កាបូនអ៉ីដ្រាត​​​ទាបក្នុង​​​របប​​អាហារ អាចប៉ះពាល់​​​ដល់​សុខភាព

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ថា ក្រុមអ្នកស្រាវជ្រាវ ជនជាតិអូស្រ្តាលីជាច្រើន បានទាមទារយ៉ាងទទូច សុំឲ្យទទួលទានអាហារណា ដែលសម្បូរកាបូនអ៊ីដ្រាតច្រើន ព្រោះ ថាបើសិននៅក្នុងរបបអាហារ មានសារធាតុកាបូនអ៊ីដ្រាតទាប គឺបណ្តាលឲ្យសុខភាពថមថយ និងទ្រុឌទ្រោមជាក់ ជាមិនខាន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សាស្រ្តាចារ្យ Jon Buckley អ្នកវិទ្យាសាស្ត្រ​​​ផែ្នកសុខភាព មកពីសាកល​​​វិទ្យាល័យ (University of South Australia) បានលើកឡើង​​​ក្នុង សនិ្នសីទ​​​សារព័ត៌មាន ដែលរៀប​​​ចំឡើង កាលពី​​​ថ្ងៃអាទិត្យ​​​នេះថា ស្របពេល ដែលរបប​​​​​​អាហារដែល មិនមាន​​​សារធាតុ​​​កាបូន​​​អ៊ីដ្រាតទាប លទ្ធផលគឺ​​​ធ្វើឲ្យបាត់បង់ ការកើនឡើង​​​ទម្ងន់ និងធ្វើឲ្យ សុខភាព​​​ចុះខ្សោយផងដែរ ។

សាស្ត្រាចារ្យ Buckley បានបញ្ជាក់ថា “មិនពេលដែល​​​យើងលើកឡើង នូវអនុសាសន៍នេះ ហើយថាតើ​​​មានជំនឿ ឬអត់នោះគឺអ្នកទាំងអស់គ្នា អាចសាកល្បងទទួលទានអាហារ ដែលមានលក្ខណៈដូចគ្នា ពេលនោះយើងនឹងដឹង ច្បាស់អំពីប្រសិទ្ធភាព និងជម្រើសនោះមិនខាន” ។

លោកសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់ថា “របបអាហារដែលមាន សារធាតុកាបូនទាប គឺអាចធ្វើឲ្យប៉ះពាល់ដល់ ការកើនឡើងទម្ងន់ ឬស្រកទម្ងន់មែន និងបង្កើន LDL (សារធាតុកូឡេស្តេរ៉ូល) ដែលនេះជាបញ្ហាមួយ ប៉ះពាល់ដល់បេះដូង” ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា កូឡេស្តេរ៉ូល គឺកើតចេញពីសារធាតុកាបូនអ៊ីដ្រាតទាប នៅក្នុងរបបចំណីអាហារ ហើយបានបង្សល់តិចតួចបំផុត ក្នុងរយៈពេលវែង ប៉ុនែ្តជំហានដំបូង វាធ្វើឲ្យស្រកទម្ងន់ ដែលនេះក៏ជាគុណសម្បត្តិមួយផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative