ស្លាប់២នាក់​​​រងរបួសម្នាក់ ដោយសារ​​​តែជិះម៉ូតូបុក​​​រឺម៉កពីក្រោយ រឺម៉ក​​​គេចបាត់

យុវជនបីនាក់ ស្រវឹងស្រាជិះម៉ូតូ លឿនដូចព្យុះជ្រុល ចង្កូតទៅបុករឺម៉ក ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ ស្លាប់នឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹក បញ្ជូនទៅ សម្រាក ព្យាបាលនៅមន្ទីរ ម៉ូតូរងការខូចខាតស្ទើរ តែទាំងស្រុក ចំណែកឯរឺម៉ក វិញបន្ទាប់ពីកើតហេតុបាន បើក គេចខ្លួនទៅបាត់ ។ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ២១បេ ភូមិព្រែកខ្សេវ ឃុំរកាសខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល​​​ចរាចរស្រុកស្អាង​​​បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់​​​ទាំង២នាក់នោះ ទី១ឈ្មោះ ឡុង វាសនា ភេទ​​​ប្រុស អាយុ១៨ឆ្នាំ មានមុខរបរ​​​ជាកសិករ និងទី២មាន​​​ឈ្មោះ ម៉ុន ម៉េង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជា​​​កសិករ និងម្នាក់ទៀត​​​រងរបួសធ្ងន់ ឈ្មោះ សយ ប៊ុនលី ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរ​​​ជាកសិករ អ្នកទាំងបី រស់នៅក្នុង  ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿង​​​ម៉ាកសាន់យ៉ាន់សេ៩០ ពណ៌ក្រហម គ្មានស្លាកលេខ ចំណែកឯរឺម៉ក ដែលម៉ូតូបុកពីក្រោយ នោះពុំត្រូវបានគេស្គាល់នោះទេ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាលបាន​​​បន្តទៀតថា មុនពេលកើត​​​ហេតុយុវជន ទាំងបីរជិះម៉ូតូ​​​មួយគ្រឿងពីត្បូង ទៅជើងក្នុង​​​ល្បឿនលឿន ដូចព្យុះ​​​លុះដល់ចំណុច​​​កើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុករឺម៉កម៉ូតូ ពីក្រោយ​​​យ៉ាងពេញទំហឹង បណ្តាលឲ្យ ស្លាប់ពីរភ្លាមៗ នៅនឹង​​​កន្លែង​​​កើតហេតុ​​​តែម្តង និងម្នាក់ទៀត​​​រងរបួសធ្ងន់ ត្រូវក្រុមគ្រួសារ​​​ដឹកយកទៅ សង្គ្រោះ ជាបន្ទាន់ ចំណែកឯ​​​រឺម៉ក​​​វិញបន្ទាប់​​​ពីកើត ហេតុបានបើក​​​​​​គេចខ្លួនទៅបាត់ ។ ក្រោយពេល​​​​​​កើតហេតុ នគរបាល ចរាចរស្រុក បានចុះទៅ​​​ដល់​​​កន្លែង​​​កើតហេតុ ភ្លាមៗជួយ​​​​​​ធ្វើអន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចហើយប្រគល់ សាកសពឲ្យក្រុម គ្រួសារ​​​យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯម៉ូតូត្រូវយកទៅ រក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីនៃច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative