ផ្ទុះកំប៉ុង​​​ហ្គាស បង្កជាគ្រោះ​​​អគ្គិភ័យ សម្លាប់បុគ្គលិក​​​មន្ទីរពេទ្យជប៉ុនម្នាក់

គ្រោះអគ្គិភ័យរយៈពេលត្រឹមជាង ២០នាទី បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស នៅជិតសាលាបឋមសិក្សាទួលសង្កែ សង្តាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានបន្សល់នូវការសោកសៅ ដោយសម្លាប់បុគ្គលិកបម្រើការនៅមន្ទីរពេទ្យជប៉ុន ម្នាក់ក្នុងភ្នក់ភ្លើង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម​​​ការបញ្ជាក់ពី​​​សមត្ថកិច្ច បានឲ្យ​​​ដឹងថា គ្រោះអគ្គិភ័យ​​​​​​ផ្តើមចេញពី​​​ការផ្ទុះកំប៉ុង​​​ហ្គាសតូចៗ កាលពី​​​វេលាម៉ោង ១ និង៤០នាទី រសៀល​​​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ តែមិនបាន​​​បង្កការ​​​ឆាបឆេះ​​​រាលដាល​​​ធ្ងន់ធ្ងរ​​​នោះទេ  ពោលត្រូវ​​​បានកម្លាំង​​​សមត្ថកិច្ច ជួយអន្តរាគមន៍​​​ទាន់ពេលវេលា និងពន្លត់​​​ឲ្យរលត់ ទៅវិញ​​​ទាំងស្រុង នៅវេលាម៉ោង ២ និង១០ នាទីរសៀល​​​ថ្ងៃដដែល។ តែអ្វីដែលធ្វើ​​​ឲ្យមានការ​​​សោកស្តាយនោះ អគ្គិភ័យដ៏​​​តិចតួច នេះ បណ្តាល​​​ឲ្យបុរសម្នាក់  ជាបុគ្គលិក​​​បម្រើការ​​​នៅមន្ទីរពេទ្យជប៉ុន ស្លាប់ក្នុង​​​ភ្នក់ភ្លើង។

បុរសដែលស្លាប់ក្នុងភ្នក់ភ្លើងនេះ មានឈ្មោះ យ៉ាំង ពិសិដ្ឋ អាយុ ៣៥ឆ្នាំ។ ដោយឡែកភរិយារបស់បុរសរងគ្រោះ កំពុង  មានផ្ទៃពោះផងនោះ ក៏បានរងរបួសស្រាលផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative