ឡង់​គ្រីស័រ​​​បុក​រះ​​​​ម៉ូតូ​ជិត​​​១០​គ្រឿង នៅ​មុខ​​​​គ្លីនិក​គឹម​សុង ស្លាប់​ស្ដ្រី​​​​ជនជាតិ​​​​វៀត​ណាម​ម្នាក់

រថយន្ដឡង់គ្រីស័រ ១គ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរ  ម្នាក់ផ្សេងទៀត កាលពីវេលា ម៉ោង ៣ និង ២០នាទីរសៀលថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៣ នេះ បានបុករះម៉ូតូជិត ១០គ្រឿង បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង ក្នុងនោះ  មានម៉ូតូរ៉ឺម៉កលក់ប្រហិត ១គ្រឿងផងដែរ ព្រមទាំងបណ្ដាលឱ្យម្ចាស់ម៉ូតូលក់ប្រហិត ស្ដ្រីជនជាតិវៀតណាម ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​សេចក្ដី​​​រាយការណ៍ ពីសាក្សី ដែលឈរមើល គ្រោះថ្នាក់ចរាចរ​​​នេះបានឱ្យ ដឹងថា មុនពេល​​​កើតហេតុ​​​រថយន្ដឡង់គ្រី ស័រ ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2L-2795 ធ្វើដំណើរពី​​​លិចទៅកើត តាមបណ្ដោយផ្លូវ ១៣៨ ក្នុងសង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក បើកបរដោយ បុរស ម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ លុះ ពេលធ្វើ​​​ដំណើរ មកដល់មុខ​​​ពហុព្យាបាល ឯកជន យីហោ គឹមសុង និងទល់មុខក្លឹប ស្នូកឃ័រ ស្រាប់តែរថយន្ដ ជ្រុលទៅបុកម៉ូតូ ដែលកំពុង​​​ចតនៅមុខក្លឹប​​​បណ្ដាលឱ្យខូច ខាតទាំងស្រុង ។

សាក្សីនៅកន្លែងកើត ហេតុបានបន្ដទៀតថា ពេលនោះរថយន្ដ បាន បង្កើនល្បឿន ជ្រុលទៅបុកម៉ូតូរ៉ឺម៉ក ដឹកប្រហិត ១គ្រឿង ដែលនៅពីមុខ ហើយ បន្ដទៅបុកដើមឈើ ១ដើម នៅក្បែរនោះ ផងដែរ ។ បើតាមសាក្សី គ្រោះថ្នាក់ចរាចរនេះ បានសម្លាប់ស្ដ្រីជនជាតិវៀតណាមម្នាក់ ជាអ្នកលក់ប្រហិត មានឈ្មោះ វិន ធីង៉ុក ។

ប្រភពព័ត៌មានពីសាក្សី ក្រោយបង្ក គ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យមានមនុស្ស ស្លាប់ និងម៉ូតូចំនួន ៧គ្រឿង រងការខូចខាត ទាំងស្រុងរួចមក ស្រាប់តែ ប្រុងបើកគេច ខ្លួន ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធ និងឃាត់ខ្លួនអ្នកបើកបររូបនេះ ប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង ។

នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែង តាមទូរស័ព្ទថា ក្រោយកើតហេតុកម្លាំង នគរបាលចរាចរ រាជធានី ភ្នំពេញ និងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្ដរា គមន៍ភ្លាមៗ និងតាមរយៈការជួយពីប្រជា ពលរដ្ឋ ទើបឃាត់ខ្លួនអ្នកបើករថយន្ដបង្ក ហេតុរូបនេះយកទៅសួរនាំបន្ដទៀត ។

បើតាមលោក ប៉ែន ឃុន គ្រោះថ្នាក់ ចរាចរខាងលើនេះ មិនទាន់ដឹងមូលហេតុ ពិតប្រាកនៅឡើយទេ រង់ចាំការសាកសួរ អ្នកបើករថយន្ដបន្ដទៀត ហើយគ្រោះថ្នាក់ ចរាចរខាងលើ បណ្ដាលឱ្យស្ដ្រីជនជាតិវៀត ណាមម្នាក់ស្លាប់ និងម៉ូតូចំនួន ៧គ្រឿងរង ការខូចខាតទាំងស្រុង ព្រមទាំងបាក់ដើម ឈើ១ដើមទៀត នៅក្បែរនោះ ។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា អ្នកបើករថយន្តរូបនេះ មានឈ្មោះ ស្រេង តារា អាយុ៤១ឆ្នាំ ជាមន្រ្តីយោធាពាក់ស័ក្តិ២ នៅទីបញ្ជា ការដ្ឋាន កងទ័ពជើងគោក ហើយក្រោយកើតហេតុ ជននេះត្រូវបាន នាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការបន្តទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative