តូចចិត្ដ​​​មានជំងឺ​​​​ប្រចាំកាយ​​​យូរឆ្នាំ យកកាំបិត​​​ចាក់​​​សម្លាប់ខ្លួន

បុរសវ័យ៧០ឆ្នាំ បានបង្ខំចិត្ដ បញ្ចប់ជីវិតរបស់ខ្លួន ចោលភរិយា អាយុ៧០ ឆ្នាំដូចគ្នា បន្ទាប់ពីតូចចិត្ដដែលខ្លួនមានជំងឺ រ៉ាំរ៉ៃ មិនអាចព្យាបាលឱ្យជាបាន រហូតដល់ យកកាំបិតចាក់ចំបំពង់ក បណ្ដាលឱ្យរងរបួស ធ្ងន់ ហើយដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យរុស្សី ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាម​​​សាច់ញាតិ​​​ជនរងគ្រោះ​​​បានឱ្យដឹង ថា ប្រសិនបើ​​​មានរថយន្ដ​​​ដឹកជន​​​រងគ្រោះឱ្យ បានលឿន​​​មកកាន់​​​មន្ទីរពេទ្យនោះ ជនរង គ្រោះក៏​​​មិនដាច់ខ្យល់​​​ស្លាប់ដែរ ពីព្រោះមុខ របួសមិន​​​ធ្ងន់ធ្ងរ​​​នោះឡើយ ប៉ុន្ដែរយៈពេល នៃការ​​​ហូរឈាម បានទុក​​​បណ្ដែតបណ្ដោយ ពេលវេលា រហូតធ្វើឱ្យឈាមហូរខ្សោះពី ខ្លួន។

ករណី​​​តូចចិត្ដជំងឺក្នុងខ្លួន ព្យាបាល​​​មិនជា របស់បុរស​​​វ័យចំណាស់​​​រូបនេះ បានកើត ឡើង កាលពី​​​វេលាម៉ោង​​​១១និង៣០នាទី យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅ ផ្ទះរបស់ ជនរងគ្រោះ​​​ក្នុងភូមិ​​​ឫស្សីស្រុក ឃុំខ្ពប ស្រុក ស្អាង ខេត្ដកណ្ដាល ខណៈដែល ស្ដ្រីជាប្រពន្ធ ឡៅ ចេក អាយុ៧០ឆ្នាំដូចគ្នា បានលេបថ្នាំ ឈឺឆ្អឹង ហើយសំរានលក់ មិន ដឹងថា ប្ដីរបស់ខ្លួន ហ៊ានធ្វើ​​​អត្ដឃាតបែប នេះឡើយ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅធ្វើកំណត់ហេតុ និងសួរនាំសាច់ ញាតិជនរង គ្រោះខាងលើនេះ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ជន រងគ្រោះមានឈ្មោះមុំ លី អាយុ៧០ឆ្នាំ រស់ នៅភូមិ ឃុំកើតហេតុខាងលើ  និងបច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធរបស់ខ្លួន។

បើតាមសមត្ថកិច្ច ក្រោយពីការសួរនាំ សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មូល ហេតុ ដែលនាំឱ្យជនរងគ្រោះហ៊ានចាក់សម្លាប់ ខ្លួនឯងបែបនេះ ព្រោះតែតូចចិត្ដមានជំងឺ ប្រចាំកាយ ហើយច្រើនមុខ ព្យាបាលមិនជា ទើបដាច់ចិត្ដផ្ដាច់ជីវិតចោលប្រពន្ធវ័យចំណាស់ ដូចគ្នាតែម្ដង ។

បើយោងតាមសមត្ថកិច្ច មុនពេលកើត ហេតុ ជនរងគ្រោះនិងស្ដ្រីជាប្រពន្ធបានចូល សំរានជាមួយគ្នា ប៉ុន្ដែដោយសារតែស្ដ្រីជា ប្រពន្ធលេបថ្នាំឈឺឆ្អឹងខ្នង ធ្វើឱ្យលង់លក់ក្នុង ដំណេក ទើបឆ្លៀតឱកាសនោះ ជនរងគ្រោះ បានយកកាំបិតចាក់ចំបំពង់ករបស់ខ្លួន ប៉ុន្ដែ ដោយសារតែអ្នកជិតខាងឃើញទាន់ក៏ទៅ ដាស់ប្រពន្ធ នាំឱ្យមានការភ្ញាក់ផ្អើលឆោឡោ តែម្ដងទៅ។ ពីដំបូងឡើយមុខរបួសរបស់ ជនរងគ្រោះ មិនធ្ងន់ធ្ងរនោះទេ ដោយហូរ ឈាមតិចៗ ប៉ុន្ដែដោយសារតែពុំមានរថយន្ដ សង្គ្រោះជួយដឹកជនរងគ្រោះ យកទៅព្យា បាលទាន់ពេលវេលា បណ្ដាលឱ្យឈាមហូរ កាន់តែខ្លាំង រហូតដល់ខ្សោះពីក្នុងខ្លួន ដាច់ ខ្យល់ស្លាប់តែម្ដងទៅ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុម គ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅ គេហដ្ឋានក្នុងភូមិ ឃុំកើតហេតុខាងលើ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative