២០ប្រការ​​​ក្នុងជីវភាព​​​ការពារពី​​​ជម្ងឺមហារីក

ជម្ងឺមហារីកតែងធ្វើអោយមនុស្សពិបាកនឹងការពារ អ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បង្ហាញថា អោយតែយើងមានការរៀបចំជីវភាព និង របបអាហារអោយសមស្របតាមវិទ្យាសាស្រ្ត នៅតែអាចជៀសវាងពីការកើតជម្ងឺមហារីក។ ថ្មីៗនេះ ទស្សនាវដ្តីអាមេរិច 《ការពារ》សរសេរអត្ថបទស្តីពីការស្រាវជ្រាវក្នុងវិទ្យាពេទ្យ និយាយអំពី វិធី២០ប្រការ ការពារពីជម្ងឺមហារីក។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ហាលថ្ងៃ  វីតាមីនD អាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីក ច្រើនប្រភេទដូចជា៖ មហារីកកូនកណ្តុរ មហារីកសុដន់ និង មហារីកពោះវៀនធំ។ ប៉ុន្តែវីតាមីនDនៅក្នុងស្បែក ត្រូវការ​​​ទទួល​​​រស្មីសំយោគ​​​ទើបអាច​​​បញ្ចេញ​​​ថាមពល​​​ប្រឆាំងនឹង​​​មហារីកបាន ដូចនេះល្អ​​​បំផុតគួរតែ ហាលថ្ងៃពី១០ ទៅ១៥នាទី ជារៀងរាល់ថ្ងៃ។

បរិភោគផ្លែក្រូចមួយជារៀងរាល់ថ្ងៃ វីតាមីនC នៅក្នុងក្រូចអាចសំលាប់បាតេរីHelicobacter pylori ដែលបណ្តាលជាមហារីកក្រពះ។

បរិភោគផ្លែឈើពណ៌ក្រហមអោយបានច្រើនដូចជា ឪឡឹក ប៉េងបោះ និង ទំពាំងបាយជូ មានឈ្មោះល្បីក្នុងការផ្ទុកសារធាតុប្រឆាំងនឹងមហារីក។ សារធាតុប៉េងបោះដែលចំអិនក្តៅហើយកាន់តែងាយស្រូបចូលសារពាង្គកាយមនុស្ស។

បរិភោគផ្កាបន្លែចំហុយ យកផ្កាខាតណាទៅចំហុយ បី បួននាទីធ្វើអោយសារធាតុSulforaphane ដែលជាសារធាតុប្រឆាំងមហារីកខ្លាំងជាងគេមានប្រសិទ្ធភាពកាន់តែខ្លាំង ប៉ុន្តែប្រយ័ត្នកុំប្រើ Microwave ប្រសិនមិនដូច្នេះទេ នឹងខាតបង់ហើយ។ យល់ល្អ ចំអិនវាជាមួយគ្រាប់ឈូករ័ត្ន ស្វាយចន្ទី ឬ ផ្សិតចំបើង ប្រសិទ្ធភាពកាន់តែល្អ។

ផឹកក្វាហេដែលគ្មានកាហ្វេអ៊ីន  ផឹកពីរកែវជារៀងរាល់ថ្ងៃអាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីកពោះវៀន ៥២%។

បរិភោគផ្លែចេក នៅប្រទេសស្វីសប្រទះឃើញថា ស្រ្តីដែលបរិភោគផ្លែចេកពី៤ទៅ៦ផ្លែក្នុងមួយអាទិត្យ គ្រោះថ្នាក់ដែលកើតជម្ងឺមហារីកតំរងនោមធ្លាក់ចុះអស់៥៤%។

បរិភោគខ្លឹមស អាស៊ីតអង់ស៊ីមអាម៉ូញាក់នៅក្នុងខ្ទឹមសមានប្រសិទ្ធភាពប្រឆាំងនឹងមហារីក ក្រោយពីចិតខ្លឹមសហើយដាក់ចោល១០នាទី នោះអាស៊ីតអង់ស៊ីមអាម៉ូញាក់នឹងមានប្រសិទ្ធភាពកាន់តែល្អ។

បំប៉នសារធាតុកាល់ស្យូមរៀងរាល់ថ្ងៃ ការផឹកទឹកដោះគោគ្មានជាតិខ្លាញ់បីកែវ ដែលក្នុងមួយកែវមានចំនុះ ២០០មីលីត្រ ជារៀងរាល់ថ្ងៃ អាចបង្ក្រាបការរីកលូតលាស់របស់ដុំសាច់ ខណៈនោះការពារ មហារីកពោះវៀនធំ ដែរ។

ការអាំងសាច់បែបវិទ្យាសាស្រ្ត នៅពេលដែលអាំង ឬ ដុតសាច់ដោយសីតុណ្ហភាពខ្ពស់អាចងាយបង្កជាចំណែកសារធាតុអាមីនបណ្តាលជាមហារីក។ ដូចនេះនៅពេលអាំងចំនីកុំដាក់ភ្លើងក្តៅពេក ឬ នៅមុនពេលអាំងអាចប្រើ Microwaveកម្តៅអោយក្តៅជាមុនសិន ដូចនេះអាចពង្រួញពេលវេលាអាំងសាច់ កាត់បន្ថយបរិមាណចំនែកសារធាតុអាមីនកើតឡើង។

កុំបរិភោគពោះវៀនជ្រូក ការស្រាវជ្រាវបង្ហាញថា ប្រសិនបើបរិភោគពោះវៀនជ្រូកតែមួយចំណិតតូចជារៀងរាល់ថ្ងៃអាចធ្វើអោយអត្រាកើតមហារីកលំពែងកើនដល់៦៧% ដូចនេះគួរកាត់បន្ថយការពិសារផលិតផលអាហារចេញពីរោងចក្រ។

ជៀសអោយឆ្ងាយពីនំបុ័ង   តែងតែបរិភោគអាហារធ្វើចេញពីរោងចក្រដូចជា នំបុ័ង-ល-អាចធ្វើអោយបរិមាណគ្លុយកូសក្នុងសារពាង្គកាយឡើងខ្ពស់ អាចធ្វើអោយបង្កើន“ស៊ែនបង្កកំណើតនៃសារធាតុលំពែង”បង្កើនគ្រោះថ្នាក់កើតជម្ងឺមហារីក។ ដូចនេះ គួរតែបរិភោគស្រូវសាឡី និងប្រភេទធញ្ញជាតិឲ្យបានច្រើន។

សម្រកទំងន់ មហារីកសុដន់ មហារីកលំពែង សុទ្ធតែមានទំនាក់ទំនងជាមួយការលើសទំងន់។

ធ្វើលំហាត់ប្រាណកន្លះម៉ោងរៀងរាល់ថ្ងៃ យ៉ាងតិច៥ថ្ងៃក្នុងមួយអាទិត្យ ការហាត់ប្រាណអាចសម្រួលនូវកំរិតកាម៉ែតក្នុងរាងកាយ ដូចនេះអាចការពារពីមហារីកដូចជា ៖ មហារីកកន្សោមកូន កស្បូន សុដន់ និង ពោះវៀនធំ-ល-។

ផ្តាច់បារី នៅកន្លែងដែលជាតិបារីឆ្លងកាត់សុទ្ធតែបន្សល់នូវគ្រាប់ពូជមហារីករួមមាន ៖ មាត់ បំពង់ក ផ្លូវអាហារ។ មិនត្រឹមតែប៉ុណ្ណោះវានូវបង្កើនគ្រោះថ្នាក់កើតមហារីកក្រពះ ថ្លើម ក្រពេញតេរ៉ូអ៊ីត ផ្លូវពោះវៀន ស្បូន និង សុដន់។

ការធ្វើការងារផ្ទះ ៖ អ្នកជំនាញស្រាវជ្រាវនៅប្រទេសកាណាដាបង្ហាញថា ការធ្វើការងារផ្ទះមានប្រយោជន៍ចំពោះការការពារមហារីកណាស់។ ស្ត្រីក្រោយពេលអស់រដូវប្រសិនបើឧស្សាហ៍ធ្វើការងារផ្ទះ គ្រោះថ្នាក់កើតជម្ងឺមហារីកសុដន់បានថយចុះ៣០%។

ប្រុងប្រយ័ត្ននឹងឧស្ម័នវិទ្យុសកម្មរ៉ាដុង ៖ ឧស្ម័នវិទ្យុសកម្មដែលគ្មានក្លិនបែបនេះជាមូលហេតុទី២ដែលបង្កជាមហារីកសួតនៅអាមេរិច។ ក្រោយពីលាបថ្នាំ តុបតែងផ្ទះរួចត្រូវធ្វើការត្រួតពិនិត្យលើបរិយាកាសក្នុងបន្ទប់។

ក្រោយអាយុ៥០ឆ្នាំ ធ្វើការឆ្លុះពោះវៀនធំអោយបានមួយឆ្នាំមួយដង ទោះបីជាការពិនិត្យសុខភាពថ្មីៗនេះឃើញថា ការពិនិត្យលាមក និង ឈាមមិនមានបញ្ហាអ្វី តែមិនអាចធ្វេសប្រហែសបានឡើយ ប្រសិនបើក្នុងគ្រួសារមានប្រវត្តិអ្នកកើតជម្ងឺមហារីកពោះវៀនធំ។ ការពិនិត្យគួរតែលើកទៅមុនអាយុ៥០ឆ្នាំទៅទៀត។

ការស្កេនសុដន់ដែលកាន់តែច្បាស់លាស់ ការរួមផ្សំដោយការពិនិត្យMammography និង រលកសំលេងB អាចថតឃើញដានរបស់មហារីកសុដន់។ ការស្រាវជ្រាវនៅមហាវិទ្យាល័យកាលីហ្វូញ៉ាប្រទះឃើញថា ៖ គ្រូពេទ្យដែលមានប្រវត្តិការងារចាប់ពី២៥ឆ្នាំឡើង ប្រហែលជាមានបទពិសោធន៍កាន់តែច្រើន។

ការពិនិត្យស៊ែន ៖  ប្រសិនបើក្នុងគ្រួសារមានអ្នកធា្លប់កើតជម្ងឺមហារីក ល្អបំផុតត្រូវទៅកាន់មន្ទីពេទ្យធ្វើការពិនិត្យស៊ែន ដើម្បីងាយស្រួសក្នុងការប្រទះឃើញមហារីកដែលសម្ងំ រកវិធីបង្ការវា។

កត់សំគាល់លើបម្រែបម្រួសស្បែកខាងលើ ធ្វើការពិនិត្យមើលផ្ទៃលើស្បែកជាមួយដៃគូ ឬ មិត្តភក្តិជាប្រចាំលើកន្លែងដែលពិបាកចាប់អារម្មណ៍ឃើញដូចជា ៖ ផ្នែកក្រោមខ្នង ស្បែកក្បាល-ល-។ ប្រសិនបើមាន ប្រជ្រុយ ឬ សំឡាក់ ឬ ដានឆ្នូត មានទំហំប្រែប្រួលត្រូវមានការប្រុងប្រយ័ត្ន អាចរោគសញ្ញាមហារីកស្បែក។ ក្រៅពីនេះ ក្រោយពីអាយុ៤០ឆ្នាំ ត្រូវទៅពិនិត្យមើលដោយគ្រូពេទ្យស្បែកជារៀងរាល់ឆ្នាំ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative