វិធីអស្ចារ្យ៥ប្រការ​​​ជួយអោយ​​​អ្នកជៀសផុត​​​ពីមហារីក

ជម្ងឺមហារីកបានគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពមហាជន ធ្វើអោយអ្នកទាំងអស់គ្នាពិបាកនឹងដោះស្រាយបញ្ហានេះ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ការប្រយុទ្ធ​​​ប្រឆាំងនឹង​​​ជម្ងឺមហារីក​​​សំខាន់បំផុត​​​គឺនៅក្នុង​​​សកម្មភាព​​​ប្រចាំថ្ងៃ​​​មានចំណេះដឹង​​​ស្តីពី​​​មហារីក។ ខាងក្រោម​​​នេះអ្នក​​​ជំនាញនៃ មន្ទីរពេទ្យ​​​ក្វាងចូវ​​​ទំនើប​​​ផ្នែកមហារីក បានណែនាំ​​​ពីវិធីអស្ចារ្យ​​​៥ប្រការក្នុង​​​ការពារពី​​​ជម្ងឺមហារីក​​​ដល់អ្នក​​​ទាំងអស់គ្នា។

១. ហាលថ្ងៃ១៥នាទី

នៅក្នុងវិធី​​​ការពារ​​​មហារីក​​​ទាំងអស់វា​​​ជាវិធីដែល​​​សន្សំប្រាក់​​​ជាងគេ។ ការហាលថ្ងៃ​​​​​​មិនត្រូវការ​​​ចំនាយ​​​អ្វីឡើយ​​​ក៏អាច​​​ឆ្លងកាត់​​​តាមការ​​​បង្កើន​​​បរិមាណ​​​វីតាមីនD​​​​​​នៅក្នុង​​​រាង្គកាយ​​​​​​ហើយទទួល​​​នូវ​​​ប្រសិទ្ធភាព​​​ការពារមហារីក។

វីតាមីនDមិនគ្រប់គ្រាន់អាចបង្កើនគ្រោះថ្នាក់នៃការកើតជម្ងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកកន្សោមកូន និង មហារីកក្រពះ។ ដើម្បីជៀសវាងការត្រូវកម្តៅថ្ងៃហួសជ្រុលអាចកើតជម្ងឺមហារីកស្បែក ហាលថ្ងៃតែ១៥នាទីក្នុងមួយថ្ងៃជាការស្រេច។

២. គេងអោយគ្រប់៧ម៉ោង

ឆ្លងកាត់ការស្រាវជ្រាវជម្ងឺមហារីកឃើញថា ស្រ្តីដែលគេងក្រោម៧ម៉ោងក្នុងមួយថ្ងៃមានអត្រាកើតជម្ងឺមហារីកសុដន់ច្រើនជាងស្រី្តដែលគេងគ្រប់៧ម៉ោងដល់តែ៤៧%។ នេះមកពីនៅពេលគេងរាង្គកាយបានបង្កើតសារធាតុកំចាត់មេរោគម្យ៉ាង វាអាចកាត់បន្ថយការកកើតអូវុលក្នុងរាងកាយស្រ្តី ហើយអាចឈានដល់គោលដៅបង្រ្កាប ជម្ងឺមហារីកសុដន់

អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ម៉ោង១រសៀលជាពេលដែលមនុស្សងងុយគេងខ្លាំងបំផុតនៅពេលថ្ងៃ ពេលនោះអាចគេងសំរាកមួយស្របក់ ក៏អាចបង្កើនសកម្មភាពសរីរាង្គការពារសារពាង្គកាយនៅក្នុងខ្លួន ធ្វើអោយមានប្រសិទ្ធភាពការពារពីជម្ងឺមហារីកផងដែរ។

៣. ផឹកទឹកអោយបាន៦កែវជារៀងរាល់ថ្ងៃ

ឆ្លងកាត់ការស្រាវជ្រាវបង្ហាញថា ៖ ផឹកទឹកអោយបាន៦កែវជារៀងរាល់ថ្ងៃ (កែវមានចំណុះ២៤០ក្រាម) អាចកាត់បន្ថយគ្រោះថា្នក់នៃការកើតជម្ងឺ មហារីកប្លោកនោម របស់បុរសអស់ពាក់កណ្តាល និង គ្រោះថា្នក់នៃការកើតជម្ងឺមហារីកពោះវៀនធំរបស់ស្រ្តីអស់៤៥%។ ព្រោះការផឹកទឹកអាចបង្កើនបរិមាណបន្ទោរបង់តូច និង ធំ ហើយវាដឹកនាំយកសារធាតុអាក្រក់ដែលអាចប៉ះពាល់ដល់ស្រទាប់ស្បែកប្លោកនោម និង ពោះវៀនធំដូចជា ជាតិពុលក្នុងទឹកនោម អាស៊ីតទឹកនោម-ល- នាំចេញមកក្រៅ។

អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានយោបល់ថា ៖ អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើង យល់ល្អគួរទៅធ្វើការឆ្លុះពោះវៀនក្នុងកំឡុងពីរទៅបីឆ្នាំម្តង ប្រសិនបើឃើញមានកំទេសសាច់នៅក្នុងផ្លូវពោះវៀន ការប្រទះឃើញបានឆាប់អាចកាត់បន្ថយអត្រាដែលវាវិវត្តទៅជាមហារីក។

៤. នៅពេលបរិភោគសាច់ ផឹងស្រាក្រហមមួយកែវ

នៅក្នុងសំបកទំពាំងបាយជូដែលគេយកមកត្រាំធ្វើជាស្រាក្រហមរួមមានសារធាតុResveratrol ម្យ៉ាង ចំពោះមហារីកក្នុងប្រព័ន្ធរំលាយអាហារអាចមានប្រសិទ្ធភាពការពារបានមួយកំរិត។ ក្រៅពីនេះបរិមាណនៃការបរិភោគសាច់ងៀតដូចជា​ សាច់ជ្រូក សាច់គោ សាច់ពពែ-ល- អោយនៅប្រហែល៥០០ក្រាមក្នុងមួយអាទិត្យ។ បរិភោគច្រើនពេក អាចបង្កើនគ្រោះថ្នាក់កើតមហារីកពោះវៀនធំ។

មានការស្រាវជ្រាវបង្ហាញថា ៖ ប្រសិនបើផឹកស្រាក្រហមមួយកែវនៅពេលពិសារសាច់ ជាតិមេនៅក្នុងសា្រអាចទប់ស្កាត់សាច់ចូលទៅក្នុងក្រពះបំលែងជាសារធាតុមិនល្អ។

៥. ដើរអោយបាន១ម៉ោងជារៀងរាល់ថ្ងៃ

ក្រោយបាយរួចដើរហើររយៈពេល៣០នាទី ឬ ដើរ៤ម៉ោងក្នុងមួយអាទិត្យ អាចបន្ថយគ្រោះថា្នក់កើតជម្ងឺមហារីកលំពែងអស់ពាក់កណ្តាល។ មន្ទីរអនាម័យសារធារណៈនៃមហាវិទ្យាល័យហាសស្វឺត​ បានធ្វើការស្រាវជា្រវលើមនុស្ស៧ម៉ឺននាក់ក៏ឃើញថា អោយតែដើរក្នុងមួយថ្ងៃអោយបានមួយម៉ោង អាចកាត់បន្ថយអត្រាកើតមហារីកពោះវៀនធំពាក់កណ្តាលដែរ។

នេះបណ្តាលមកពីមហារីកលំពែងមានទំនាក់ទំនងបរិមាណកម្តៅក្នុងខ្លួនមនុស្ស ការដើរអាចបញ្ចេញចោលកម្តៅ និង ការពារពីមហារីកលំពែង។ ក្រៅពីនេះ ក្រោយលំហាត់ប្រាណចេញញើសអាចដឹកនាំយកសារធាតុសំណ ស្រ្តុងចូម -ល- សារធាតុបង្កជាមហារីកទាំងនេះចេញមកក្រៅ ហើយឈានដល់ប្រសិទ្ធភាពដែលការពារពីមហារីក។

អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមដាស់តឿនថា ៖ ប្រសិនបើអ្នកមិនចង់អោយជម្ងឺមហារីកមកយាយី ត្រូវមានចំណេះដឹងស្តីពីការការពារមហារីកខ្លះៗ ធ្វើការប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកចាប់ពីជីវភាពប្រចាំថ្ងៃឡើងទៅ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative