អាងខ្លួន​​​មានម៉ូតូ​​​ធំជិះ បើកលឿន​​​ដូចហោះ រេចង្កូត​​​បុកនារីម្នាក់​​​កំពុង​​​ជិះម៉ូតូ​​​វ៉េវ បណ្តាលឲ្យ​​​រងរបួសធ្ងន់

នារីម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបនាង បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ហើយត្រូវយុវជនម្នាក់ជិះម៉ូតូ SZ ក្នុងល្បឿនលឿន ជ្រុលបុកទល់មុខគ្នា ពេញទំហឹង កាលពីវេលាម៉ោង ២១ និង ២០ នាទីយប់ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

រូបភាពគេហទំព័រ​​​ ដើមអម្ពិល

រូបភាពគេហទំព័រ​​​ ដើមអម្ពិល

យោងតាម សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​​​កើតហេតុនោះ ប្រជាពលរដ្ឋ​​​បានឃើញ​​​យុវជនម្នាក់ វ័យជាង ២០ ឆ្នាំ បាន ជិះ ម៉ូតូមួយគ្រឿង ម៉ាក SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU 3670 តាមបណ្ដោយ​​​ផ្លូវលេខ ១៥៤ ក្នុងទិសដៅ ពីលិចទៅកើត ដោយបានបើក យ៉ាង លឿន លុះបើកមក​​​ដល់ចំណុចកើត ហេតុ ស្រាប់តែរេចង្កូត បុកចំពីមុខម៉ូតូ មួយគ្រឿងទៀត ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI 1406 ជិះដោយ​​​នារីម្នាក់ ពេញទំហឹងតែម្តង ដែលបណ្ដាលឲ្យនារី ជាម្ចាស់ម៉ូតូវ៉េវ ត្រូវរងរបួសធ្ងន់ ហើយម៉ូតូ​​​ទាំងពីរគ្រឿង​​​ត្រូវរងការ​​​ខូចខាត ស្ទើរទាំង ស្រុង ។

ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ យ៉ាងខ្លាំងចំពោះ​​​ការនិយាយស្តី របស់នគរបាលមូលដ្ឋាន ក្នុងខណៈដែលក្រុមអ្នកកាសែត សួរព័ត៌មាន ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ តែបែរជា​​​នគរបាលមូលដ្ឋាន ប៉ុស្តិ៍ផ្សារថ្មី៣មួយរូប បានឆ្លើយទាំងពាក្យ សម្ដីគំរោះគំរើយ និងបានជំរុញឲ្យអ្នក កាសែតទៅសួរដាក់ថ្នាក់ អធិការខណ្ឌថែមទៀតផង ។ ទាក់ទិននឹងការឆ្លើយ របស់នគរបាលមួយរូបខាងលើ នេះប្រជាពលរដ្ឋ មានការអន់ចិត្តខ្លាំងណាស់ ព្រោះសូម្បីតែនគរបាលមូលដ្ឋាន ក៏មិនស្គាល់ឈ្មោះប៉ុស្តិ៍ខ្លួនឯងផង ចុះទម្រាំប្រជាពលរដ្ឋវិញនោះ តើវាយ៉ាងម៉េចវិញទៅ? ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ខណ្ឌដូនពេញ បានចុះមកអន្តរាគមន៍ ធ្វើការវាស់វែងអូសយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាន នគរខណ្ឌដូនពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative