ជួបគ្រោះថ្នាក់​​​ចរាចរ​​​ធ្វើឱ្យ​​​ជើងរលួយ បង្ខំចិត្ដ​​​ជក់ថ្នាំញៀន​​​បន្ថយការ​​​ឈឺចាប់

បុរសម្នាក់ ដើម្បីបំបាត់ការឈឺ ចាប់ជើងរលួយរបស់ខ្លួន ព្រោះតែជួបគ្រោះ ថ្នាក់ចរាចរ កាលពីពេលកន្លងទៅ បានបង្ខំ ឱ្យប្រើប្រាស់និងជក់គ្រឿងញៀន ទើបការ ឈឺចាប់ជើងរលួយរបស់ខ្លួន  លែងកើតមាន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យ៉ាងណាក៏ដោយ បើទោះបីបុរសរូបនេះ ប្រាប់សមត្ថកិច្ចយ៉ាងដូច្នេះ ប៉ុន្ដែសមត្ថកិច្ច ចាត់ទុកថា គ្រាន់តែជាលេសមួយប៉ុណ្ណោះ នៃការប្រើប្រាស់និងជក់ថ្នាំញៀន ដែលត្រូវ តែចាប់ខ្លួន យកទៅផ្ដន្ទាទោសតាមច្បាប់ ហើយប្រសិនបើជើងរងរបួស រហូតដល់រលួយ រលេះបែបនេះ ការព្យាបាលមួយអាចធ្វើទៅ បានតាម​​​ការព្យាបាល​​​ជំនាញពី​​​ក្រុមគ្រូពេទ្យ។

យោងតាម​​​ប្រភពព័ត៌មាន​​​ពីមន្ដ្រីនគរ បាលខណ្ឌ​​​សែនសុខ បានឱ្យដឹងថា ការចាប់ ខ្លួន បុរស​​​ឈ្មោះចិន សំអាត អាយុ២៩ឆ្នាំ រស់នៅ​​​ផ្ទះជួល ក្នុងសង្កាត់​​​ជើងឯក ខណ្ឌដង្កោ បានធ្វើឡើង ក្រោយពីទទួល​​​សេចក្ដីរាយ ការណ៍ថា បុរស​​​រូបនេះ បានប្រើប្រាស់​​​និងជក់ ថ្នាំញៀន ។

មន្ដ្រីនគរបាល​​​បានបន្ដថា នៅវេលា​​​ម៉ោង ៩និង៣០នាទី​​​យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៣ កម្លាំងនគរបាល​​​ខណ្ឌសែន​​​សុខបាន ឃាត់ខ្លួន​​​បុរសរូបនេះ នៅតាម​​​ផ្លូវបេតុង ភូមិ ត្រញំង​​​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ច បុរស ចិន សំអាត បាននិយាយថា កាលពីពេលកន្លងទៅខ្លួនបាន ជួបគ្រោះថ្នាក់ចរាចរចំជើង បណ្ដាលឱ្យរង របួសធ្ងន់ រហូតដល់ធ្វើឱ្យជើងរបស់ខ្លួនរលេះ រលួយ មិនអាចព្យាបាលបាន និងមានការឈឺ ចាប់ជាទីបំផុត ។ បុរសរូបនេះ បានបន្ដថា ដោយសារតែការឈឺចាប់ជើងរលួយ របស់ ខ្លួនយ៉ាងដូច្នេះ និងចង់បំបាត់ការឈឺចាប់ផង នោះ បានបង្ខំឱ្យខ្លួនប្រើប្រាស់ថ្នាំញៀន ទើប អាចកាត់បន្ថយ ការឈឺចាប់នេះបាន ។

បុរស ចិន សំអាត បានបន្ដទៀតថា កាល ពីពេលកន្លងទៅ ធ្លាប់ត្រូវបានអង្គការក្រៅ រដ្ឋាភិបាល ហៅយកទៅអប់រំ និងណែនាំ ដើម្បីកុំឱ្យប្រើប្រាស់ថ្នាំញៀនតទៅទៀត ប៉ុន្ដែរូបគាត់ មិនអាចនៅជាមួយអង្គការបាន ពោល មានតែការសេពគ្រឿងញៀនប៉ុណ្ណោះ ដែលអាចនាំឱ្យកាត់បន្ថយ ការឈឺចាប់ជើង រលួយរបស់ខ្លួន ។

យ៉ាងណាក៏ដោយ បើទោះបីមានការ និយាយបែបនេះ និងអាចជាលេសមួយនោះ ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដើម្បីសាកសួរបន្ដទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative