ផឹកដល់​​​ម៉ោង១១យប់​​​នៅមិន​​​អស់ចិត្ត ទាញម៉ូតូ​​​ឌុបគ្នា​​​ទៅផឹក​​​បន្ត ជួបគ្រោះថ្នាក់​​​ចរាចរ របួសធ្ងន់​​​ទាំង២នាក់

យុវជនពីរនាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគេស្រវឹងស្រា ហើយជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរ៉ឺម៉កកង់បី ដែលកំពុងជិះបញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង កាលពីវេលាម៉ោង ២៣ និង ៤០ នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវ លេខ ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពព័ត៌មាន ពីសាក្សីដែល​​​បានឃើញ​​​ហេតុការណ៍នេះ បានឲ្យដឹងថា មុនពេល​​​កើតហេតុ យុវជនពីរនាក់​​​បានជិះម៉ូតូ​​​មួយគ្រឿង ម៉ាកស្មាសរេវ៉ូ ពណ៌ខ្មៅ ឌុបគ្នា តាមបណ្ដោយ​​​ផ្លូវលេខ ៣៧១ ក្នុងទិសដៅ​​​ពីត្បូងទៅជើង លុះពេល​​​ជិះមកដល់​​​ចំណុច​​​ខាងលើនេះ ក៏ស្រាប់តែ រេចង្កូតបុកជាមួយ រ៉ឺម៉កកង់បី ដែលកំពុងជិះបញ្ច្រាស​​​ទិសគ្នាពេញទំហឹង បណ្ដាលឲ្យ​​​យុវជន​​​ជាម្ចាស់ម៉ូតូ ស្មាសរេវ៉ូ ត្រូវរងរបួសធ្ងន់ធ្ងរ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យភ្លាមៗ ។ ចំណែកម៉ូតូ​​​ក៏ត្រូវរងការ​​​ខូចខាតធ្ងន់ធ្ងរ​​​ផងដែរ ។

សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណ ជនរងគ្រោះទាំងពីរនាក់ខាងលើនេះ បាននៅឡើយទេដោយ សារពួកគេរងរបួសធ្ងន់ធ្ងរ មិនអាច និយាយស្តីអ្វីកើត ។ ប៉ុន្តែម៉ូតូស្មាសរេវ៉ូ និងរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង អូសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative