គ្រោះថ្នាក់​​​ចរាចរណ៍ នាថ្ងៃ​​​ទី០៦ ឧសភា មានមនុស្ស​​​ស្លាប់០៤នាក់ របួសធ្ងន់​​​ស្រាល១៨នាក់

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅ ទូទាំងប្រទេស ០៨លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៤ (ស្រី ០២នាក់) និងរបួសធ្ងន់ ១០នាក់ (ស្រី ម្នាក់) របួសស្រាល ០៨នាក់ (ស្រី ម្នាក់)។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​គេហទំព័រ​​​របស់អគ្គ​​​ស្នងការដ្ឋាន​​​នគរបាលជាតិ​​​បានឲ្យ​​​ដឹងថា ក្នុងគ្រោះថ្នាក់​​​ចរាចរណ៍ទាំង ០៨ លើក បានបង្ក​​​ឲ្យខូចខាត​​​យានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ១១គ្រឿង , រថយន្តធុនតូច ០៣គ្រឿង និង ថ្មើរជើង ០២នាក់។

ប្រភពខាងលើ​​​ឲ្យដឹង​​​បន្តទៀត​​​ថាមូលហេតុ បណ្តាល​​​មកពី​​​លើសល្បឿន ០៥លើក,ប្រជែង​​​គ្រោះថា្នក់ ០១ លើក, មិន​​​ប្រកាន់ស្តាំ ០១លើក,កត្តាយាន្តយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១១នាក់ (យប់ ០៨នាក់) ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣នេះ មានចំនួន ១២៨គ្រឿង គឺ រថយន្តទេសចរណ៍ ១៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៥៩គ្រឿង, រថយន្តដឹក អ្នកដំណើរ ធុនធំ ៥៥គ្រឿង។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៤២គ្រឿង, នៅ ស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣៧គ្រឿងនិង នៅនាយកដ្ឋានសណ្តាប់ ធ្នាប់ ៤៩គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative