និស្សិតពេទ្យ​​​ជិត៥០០នាក់​​​តវ៉ាឲ្យ​​​សាលាកំណត់​​​ពេលប្រឡង​​​ច្បាស់លាស់

ក្រុមនិស្សិតពេទ្យជិត៥០០នាក់ ដែលបានបញ្ចប់ការ សិក្សាឆ្នាំទី៦នៃ មហាវិទ្យាល័យ សុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាតវ៉ា ជាលក្ខណៈ ទ្រង់ទ្រាយ ធំមួយ ដើម្បីទាមទារឲ្យ សកលវិទ្យាល័យកំណត់ ថ្ងៃប្រឡងឲ្យបានច្បាស់លាស់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

និស្សិត គឹម វណ្ណៈ ដែលបាន​​​បញ្ចប់ការ​​​សិក្សាឆ្នាំទី៦ បានប្រាប់​​​ឲ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ថាពួកខ្លួន ជានិស្សិត ជំនាន់ទី០៧ ចំនួន៧៨៤នាក់ នៃសាកល​​​វិទ្យាល័យ IU បានបញ្ចប់​​​ឆ្នាំទី៦ អស់រយៈពេល​​​ជាង១ឆ្នាំ មកហើយ ប៉ុន្តែសកល​​​វិទ្យាល័យមិន​​​ទាន់បាន កំណត់ថ្ងៃឲ្យពួកខ្លួន បានប្រឡង​​​នៅឡើយទេ រហូតមក​​​ដល់ សព្វថ្ងៃ​​​នេះ។

និស្សិតរូប​​​នេះបន្តថា ដោយសារ​​​តែភាពយឺតយ៉ាវ របស់សកល​​​វិទ្យាបែបនេះ ទើបពួកនិស្សិត​​​ទាំងអស់ ជួបប្រជុំគ្នា សម្រេចធ្វើ​​​ការតវ៉ា នៅថ្ងៃអាទិត្យ ទី១៩នេះ តែម្តងទៅ ក្នុងគោលបំណង ឲ្យសកលវិទ្យាល័យកំណត់ ថ្ងៃប្រលងឲ្យ បាន ច្បាស់លាស់ , សុំឲ្យសកលវិទ្យាល័យគោរព តាមសន្យា ដូចដែលកាលពីពួកគេ ចុះឈ្មោះចូលរៀន កាលពី ឆ្នាំ ២០០៦។

និស្សិត គឹម វណ្ណៈ បានបញ្ជាក់ថា “ពួកខ្ញុំតវ៉ានេះទី១គឺអត់ចង់ប្រឡងថ្នាក់ជាតិទេ , ទី២ ចង់ឲ្យសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ បញ្ហាពួកខ្ញុំ ពេលពួកខ្ញុំចូលរៀនដំបូង តាមអនុក្រឹត្យចាស់ រយៈពេល៦ឆ្នាំ ហើយសាលា ក៏បាន ជូនដំណឹងថា ប្រឡងធម្មតា នៅពេលដែលពួកខ្ញុំ រៀនបានឆ្នាំទី៣ហើយ ទើបមានចំណាពី ខាងក្រោយមកថា ឲ្យពួកខ្ញុំប្រឡងថ្នាក់ជាតិ អីចឹងវាដូចជាអយុត្តិធម៌ សម្រាប់ពួកខ្ញុំ ហើយពួកខ្ញុំរៀនចប់មួយឆ្នាំ ជាងមិនទាន់មាន ការរៀបចំ ប្រឡងឲ្យពួកខ្ញុំទៀត”។

និស្សិត គឹម វណ្ណៈ បានឲ្យដឹងទៀតថា ពួកនិស្សិតទាំងអស់ក៏បានធ្លាប់ផ្តិចមេដៃ ដើម្បីឲ្យសកលវិទ្យាល័យ ដាក់ពេល វេលាច្បាស់លាល់ ណាមួយឲ្យនិស្សិតទាំងបានប្រឡង ដើម្បីបានចូលបម្រើការងារ នៅតាមស្ថាប័ននានាប៉ុន្តែ មិន មានចម្លើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative