចេញផ្សាយ ឲ្យដឹង​​​នៅថ្ងៃច័ន្ទ ថាតំបន់​​​ដ៏អាក្រក់​​​បំផុត ដែលបាន​​​ចម្លងជំងឺ​​​ទៅដល់ក្មេង​​​ទាំងនោះ គឺភូមិDekin នៃឃុំDangbo ដែលវាស្ថិតនៅ ៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃCotonou ។

ទូរទស្សន៍​​​ឯកជននោះ​​​បានអប្បាធិបាយថា “នៅបួន​​​សប្តាហ៍​​​ចុងក្រោយនេះ Dekinបានរាយការណ៍ ឲ្យដឹងថា មានអ្នកស្លាប់ជាង១០០នាក់ ដែលត្រូវបានបង្កឡើងដោយជំងឺដែលបានបណ្តាលឱ្យ ជនរងគ្រោះក្អួតឈាម និងគេងស្រមុកយ៉ាងចំឡែក” ។

តាមរបាយការណ៍ដដែលនោះ បានឲ្យដឹងមកថា មានមនុស្សជាច្រើនផងដែរ នៅក្នុងក្របខណ្ឌ ដ៏សំខាន់ និងមានមន្ទីរពេទ្យនៅ ក្នុងមណ្ឌលសុខភាពមូលដ្ឋាន ប៉ុន្តែមិនមានគិលានុបដ្ឋាយិកា ឬគ្រូពេទ្យគ្រប់គ្រាន់នោះទេ។

ទូរទស្សន៍បាននិយាយថា”មានតែម៉ែដោះប៉ុណ្ណោះត្រូវបានដើរតួជាវេជ្ជបណ្ឌិតនៅក្នុងមណ្ឌលសុខភាពនៅ ក្នុងតំបន់ដែលមានអ្នកស្រុកជាង១ម៉ឺននាក់ផងដែរ”។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative