ស្រវឹងដល់ថ្នាក់​​​បើករថយន្ត​​​ទាំងបិទភ្នែក ទៅបុក​​​បង្គោលភ្លើង​​​បាក់សង្កត់ ជាប់នៅ​​​ច្បារអំពៅ

បុរស៣នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងខណៈពួកគេជិះក្នុងរថយន្តមួយគ្រឿង ដោយអ្នកបើកបរចុះពីលើស្ពានមុនីវង្ស យ៉ាងលឿន សំដៅទៅលំនៅឋាន នៅតាម បណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់វាលស្បូវ ប៉ុន្តែមិនទាន់ដល់ផង ក៏ជ្រុលបុកបង្គោលភ្លើងនៅជិតស្តុបច្បារអំពៅបាក់អស់មួយដើម កាលពីវេលាម៉ោង ២៤ និង ៣០ នាទីយប់ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៣ នៅចំណុចភូមិដើមអម្ពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក ទិត ចំរើន នាយផ្នែក ចរាចរខណ្ឌ​​​មានជ័យ បានឲ្យដឹងថា បុរសរងគ្រោះ​​​ទាំងបីនាក់នេះ ជិះក្នុងរថយន្ត​​​មួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 9980 ធ្វើដំណើរក្នុង​​​ទិសដៅពីលិច​​​ទៅកើត ពោលគឺចុះ​​​ពីស្ពាន​​​មុនីវង្សថ្មី សំដៅទៅកើត តាមបណ្តោយ​​​ផ្លូវជាតិលេខ១ ដោយពួកគេបាន​​​បើករថយន្ត យ៉ាងលឿន លុះមក​​​ដល់ចំណុច​​​កើតហេតុ ទំនងជាអ្នកបើកបរ ដេកលក់ ទើបបណ្ដាលឲ្យរេចង្កូតរថយន្តទៅបុកបង្គោលថ្ម បាក់ត្រឹមគល់ រលំទើរលើដំបូល ផ្ទះប្រជា ពលរដ្ឋ ហើយខ្សែភ្លើងរប៉ាត់រប៉ាយ ពេញផ្លូវថែមទៀត ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតទាំងស្រុង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្នុងហេតុការណ៍​​​រថយន្ត​​​បង្កហេតុ​​​ត្រូវបង្គោលភ្លើង​​​បាក់រលំ​​​សង្កត់ពីលើ បណ្តាលឲ្យ​​​អ្នកនៅក្នុង​​​រថយន្តបីនាក់ មានពីរនាក់​​​រងរបួស​​​ធ្ងន់ធ្ងរ និងម្នាក់ទៀត​​​រងរបួសស្រាល ចំណែក​​​រថយន្តត្រូវរង​​​ការខូតខាត​​​ទាំងស្រុង។ សមត្ថកិច្ច​​​នគរបាល​​​មូលដ្ឋាន បានឲ្យដឹងថា បុរសពីរនាក់ដែលរងរបួសធ្ងន់ ទី១ឈ្មោះ ម៉ូ នីកា ភេទប្រុស អាយុ ៣៥ ឆ្នាំ នឹងម្នាក់ទៀត ឈ្មោះ សុខ លាភ ភេទប្រុសអាយុ ៣០ ឆ្នាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកមានជ័យ ។ ចំណែកអ្នករងរបួស ស្រាលមិនត្រូវស្គាល់អត្ត សញ្ញាណដោយសារក្រោយពេលកើតហេតុរូបគេបានរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ប៉ុន្តែមិនហ៊ាន អូសចេញនៅឡើយទេ ព្រោះមានខ្សែភ្លើងរញ៉េរញស៉ ខ្លាចមានកើតហេតុ ផ្សេងៗ ទុក រហូតដល់ព្រឹកថ្ងៃទី២២ ឧសភា ទើបក្រុមមន្រ្តីអគ្គិសនី ចុះមកមើលស្ថានភាព ចាត់ចែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative