ម្ចាស់សិប្បកម្ម​​​ទឹកកក កូនប្រុស​​​របស់​​​លោក តុង សេង ផ្អាកម៉ាស៊ីន២ រៀបចំ​​​បច្ចេកទេស​​​១ខែ

កូនម្ចាស់សិប្បកម្ម បោះសំដីថា កុំថា ឃ្លាំង ហួត សូម្បីស្ដេច ក៏មិនឱ្យចូលដែរ បើ គ្មានការអនុញ្ញាត។ បន្ទាប់ពីប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ ដែលរស់នៅជុំវិញ សិប្បកម្មផលិតទឹកកក ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ កាលពីយប់មិញ បាននាំគ្នាបិទផ្លូវជាតិ ប្រមាណកន្លះម៉ោង ដើម្បីតវ៉ាកាលដែល សិប្បកម្មមួយនេះ បានបញ្ចេញសារធាតុគីមី អាម៉ូញាក់ ធ្វើឱ្យពួកគាត់ទ្រាំលែងបាន និង ប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងរួចមក នៅ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៣ នេះ លោករដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ស៊ុយ សែម បានបញ្ជូនមន្ដ្រី ជំនាញរបស់ខ្លួន ថ្នាក់ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន សហការជាមួយ អាជ្ញាធរខណ្ឌឫស្សីកែវ បានចុះទៅសម្រប សម្រួល និងដោះស្រាយនៅកន្លែងសិប្ប កម្មផលិតទឹកកក នោះតែម្ដង ។

លោក ឃ្លាំង ហួត និយាយសម្របសម្រួលជាមួយប្រជាពលរដ្ឋ

លោក ឃ្លាំង ហួត និយាយសម្របសម្រួលជាមួយប្រជាពលរដ្ឋ

នៅក្នុងកិច្ចប្រជុំនោះ មានការចូលរួមពី សំណាក់លោក ស៊ុយ ឌីម៉ង់ ប្រធាននាយក ដ្ឋាន​​​ឧស្សាហកម្ម និងសិប្បកម្ម​​​ព្រមទាំង ប្រធាន និងអនុប្រធាន​​​មួយចំនួន​​​ទៀត ដោយឡែក អាជ្ញាធរខណ្ឌ​​​ឫស្សីកែវ ដឹកនាំ ដោយលោក ជា ពិសី អភិបាលរងខណ្ឌ និង មន្ដ្រីពាក់ព័ន្ធ​​​មួយចំនួនទៀត ។

យោង​​​តាមមន្ដ្រី ដែលចូលរួម​​​សម្រប សម្រួល​​​បញ្ហានេះ បានឱ្យដឹងថា ជាលទ្ធផល  ខាងម្ចាស់សិប្បកម្ម យល់ព្រម​​​ផ្អាកម៉ាស៊ីន ផលិតចំនួន ២ ដោយទុក​​​ពេល ១ខែ ដើម្បី រៀបចំបច្ចេកទេស​​​ឡើងវិញ បន្ទាប់ពីអាជ្ញា ធរ ខណ្ឌឫស្សីកែវ បានស្នើឱ្យ​​​ផ្អាកម៉ាស៊ីន ទាំងអស់តែម្ដង ។

យោងតាម​​​​​​កំណត់ហេតុ របស់កិច្ចប្រជុំ បានទទួលស្គាល់ថា តាមការពិនិត្យជាក់ ស្ដែង សិប្បកម្មផលិតទឹកមួយនេះពិតជា មានក្លិនអាម៉ូញាក់ ហើយមានសំណល់យ៉ាង ច្រើនទៀតផង ដោយឡែកការរៀបចំ ប្រព័ន្ធលូក៏មិនបានត្រឹមត្រូវ ។ កំណត់ហេតុ បានបន្ដថា ដោយឡែកបញ្ហាអនាម័យវិញ ពិតជាមានការខ្វះខាតយ៉ាងច្រើន ទាំង កម្មករ និងសម្ភារៈដែលធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរចំពោះសុខភាពប្រជាពលរដ្ឋ នៅក្បែរ ខាង ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជាចុងក្រោយ​​​ក្រុមការងារ បានស្នើឱ្យ ម្ចាស់​​​សិប្បកម្ម រុះរើ និងផ្លាស់ប្ដូរ​​​ដើម្បីកុំឱ្យ មានក្លិននេះ​​​តទៅទៀត ដោយទុករយៈ ពេល ១ខែ ចាប់ពីថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ ២០១៣ រហូតដល់​​​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ។

យ៉ាងណាក៏​​​ដោយ មុនពេលដែលមន្ដ្រី ជំនាញ និងអាជ្ញាធរខណ្ឌ​​​ចុះទៅដោះស្រាយ នោះ កូនស្រីម្ចាស់​​​សិប្បកម្មបាន​​​ប្រើពាក្យ សំដីកោងកាច រហូតដល់ប្រើពាក្យមួយឃ្លា ថា កុំថាឡើយ ឃ្លាំង ហួត ជាអភិបាលខណ្ឌ ឫស្សីកែវ ទោះបីស្ដេចក៏មិនអនុញ្ញាតឱ្យ ចូលក្នុងសិប្បកម្មរបស់គេដែរ បើគ្មានការ អនុញ្ញាត ។ ប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់ ដោយសារជាតិអាម៉ូញាក់ខាងលើនេះ បានឱ្យដឹងថា មូលហេតុដែលម្ចាស់សិប្បកម្ម មិនបានយកចិត្ដទុកដាក់ ចំពោះការងារ បច្ចេកទេសរបស់ខ្លួននេះ ដោយសារតែពួក គេចង់ឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ខាងទ្រាំលែងបាន ហើយលក់ផ្ទះឱ្យ ។ យ៉ាង ណាក៏ដោយ ប្រជាពលរដ្ឋរង់ចាំមើលពីការ រៀបចំប្រព័ន្ធថ្មី នៅក្នុងសិប្បកម្ម ហើយនៅ បន្ដជះក្លិនទៀត នោះប្រជាពលរដ្ឋ នៅតែបន្ដការតវ៉ាដដែល ។

សូមបញ្ជាក់ថា ម្ចាស់សិប្បកម្មផលិតទឹក កក ដែលបញ្ចេញជាតិអាម៉ូញាក់ខាងលើ នេះ ត្រូវបានគេដឹងថា ជាកូនប្រុសរបស់ លោក តុង សេង អភិបាលរងខេត្ដកំពង់ស្ពឺ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative