យុវជន​​​៧នាក់ ជិះម៉ូតូ​​​ដេញគ្នា បុកព្រះសង្ឃ​​​ហើយ ព្រហើន​​​រារាំងសមត្ថកិច្ច​​​មិនឲ្យ​​​វាស់វែងទៀត

សមត្ថកិច្ចចម្រុះខណ្ឌដង្កោ ដឹកនាំដោយ លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោ បញ្ជាពីលោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ នៅវេលាម៉ោង ៤ និង២០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ បានឃាត់ខ្លួនក្រុម ក្មេងទំនើង ៧នាក់ ក្រោយពេលពួកគេជិះម៉ូតូប្រដេញគ្នា ជ្រុលបុកព្រះសង្ឃរងរបួសស្រាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការណ៍​​​ក្រុមក្មេង​​​ទំនើងជិះម៉ូតូ​​​ប្រដេញគ្នា បុកព្រះសង្ឃ  ព្រមទាំង​​​បញ្ចេញសម្តី​​​ថ្លោសរារាំង​​​សមត្ថកិច្ច​​​មិនឲ្យ វាស់វែង បាន​​​កើតឡើង នៅចំណុច​​​ផ្លូវចំការដូង ហៅផ្លូវ ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក នាក់ ណារ៉ូ អធិការរង​​​ខណ្ឌដង្កោ​​​បានឲ្យដឹងថា ក្រុមយុវជន​​​ទំនើងទាំង៧នាក់ បានជិះម៉ូតូ​​​៣គ្រឿង រួមមាន៖ ម៉ាកសេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1A-0107 ជិះគ្នាពីរនាក់, ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AX-2751 ជិះគ្នាបីនាក់ និងមួយគ្រឿងទៀត ម៉ាកសេ១២៥ ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-9090 ជិះឌុបគ្នាបីនាក់។

លោក នាក់ ណារ៉ូ បានបន្តថា មុនឈានដល់ការនាំខ្លួនក្មេងទំនើងទាំង៧នាក់ទៅអប់រំនេះ គឺពួកគេបានជិះម៉ូតូ ចេញពីផឹកស៊ីស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកខ្លួន តាមបណ្តោយផ្លូវចំការដូង ប្រដេញគ្នាក្នុងទិសដៅពីត្បូងទៅ ជើង លុះជិះដល់ចំណុចកើតហេតុម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1A-0107 បានរេចង្កូតទៅបុកព្រះសង្ឃ និងបុរសម្នាក់ ដែលកំពុងជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-5231 បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យព្រះសង្ឃរងរបួសដៃម្ខាង។ រីឯក្មេងទំនើងជាអ្នកជិះម៉ូតូបង្កហេតុ ក៏រង របួសបែកក្បាលម្នាក់ផងដែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកអធិការរង​​​បានបន្តថា បន្ទាប់ពី​​​មានហេតុការណ៍​​​គ្រោះថ្នាក់ចរាចរណ៍នេះ នគរបាល​​​ជំនាញចរាចរណ៍​​​ខណ្ឌ ដង្កោ បានចុះមក​​​អន្តរាគមន៍​​​វាស់វែង ដើម្បីអូស​​​យកម៉ូតូទាំងពីរ​​​គ្រឿងយក​​​រក្សាទុក នៅអធិការដ្ឋាន​​​នគរបាល ខណ្ឌ ដង្កោ រង់ចាំការ​​​ដោះស្រាយ​​​តាមផ្លូវច្បាប់។ ប៉ុន្តែខណៈ​​​សមត្ថកិច្ច​​​កំពុងវាសវែង ស្រាប់តែ​​​ក្រុមក្មេងទំនើង​​​បង្កហេតុ បានទូរស័ព្ទ ហៅបក្ខពួក​​​មកបង្ករឿងជាមួយសមត្ថកិច្ច រហូតនិយាយស្តីមើលងាយសមត្ថកិច្ច ទើបឈានដល់ការ ឃាត់ខ្លួន​​​យុវជន​​​ទាំងអស់ យកទៅកាន់អធិការខណ្ឌរង់ចាំសាកសួរ និងពន្យល់ណែនាំ អប់រំពួកគេកុំឲ្យបញ្ចេញទង្វើ ដែលសង្គម​​​កំពុងស្អប់ខ្ពើម​​​តទៅទៀត។

លោកអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាក់ ណារ៉ូ បានបញ្ជាក់ថា កំហុសរបស់ក្រុមក្មេងទំនើងខាង លើ ទី១. ជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងស្រា ទី២. បើកបរលឿនមិនគោរពច្បាប់ ទី៣. បើកបរមិនពាក់មួកសុវត្ថិ ភាព ទី៤. រំខានដល់សមត្ថកិច្ចកំពុងបំពេញការងារ និងទី៥. បង្កឲ្យអ្នកដទៃមានរងរបួស។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីចំណាត់ការចំពោះក្រុមក្មេងទំនើងទាំង៧នាក់នៅឡើយទេ ដោយសារកំពុង ស្ថិតក្នុងការសារសួរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative