និស្សិតពេទ្យ​​​ប្រមាណ​​​៣០នាក់ ជួបជុំគ្នា​​​ជាថ្មី​​​ម្តងទៀត ដើម្បី​​​លើកគ្នា​​​មកទីស្តីការ​​​គណៈរដ្ឋមន្រ្តី

នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣នេះ ក្រុមនិស្សិតពេទ្យប្រមាណជា៣០នាក់ ដែលបានបញ្ចប់ ការ សិក្សាឆ្នាំទី៦នៃ មហាវិទ្យាល័យ សុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាដើរសំដៅមក ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងឲ្យលោកឧបនាយករដ្ឋមន្រ្តី សុខ អានជួយអន្តរាគមន៍ ក្នុងករណីសាលា មិនកំណត់ថ្ងៃប្រឡងច្បាស់លាស់។

កាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣កន្លងមកនេះ និស្សិតជាង៥០០នាក់បាន ក្នុងចំណោម និស្សិត៧៨៤ នាក់បានធ្វើកូដកម្ម ម្តងរួចមកហើយ ដើម្បីស្នើឲ្យប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួយ ដោះស្រាយបញ្ហារបស់ពួកគេ ដែលបានជួបប្រទះ ដោយសាលាមិនទាន់ កំណត់ថ្ងៃប្រឡង សម្រាប់ពួកគេ។ ម្យ៉ាងទៀត សុំឲ្យសកលវិទ្យាល័យគោរព តាមសន្យា ដូចដែលកាលពីពួកគេ ចុះឈ្មោះចូលរៀន កាលពី ឆ្នាំ ២០០៦។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative