ស្ត្រីវ័យក្មេង​​​ជិះម៉ូតូ​​​ធ្លាក់ជង្ហុក រងរបួស​​​ធ្ងន់

ស្រ្តីវ័យក្មេងម្នាក់ បានរងរបួសធ្ងន់និយាយ ភ្លេចមុខភ្លេចក្រោយ បន្ទាប់ពីជិះម៉ូតូធ្លាក់ជង្ហុកដួលបោកក្បាល និងថ្នល់ កាលពីម៉ោង ៧ និង៤០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុង ភូមិស្វាយតាអែ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តាមប្រជាពលរដ្ឋ​​​នៅកន្លែង​​​កើតហេតុបាន​​​ឲ្យដឹងថា នៅមុនពេល​​​កើតហេតុ​​​នារីរងគ្រោះ បានបើក​​​ម៉ូតូមួយ​​​គ្រឿង ម៉ាក C125 ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-8385 ក្នុងទិសដៅពី​​​ត្បូងទៅជើង។ លុះមក ដល់ចំណុច​​​កើតហេតុ ដោយស្ថានភាព​​​ផ្លូវពោរពេញ ទៅដោយ​​​ជង្ហុកច្រើន នារីវ័យ​​​ក្មេងរូបនោះ បានបើក​​​គេចជង្ហុក គេចមិនផុត ធ្វើឲ្យ​​​ម៉ូតូធ្លាក់​​​ចូលជង្ហុក​​​ដួលតែម្តង។

ដោយឡែក​​​នារីរងគ្រោះ បានបោកក្បាល​​​ទៅនិងថ្នល់ដេក​​​ដួលសន្លប់​​​បាត់មាត់​​​បាត់ក តែទោះជា​​​យ៉ាងណា សមត្ថ កិច្ច និង​​​បងប្អូន​​​ប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ភ្លាមៗ និងបានហៅរក​​​រថយន្ត​​​សង្រ្គោះរបស់​​​អង្គភាព ៧៧១ នៃ កងពលតូច​​​លេខ៧០ យកទៅសង្រ្គោះ និងបានបញ្ជូន​​​ទៅមន្ទីរពេទ្យ​​​កាល់ម៉ែត​​​ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យ៉ុន សុខភីន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខ័ណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ម៉ូតូចត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅប៉ូស្តិ៍ នគរបាលសង្កាត់សំរោងសំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative