អគ្គិភ័យ​​​ឆាបឆេះ​​​ក្រុមហ៊ុន​​​ដឹកជញ្ជូន ម៉ីហុង បង្កការ​​​ភ្ញាក់ផ្អើល​​​ទាំងព្រឹក

អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូនម៉ីហុង ដែលមានអគារលេខ ២១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលប្រជាពលរដ្ឋមានផ្ទះនៅជាប់កន្លែង កើតហេតុផ្អើលស្លន់ស្លោទាំងព្រឹក។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម​​​សមត្ថកិច្ច ដែល​​​កំពុង​​​អន្តរាគមន៍​​​នៅកន្លែង​​​កើតហេតុ បានឲ្យ​​​ដឹងថា អគ្គិភ័យនេះ បានឆាបឆេះ​​​ឡើងនៅ វេលា​​​ម៉ោង ៧ និង២០នាទី​​​ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ តែគេនៅ​​​មិនទាន់ដឹង​​​ពីមូលហេតុ​​​នៅឡើយទេ។

តែទោះបី​​​ជាយ៉ាងណា គ្រោះអគ្គិភ័យ​​​នៅទល់មុខ​​​សាលាបឋមសិក្សា​​​ទួលគោកនេះ ត្រូវបាន​​​គ្រប់គ្រង និងពន្លត់ទៅ វិញ​​​ទាំងស្រុង​​​នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃ​​​ដដែល ពោលចំណាយ​​​ពេលត្រឹម​​​៣០នាទីប៉ុណ្ណោះ​​​ក្រោយកើត ហេតុ ក្រោមជំនាញ​​​របស់សមត្ថកិច្ច​​​ពន្លត់អគ្គិភ័យ ព្រមទាំង​​​កិច្ចអន្តរាគមន៍ពីមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័នផ្សេង ទៀត។

បើតាមបុរសរត់ម៉ូតូឌុបម្នាក់ បានថ្លែងនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គាត់បានឃើញផ្សែងហ៊ុយចេញ ពីដំបូលអគារកើតហេតុ គាត់ក៏បានរត់ទៅគោះទ្វារហៅម្ចាស់ផ្ទះ ព្រមទាំងស្វែងរកកិច្ចអន្តរាគមន៍ភ្លាមៗ ទើបស្ថាន ការណ៍មិនធ្ងន់ធ្ងរជាងនេះ។

ការពន្លត់អគ្គិភ័យនេះដែរ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រើទឹកអស់ប្រមាណជា ១០រថយន្ត។ ដោយឡែកទំហំ នៃ ការខូចខាតគេនៅមិនទាន់ដឹងនៅឡើយទេ។

បើតាមការបញ្ជាក់របស់លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលជាង ៤ខែ ឆ្នាំ២០១៣ គ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ បានកើត ឡើងចំនួន ៥១ករណី។ គ្រោះអគ្គិភ័យទាំងនេះ ក៏បានសម្លាប់មនុស្ស ៤នាក់ និងរបួសប្រមាណជា ៦-៧នាក់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative