នាំគ្នាអង្គុយ​​​សាសង ត្រូវយុវជន​​​មួយក្រុមទៀត​​​មកចាក់​​​បណ្ដាលឱ្យ​​​រងរបួសធ្ងន់

យុវជនម្នាក់ បានរងរបួសធ្ងន់ ពេលកំពុងអង្គុយ សាសងផ្អែមល្ហែម ជាមួយ សង្សាររបស់ខ្លួន ស្រាប់តែលេច មុខយុវជន មួយក្រុមទៀត ប្រដាប់ដោយកាំបិត ទៅ ចាក់ចំដៃខាងឆ្វេង និងក្បាល រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យ៉ាងណា​​​ក៏ដោយ ចំពោះ​​​ករណីបង្កអំពើ ហិង្សានិង​​​បង្ករបួសស្នាម​​​ខាងលើនេះ មិនទាន់ ត្រូវបាន​​​សមត្ថកិច្ច បញ្ជាក់ពី​​​មូលហេតុពិត ប្រាកដ​​​នោះឡើយ ប៉ុន្ដែប្រភព ព័ត៌មាន មួយ ចំនួនបាន​​​សង្ស័យថា រឿងនេះ បណ្ដាលមក ពីស្នេហា​​​ដណ្ដើមស្រីគ្នា ។

ករណី​​​ចាក់យុវជន​​​ខាងលើនេះ បណ្ដាល ឱ្យរង​​​របួសធ្ងន់ ពេលកំពុង​​​អង្គុយ​​​សាសងជា មួយស្រីស្នេហ៍​​​របស់ខ្លួន ដែលគេ​​​មិនស្គាល់អត្ដ សញ្ញាណនោះ បានកើត ឡើងកាលពីវេលា ម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅសួនច្បារកំសាន្ដ មុខកាស៊ីណូណាហ្គាវើល ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា យុវជនម្នាក់ដែល គេមិនទាន់ស្គាល់ឈ្មោះ បានអង្គុយជជែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថា ជាស្រីស្នេហ៍ របស់ខ្លួន ។ ពេលកំពុងអង្គុយសាសងពាក្យ សំដីដ៏ផ្អែមល្ហែមនោះ ស្រាប់តែលេចមុខយុវ ជនបង្កមួយក្រុម បានមកវាយនិងចាក់ទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់នៅ នឹងកន្លែងតែម្ដង រួចហើយជនបង្កទាំងនេះ បានរត់គេចខ្លួនបាត់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាមសាក្សី ក្រោយពេល​​​កើតហេតុ គេសង្កេតឃើញ កម្លាំង​​​សមត្ថកិច្ច​​​មូលដ្ឋាន បានចុះទៅ​​​ជួយ​​​អន្ដរាគមន៍ ហើយជួយដឹកជន រងគ្រោះទៅ​​​កាន់មន្ទីរ​​​ពេទ្យភ្លាមៗ ដើម្បី ជួយសង្គ្រោះ រីឯក្រុមបង្កវិញ ស្ថិតក្រោមការ ស្រាវជ្រាវ និងតាម​​​ប្រមាញ់របស់​​​​​​សមត្ថកិច្ច នៅពេល​​​ដែលសាក​​​សួរព័ត៌មាន​​​និងមូលហេតុ ពាក់ព័ន្ធ ពីជនរងគ្រោះនោះ ។

គួរបញ្ជាក់ថា យុវជនមួយចំនួន បានជួប គ្រោះថ្នាក់ផ្សេងៗ ដូចជា ត្រូវបានចោរប្លន់ ម៉ូតូ គំរាម យកទ្រព្យសម្បត្ដិនិងវាយបណ្ដាល ឱ្យរងរបួស នៅពេលដែល យុវជនទាំងនេះ ដោយសារមិនបានគិតដល់ពេលវេលានិងសន្ដិ សុខ ខណៈដែលរូបគេបាននាំសង្សារ ឬក៏ស្រី សំណព្វចិត្ដទៅសាសង និងអង្គុយជជែកគ្នា នៅកន្លែងស្ងាត់និងរហូតដល់យប់ជ្រៅ ។

កាលពីពេលកន្លងទៅ នៅតាមបណ្ដាខណ្ឌ ជាយរាជធានីភ្នំពេញ មានករណីប្លន់ម៉ូតូនិង វាយយកទ្រព្យសម្បត្ដិពីគូសង្សារ រហូតដល់ ស្លាប់និងរបួស នៅពេលដែល ពួកគេទាំងនេះ ឈប់ម៉ូតូ ដើម្បីជជែកគ្នា ដោយមិនបានគិត ពីកន្លែងនោះថា មានសុវត្ថិភាពគ្រប់គ្រាន់ឬ មួយយ៉ាងណានោះ ។ ដូច្នេះតាមរយៈហេតុ ការណ៍ ដែលកើតឡើងកន្លងទៅ បណ្ដាយុវ ជន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទីតាំង និងពេលវេលា ណាត់ជួបជាមួយសង្សាររបស់ ខ្លួន បើមិនដូច្នេះទេ ច្បាស់ជាជួបបញ្ហានេះ ជាមិនខាន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative